មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

09/01/2023 - 14:35

បាក​លីវ ជំរុញ​ខ្លាំង​ក្លា​ការ​ងារ​កសាង​ជន​បទ​ថ្មី​

ដោយ​កំ​ណត់​ច្បាស់​ថា ការ​កសាង​ជន​បទ​ថ្មី​គឺ​ជា​ការ​ងារ​ត្រូវ​ធ្វើ​ជា​បន្ត​បន្ទាប់​និង​រឿយៗ មាន​ចំ​ណុច​ចាប់​ផ្ដើម​តែ​គ្មាន​ចំ​ណុច​បញ្ចប់ ទើប​ខេត្ត​បាក​លីវ ជំរុញ​ខ្លាំង​ក្លា​ការ​ផ្សព្វ​ផ្សាយ​ ដើម្បី​ប្រជាជន​ម្ចាស់​ការ​ហើយ​ចូល​រួម​អនុវត្ត​។ ខេត្ត​ខិត​ខំប្រឹង​ប្រែង​ដល់​ឆ្នាំ​ ២០២៥ អនុវត្ត​សម្រេច​ក​សាង​ជន​បទ​ថ្មី​។

កសិករខេត្ត​បាក​លីវ បង្វែរ​មក​ផលិត​ស្រូវ ST ២៥ សម្រេច​ប្រសិទ្ធ​ភាព​សេដ្ឋ​កិច្ច​។

តាម​ប្រសាសន៍​លោក ផាម​វ៉ាន់​ទេវ​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រជាជន​ខេត្ត​បាក​លីវ ដើម្បី​អនុវត្ត​សម្រេច​ការ​កសាង​ជន​បទ​ថ្មី​នៅ​ឆ្នាំ​ ២០២៥ ខេត្ត​បាក​លីវ​តម្រូវ​ឱ្យ​មាន​៖ ស្រុក​ភឿក​ឡុង​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​; មាន​ឃុំ​ចំ​នួន​ ៤២ សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​; មាន​ ១៥/៤៩ ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​គំរូ; ចំ​ណែក​អង្គ​ភាព​ស្រុក​ក្រៅ​ពី​នោះ​ យ៉ាង​តិច​បំ​ផុត​ត្រូវ​មាន​ ១ ឃុំ​សម្រេច​បទ​ដ្ឋាន​គំរូ។ អា​ស្រ័យ​ហេតុ​នោះ​ គណៈ​កម្មាធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​និង​អង្គ​ការ​មហា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ គប្បីពង្រីក​តួនាទី​ប្រធាន​របស់​ប្រជា​ជន​ និង​អនុវត្ត​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​; ចលនា​ប្រជា​ជន​សកម្ម​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ បង្កើន​ប្រាក់​ចំ​ណូល​ និង​បំ​ផុស​ចលនា​ប្រឡង​ប្រ​ណាំង​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​អនុវត្ត​លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។ ម្ចាស់​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ភារ​កិច្ច​ ដំណោះ​ស្រាយ​យ៉ាង​ជាក់​ស្ដែង តម្កល់​ការ​ប្ដេជ្ញា​ចិត្ត​នយោ​បាយ​ខ្ពស់​បំ​ផុត​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​។

ជន​រួម​ជាតិ​ខ្មែរ​នៅ​ឃុំ​ហ៊ឹង​ហោយ ស្រុក​វិញ​ឡើយ​ ព្រួត​ដៃ​កសាង​ផ្លូវ​ជន​បទ​ថ្មី​គំរូ។

រយៈ​ពេល​ ១០ ឆ្នាំ​កសាង​ជន​បទ​ថ្មី​ ខេត្ត​បាក​លីវ មាន​ ១០០% ឃុំ​សម្រេច​ប​ទដ្ឋាន​ជន​បទ​ថ្មី​ មាន​ឃុំ​ចំ​នួន​ ១៥ សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ មាន​ឃុំ​ចំ​នួន​ ៣ សម្រេច​ប​ទដ្ឋាន​ជន​ជន​បទ​ថ្មី​គំ​រូ និង​មាន​ភូមិ​ ១០០% សម្រេច​ប​ទដ្ឋាន​ជន​បទ​ថ្មី​គំរូ។ ស្រុក​ភឿក​ឡុង​ និង​ក្រុង​បាក​លីវ បាន​សម្រេច​ការ​កសាង​ជន​បទ​ថ្មី​។ លោក​ង្វៀង​ហ្វាង​អែម​ ប្រធាន​គណៈ​កម្មា​ធិការ​ប្រជា​ជន​ឃុំ​ហឹង​ហោយ ឱ្យ​ដឹង​៖ “ការ​កសាង​ជន​បទ​ថ្មី​ គឺ​ភារ​កិច្ច​ទូទាំង​ប្រព័ន្ធ​នយោ​បាយ​ និង​ទូទាំង​ប្រជា​ជន​កំ​ពុង​សកម្ម​គាំទ្រ​។ ប៉ុន្មានឆ្នាំ​កន្លង​ ឃុំ​បាន​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ដើម្បី​ទូទាំង​ប្រជា​ជន​ព្រួត​ដៃ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ អនុវត្ត​នូវ​លក្ខ​ឋាន​ ស្ដីពី​ការ​កសាង​ជន​បទ​ថ្មី​។ ដើម្បី​នៅ​ឆ្នាំ​ ២០២៤ ឃុំ​កសាង​សម្រេច​បទដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ នោះ​គឺ​ គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់​ អង្គ​ការ​មហា​ជន​ កំ​ពុង​សហ​ការ​ជា​មួយ​នឹង​អ្នក​មាន​ប្រជា​ប្រិយ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ ចលនា​មាមីង​ខ្មែរ​ បន្ត​ព្រួត​ដៃ​អនុវត្ត​ល្អ​លក្ខ​ឋាន​ជន​បទ​ថ្មី​ កម្រិត​ខ្ពស់​”។

លោក​ផាម​វ៉ាន់​ទេវ​ គូស​បញ្ជាក់​៖ “ចាប់​ពី​ពេល​នេះ​រហូត​ដល់​ឆ្នាំ​ ២០២៥ ខេត្ត​បាក​លីវ បន្ត​អនុវត្ត​យ៉ាង​មាន​ប្រសិទ្ធ​ភាព​នូវ​សេចក្ដី​សម្រេច​ ០៣-NQ/TU របស់​គណៈ​ប្រតិ​បត្តិ​ការ​បក្ខ​ភាគ​ខេត្ត​ នីតិ​កាល​ XVI ស្ដីពី​ការ​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ជន​បទ​ថ្មី​គំរូ។ បន្ត​ការ​អនុ​វត្ត​គម្រោង​ កម្ម​វិធី​ឃុំ​មួយ​មាន​ផលិត​ផល​មួយ​ ខិតខំឱ្យ​មាន​ផលិត​ផល​សម្រេច​ប​ទដ្ឋាន​ផ្កាយ​ប្រាំ។ ទន្ទឹម​នឹង​នោះ​ ចលនា​ប្រជា​ជន​បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​។ ដើម្បី​ទិស​ដៅ​ចុង​ក្រោយ​ក្នុង​ការ​កសាង​សម្រេច​ប​ទដ្ឋាន​ជន​បទ​ថ្មី​ ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ គឺ​ធានា​ជីវភាព​ប្រជា​ជន​ត្រូវ​បាន​លើក​កម្ពស់​”៕

                                 យ្វី​អាញ - ថាច់ធី

ចែករំលែកអត្ថបទ