មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

16/01/2023 - 10:11

ចលនា​ជន​រួម​ជាតិ​ខ្មែរ​ ពុទ្ធ​បរិ​ស័ទ​ចូល​រួម​ការ​ពារ​ខ្សែ​បន្ទាត់ បង្គោល​ព្រំដែន​

រយៈ​ពេល​កន្លង​ ព្រះ​តេជ​ព្រះ​គុណ​ ចៅ​បេន​ ព្រះ​ចៅ​អធិការ​វត្ត​ខេត្ត​បរិ​វេណ (កោះ​ចន្លុះ) ក្រុង​ហា​តៀង​ ខេត្ត​គៀង​យ៉ាង​ បាន​ខ្នះ​ខ្នែង​ចូល​រួម​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​និង​ពុទ្ធ​បរិស័ទ​លើ​ភូមិ​សាស្រ្ត​ ឱ្យ​ចូល​រួម​ចលនា​ស្វ័យ​គ្រប់​គ្រង​ខ្សែបន្ទាត់ បង្គោល​ព្រំដែន​។ល។ ឆ្លង​តាម​រយៈ​នោះ​ បាន​រួម​ចំ​ណែក​លំ​នឹង​ស្ថាន​ភាព​សន្តិ​សុខ​តំ​បន់​ព្រំដែន​។

ព្រះ​តេជ​ព្រះ​គុណ ​ចៅ​បេន (អង្គ​កណ្តាល) រួម​ជា​មួយ​កង​កម្លាំង​សមត្ថ​កិច្ច​ដោះ​ដូរ​ជា​មួយ​ព្រះ​សង្ឃ​និង​ប្រ​ជា​ជន​អំពី​ការ​ការ​ពារ​ខ្សែ​បន្ទាត់​ បង្គោល​ព្រំ​ដែន។

ជា​អង្គ​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​តេជ​ព្រះ​គុណ​ ចៅ​បេន​ ជិត​ដិត​និង​រួម​ដំ​ណើរ​រាល់​សកម្ម​ភាព​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។ រៀង​រាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​វិស្សម​កាល​ ព្រះ​អង្គ​តែង​បើក​សាលា​បង្រៀន​អក្សរ​ខ្មែរ​ និង​បង្រៀន​របរ​ប្រពៃ​ណី​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​។ តាម​រយៈ​ការ​សិក្សា​នេះ​ ដើម្បី​អភិរក្ស​ភាសា​ អក្សរ​សាស្រ្ត​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ចំ​ពោះ​ការ​ងារ​សាសនា​ ព្រះ​តេជ​ព្រះ​គុណ​ ចៅ​បេន​ តែង​យក​គំរូ​របស់​អ៊ំ ដើម្បី​អនុវត្ត​ការ​ងារ​ ដែល​មាន​ប្រ​យោជន៍​ដល់​ប្រ​ជា​ជន​និង​កសាង​ភូមិ​ស្រុក​។

ព្រះ​តេជ​ព្រះ​គុណ​ ចៅ​បេន​ តែង​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំ​ពោះ​កិច្ច​ការ​ការ​ពារ​ប្រទេស​ សន្តិ​សុខ​ ខ្សែ​បន្ទាត់ បង្គោល​ព្រំដែន​ និង​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ខ្មែរ​។ ក្នុង​ឱកាស​ថ្ងៃ​សីល​ ឬទេស​នា​នៅ​តាម​ពិធី​បុណ្យ​ផ្សេង​ៗ ព្រះ​អង្គ​តែង​ឆ្លៀត​ផ្សព្វ​ផ្សាយ​ ចលនា​ប្រជា​ជន​អនុវត្ត​ល្អ​ គោល​ការណ៍​ គោល​នយោ​បាយ​របស់​បក្ស​ ច្បាប់​របស់​រដ្ឋ​; ការ​ងារ​បង្ក​បង្កើន​ផល​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​; កសាង​គ្រួសារ​វប្ប​ធម៌​ ពិសេស​ចលនា​ប្រជា​ជន​ ភូមិ​ស្រុក​រក្សា​សន្តិ​សុខ​ព្រំដែន​។

