ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

31/01/2023 - 08:46

ប្រកាស​ដាក់​ចេញ​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំណាក់​កាល​ ២០២១-២០៣០

យោង​តាម​សេចក្តី​សម្រេច​លេខ​ ១៦៥៧ /QĐ-TTg ប្រកាស​ដាក់​ចេញ​កម្ម​វិធី​សកម្ម​ភាព​អនុវត្ត​យុទ្ធ​សាស្រ្ត​ការ​ងារ​ជន​ជាតិ​ ដំណាក់​កាល​ ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ​ ២០៤៥ គណៈ​កម្មាធិ​ការ​ជន​ជាតិ​ ធ្វើ​ជា​អធិបតី៖ សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​ឱ្យ​កសាង​ គម្រោង​ ពិនិត្យ​ វាយ​តម្លៃ​ទូទៅ​នូវ​សេចក្តី​កំ​ណត់​របស់​ប្រ​ព័ន្ធ​ច្បាប់​ជា​ធរ​មាន​ អំ​ពី​វិស័យ​ការ​ងារ​ជន​ជាតិ​ ស្នើ​ឱ្យ​ធ្វើ​វិសោ​ធនកម្ម​ បំ​ពេញ​បន្ថែម​ដើម្បី​ឱ្យ​សុក្រឹត​ប្រព័ន្ធ​ច្បាប់​ស្តី​ពី​ការ​ងារ​ជន​ជាតិ​; សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​ឱ្យ​កសាង​គម្រោង​ផ្លាស់​ថ្មី​ទម្រង់​រៀប​ចំ​ក្បាលម៉ា​ស៊ីន មុខ​ងារ​ ភារ​កិច្ច​របស់​ស្ថាប័ន​ អភិបាល​កិច្ច​អំ​ពី​ការ​ងារ​ជន​ជាតិ​ ដើម្បី​ធានា​ដំ​ណើរ​ការ​ព្រម​ៗគ្នា​ ឯក​ភាព​ធ្វើ​ឱ្យ​ប្រ​ណីត លើក​កម្ពស់​សមត្ថ​ភាព​ ប្រសិទ្ធ​ភាព​ ដំណើរ​ការ​ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​ និង​គម្រោង​បង្កើន​ការ​ផ្លាស់​ប្តូរ​ឌីជី​ថល​ក្នុង​ប្រព័ន្ធ​ស្ថា​ប័ន​បម្រើ​ការ​ងារ​ជន​ជាតិ​ជា​ដើម​។

រដ្ឋ​មន្ត្រី​ ប្រធាន​គណៈ​កម្មាធិការ​ជន​ជាតិ​ ហូវ​អា​ឡឺន អញ្ជើញ​ទៅ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​គ្រូ​បង្រៀន​ និង​សិស្ស​នៅ​មហា​វិទ្យា​ល័យ​បម្រុង​ជន​ជាតិ​មជ្ឈិម​។

ក្រសួង​អប់រំ​និង​បណ្តុះ​បណ្តាល​ ដឹក​នាំ​ សិក្សា​ស្រាវ​ជ្រាវ​ ស្នើ​ឱ្យ​កសាង​គម្រោង​ បណ្តុះ​បណ្តាល​ បំ​ពាក់​បំ​ប៉ន​ប្រ​ភពធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ដែល​ជា​ជន​ជាតិ​ភាគ​តិច​ក្នុង​ចំ​ណោម​ផ្នែក​/ក្រុម​ផ្នែក​/វិស័យ​នានា ដូច​ជា៖ សុខ​ភាព​ (សំ​ខាន់​គឺ​វេជ្ជ​សាស្រ្ត​ និង​ឱសថ​សាស្រ្ត​) បច្ចេក​វិទ្យា​ព័ត៌​មាន​ កសិកម្ម​ ហិរញ្ញ​វត្ថុ​-ធនា​គារ​ បណ្តុះ​បណ្តាល​គ្រូ​បង្រៀន​ និង​គម្រោង​លើក​កម្ពស់​សមត្ថ​ភាព​ និង​ប្រសិទ្ធ​ភាព​ដំណើរ​ការ​របស់​មជ្ឈ​មណ្ឌល​សិក្សា​សហ​គមន៍​ នៅ​តាម​ឃុំ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ជា​ដើម​។

