16/01/2023 - 10:11

សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ក្នុង​កម្ម​វិធី​ “ និទាឃ​រដូវ​នៅ​តំ​បន់​ព្រំដែន​ កក់​ក្តៅ​ទឹក​ចិត្ត​ប្រ​ជា​ជន​”

ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ឡាយ​ហ្វា  កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ទើប​សហ​ការ​ជា​មួយ​ឃុំ​វិញ​តឹង​ ឡាយ​ហ្វា ទីរួម​ខេត្ត​វិញ​ចូវ​ រៀប​ចំ​កម្ម​វិធី​ “និទាឃ​រដូវ​នៅ​តំ​បន់​ព្រំ​ដែន​ កក់​ក្តៅ​ទឹក​ចិត្ត​ប្រជា​ជន​” ឆ្នាំ​២០២៣។ កម្ម​វិធី​រួម​មាន​សកម្ម​ភាព​ជា​ច្រើន​ ដូច​៖ រៀប​ចំ​តូប​សម្លៀក​បំ​ពាក់​ ០ ដុង​; ពិនិត្យ​ជំងឺ​និង​ផ្តល់​ថ្នាំ​ឥត​គិត​ថ្លៃ​ដល់​មនុស្ស​ចាស់​គ្មាន​ទីពឹង អ្នក​ដែល​មាន​ជីវ​ភាព​ក្រលំ​បាក​; ជូន​អំ​ណោយ ៥០ ចំ​ណែក​ដល់​គ្រួសារ​ដែល​មាន​ជីវ​ភាព​លំ​បាក​លើ​ភូមិ​សាស្រ្ត​ឃុំ​ឡាយ​ហ្វា និង​វិញ​តឹង​; ជូន​អា​ហា​រូប​ករណ៍​ ១២ ចំ​ណែក​ តម្លៃ​ទឹក​ប្រាក់​ ៤.២០០.០០០ ដុង​ និង​សៀវ​ភៅ​សរ​សេរ​ ១៥០ ក្បាលដល់​ប្អូន​ៗ សិស្សា​នុសិស្ស​ក្នុង​កម្ម​វិធី​  “ជំរុញ​ដំណើរ​ប្អូន​ទៅ​សាលា​”។

ជូន​អំ​ណោយ​ដល់​គ្រួសារ​ដែល​មាន​ជីវ​ភាព​ក្រីក្រ​។

នេះ​គឺ​ជា​សកម្ម​ភាព​ដ៏​មាន​អត្ថ​ន័យ​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ដល់​ជន​រួម​ជាតិ​បណ្ដា​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​ព្រំដែន​ ដើម្បី​ទទួល​អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ សប្បាយ​រីក​រាយ​ សុខ​សុវត្ថិ​ភាព​ ប្រិត​សំ​ចៃ​។ ឆ្លង​តាម​រយៈ​នោះ​ បង្កើន​ចំ​ណង់​សាមគ្គី​ភាព​រវាង​កង​ទ័ព​និង​ប្រជា​ជន​ បញ្ជាក់​ពី​អត្ត​ចរិត​ដ៏​ថ្លៃ​ថ្លា​របស់​ “កង​ទ័ព​អ៊ំហូ” ក្នុង​ស្ថាន​ភាព​ថ្មី​៕   

  យី​អាញ -ត្រឹង​រ៉ូន

ចែករំលែកអត្ថបទ