“ប្រជាជន​នៅ​ភូមិ​ស្រុក​ ខណៈ​បាន​ព្រះ​តេជ​ព្រះ​គុណ​ ចៅ​បេន​ ផ្សព្វ​ផ្សាយ​ ចលនា​រក្សា​សន្តិ​សុខ​ព្រំដែន​តែង​អនុវត្ត​តាម​ជានិច្ច។ ផ្តើម​ពី​នោះ​ ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ព្រំដែន​ មាន​ស្ថិរ​ភាព​ ជីវ​ភាព​សេដ្ឋ​កិច្ច​របស់​ប្រជា​ជន​មាន​ការ​រីក​ចម្រើន​” ពូចៅ​ខន ស្នាក់​នៅ​មណ្ឌល​ ក្រុង​សាសៀ ឱ្យ​ដឹង​ដូច្នេះ​។

ឆ្នាំ​កន្លង​ ព្រះ​តេជ​ព្រះ​គុណ​ ចៅ​បេន​ បាន​រៀប​ចំ​ការ​ផ្សព្វ​ផ្សាយ​ចំ​នួន​ ៤០ លើក​ ដោយ​មាន​ប្រ​ជា​ជន​ចូល​រួម​ជាង​ ១.០០០ លើក​នាក់​។ ជា​និច្ច​កាល​ព្រះ​អង្គ​តែង​ផ្សព្វ​ផ្សាយ​ដល់​ពុទ្ធ​បរិ​ស័ទ​អនុវត្ត​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​។ ព្រះ​តេជព្រះ​គុណ​ ចៅ​បេន​ មាន​ថេរដី​កា៖ “អា​ត្មា​ភាព​បាន​សហ​ការ​ជា​មួយ​កង​កម្លាំង​ការ​ពារ​ព្រំដែន​ ផ្សព្វ​ផ្សាយ​ ចលនា​ប្រជា​ជន​មិន​ត្រូវ​ឆ្លង​ដែន​ខុស​ច្បាប់​ ខំ​ប្រឹង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ និង​កសាង​ភូមិ​ស្រុក​។ រយៈ​ពេល​ខាង​មុខ​ អា​ត្មា​ភាព​នឹង​បន្ត​ការ​អនុវត្ត​កិច្ច​ការ​ដែល​មាន​ប្រ​យោជន៍​ទាំង​នេះ​ ដើម្បី​រួម​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​ប្រជា​ជន​ ជា​ពិសេស​ ចលនា​ប្រជា​ជន​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រីក្រ​ដោយ​ចីរ​ភាព​”។

“ក្នុង​នាម​ជា​អង្គ​មាន​ប្រជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ព្រះ​តេជព្រះ​គុណ​ ចៅ​បេន​ សកម្ម​ចលនា​ប្រជា​ជន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ភូមិ ​ស្រុក​និង​ការ​ពារ​ខ្សែ​បន្ទាត់ បង្គោល​ព្រំដែន​ជាដើម​។ ចំ​ពោះ​គ្រួសារ​ប្រជា​ជន​ដែល​រស់​នៅ​តំ​បន់​ព្រំ​ដែន ​នៅ​ពេល​បាន​ព្រះ​អង្គ​ផ្សព្វ​ផ្សាយ​តែង​អនុ​វត្ត​តាម​ ផ្តើម​ពី​នោះ​ គ្មាន​ស្ថាន​ភាព​ចេញ​ចូល​ឆ្លង​ដែន​ខុស​ច្បាប់​ទៀត​ឡើយ​” សម​មិត្ត​ ត្រឹង​វ៉ាន់​សើុ - ប្រធាន​គណៈ​កម្មាធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​សង្កាត់​មីឌឹក បាន​ឱ្យ​ដឹង​ ដូច្នេះ​៕

យោង​៖ កាសែត​គៀង​យ៉ាង​- ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