ក្រសួង​សុខា​ភិបាល​ ដឹក​នាំ​កសាង​គម្រោង​ បង្កើន​សារ​គមនា​គមន៍​ ផ្តល់​សេវា​កម្ម​ចំ​នួន​ប្រ​ជា​ជន​ សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ដល់​ឆ្នាំ​ ២០៣០ និង​គម្រោង​ ពិនិត្យ​រក​ជំងឺ​មហា​រីក​ដល់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​តំ​បន់​លំ​បាក​ខ្លាំង​ជា​ដើម​។

គណៈ​កម្មាធិការ​ជន​ជាតិ​ មាន​ភារកិច្ច​ ដឹក​នាំ​ សហ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​ អង្គ​ការ​ភូមិ​ភាគ​នានា​ដែល​ជាប់​ពាក់​ព័ន្ធ​ រៀប​ចំ​បូក​សរុប​បណ្តោះ​អា​សន្ន​នៅ​ក្នុង​ឆ្នាំ​ ២០២៥ និង​បូក​សរុប​នៅ​ក្នុង​ឆ្នាំ​ ២០៣០ អំ​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​សេច​ក្តី​សម្រេច​លេខ​ ១០ /NQ-CP ចុះ​ថ្ងៃ​ទី ២៨ ខែ​មក​រា ឆ្នាំ​ ២០២២ របស់​រដ្ឋា​ភិបាល​ និង​កម្ម​វិធី​សកម្ម​ភាព​នេះ​។ ទន្ទឹម​នឹង​នោះ​ ជា​ដើម​ទង​ឯក​ភាព​សម្រាប់​ការ​តាម​ដាន បូក​សរុប​ ដាស់​តឿន​ វាយ​តម្លៃ​ស្ថាន​ភាព​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​ភារ​កិច្ច​ ដែល​បាន​ប្រ​គល់​នៅ​ក្នុង​កម្ម​វិធី​សកម្ម​ភាព​នេះ​ តាម​ពេល​កំ​ណត់​ជា​រៀង​រាល់​ឆ្នាំ​ (ចាប់​ផ្តើម​ពី​ឆ្នាំ​ ២០២៣) បូក​សរុប​និង​ធ្វើ​របាយ​ការណ៍​ជូន​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ តាម​ការ​កំ​ណត់​។

ក្រសួង​ ស្ថាប័ន​ថ្នាក់​ស្មើ​ក្រសួង​ ស្ថាប័ន​ ក្រោម​ឱវាទ​រដ្ឋា​ភិបាល​ និង​ស្ថាប័ន​ដែល​បាន​ប្រគល់​ឱ្យ​ដឹក​នាំ​កសាង​ អនុវត្ត​ភារកិច្ច​ គម្រោង​ តាម​មុខ​ងារ​ ភារ​កិច្ច​ដែល​បាន​បែង​ភារៈ​ក្នុង​កម្ម​វិធី​សកម្ម​ភាព​នេះ​ ដឹក​នាំ​ សហ​ការ​ជា​មួយ​នឹង​ស្ថាប័ន​ ភូមិ​ភាគ​នានា​ ដែល​ជាប់​ពាក់​ព័ន្ធ​ រៀប​ចំ​កសាង​ផែន​ការ​ផ្សព្វ​ផ្សាយ​ជាក់​ស្តែង​; ក្នុង​នោះ​ កំ​ណត់​ច្បាស់​ពេល​វេលា​ ល្បឿន​ដំ​ណើរ​ការ​កសាង​ ទៅ​តាម​ភារកិច្ច​ជាក់​ស្តែង​ និង​ម្ចាស់​ការ​ចុះ​ឈ្មោះ​ភារ​កិច្ច​ដាក់​បញ្ចូល​ទៅ​ក្នុង​កម្ម​វិធី​ការ​ងារ​ជា​រៀង​រាល់​ឆ្នាំ​របស់​រដ្ឋា​ភិបាល​របស់​នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​។

តាម​ពេល​កំ​ណត់​ជា​រៀង​រាល់​ឆ្នាំ​ តែង​ដំ​ណើរ​ការ​វាយ​តម្លៃ​លទ្ធ​ផល​ ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​ រួច​ផ្ញើ​ទៅ​គណៈ​កម្មាធិការ​ជន​ជាតិ​ ដើម្បី​បូក​សរុប​ ធ្វើ​របាយ​ការណ៍​ជូន​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​៕

យោង​៖ baodantoc.vn-ប្រែ៖ វិមាន​

ចែករំលែកអត្ថបទ