បងថាច់ប្រសើរ ជាប្រធានភូមិបុត្រី ឃុំហ្វាធ្វឹង ស្រុកចូវថាញ់ ខេត្តត្រាវិញ។ គាត់មិនត្រឹមតែយកអស់ពីកម្លាំងចិត្ត អនុវត្តសម្រេចការងារដែលបានប្រគល់ឱ្យប៉ុណ្ណោះទេ ថែមទាំងជាបុគ្គលគំរូ ជម្នះនូវការលំបាកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៀតផង។
ផ្លូវបេតុងដែលគ្រួសារបងថាច់ប្រសើរ រួមចំណែកបរិច្ចាគដី។
បងថាច់ប្រសើរ ឱ្យដឹង៖ “ភូមិបុត្រី មាន ៧០% ជាគ្រួសារជនរួមជាតិខ្មែរ មាមីងរស់នៅបង្អែកលើការផលិតកសិកម្មជាសំខាន់ ម្ល៉ោះហើយតម្រូវការមានផ្លូវគមនាគមន៍សម្រាប់ដឹកជញ្ជូនកសិផល សម្ភារៈកសិកម្ម និងប្រឡាយរាយរងក្នុងវាលស្រែដើម្បីធានាប្រភពទឹកសម្រាប់ផលិតកម្ម។ អាស្រ័យហេតុនោះ ខ្ញុំបានធ្វើសេនាធិការជូនថ្នាក់លើដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជួយមាមីងបង្វែររចនាសម្ព័ន្ធពូជដំណាំ លើកកម្ពស់តម្លៃកសិផល។ បច្ចុប្បន្ន ភូមិបុត្រីមានគ្រួសារក្រីក្រចំនួន ១០ គ្រួសារទាំងនេះភាគច្រើន គឺគ្មានដីផលិតកម្ម ឬខ្វះដើមទុន។ សាខាបក្ស ភូមិ បានចាត់បក្ខជនជួយទទួលបន្ទុកគាំពារគ្រួសារក្រីក្រ ម្នាក់ពីរបីគ្រួសារ ធ្វើយ៉ាងណាដើម្បីជួយពួកគាត់ពីរបៀបធ្វើការរកស៊ីមានប្រសិទ្ធភាព លំនឹងជីវភាព”។
អ្នកមីងថាច់ធីវើុង នៅភូមិបុត្រី រីករាយត្រេកអរបានប្រធានភូមិ
ចលនាសង់ផ្ទះមហាសាមគ្គីជូន។
ជាមួយនឹងភារកិច្ចដែលបានប្រគល់ឱ្យ បងប្រសើរ បានរួមជាមួយនឹងសាខាបក្សភូមិ ម្ចាស់ការរៀបចំការឃោសនា ចលនាកម្មាភិបាល បក្ខជន ប្រជាជន អនុវត្តល្អតាមគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ ចលនាប្រជាជនអនុវត្តល្អនូវចលនាប្រឡងប្រណាំង កសាងជនបទថ្មី; យកចិត្តទុកដាក់ក្នុងការកសាង ពង្រឹងសកម្មភាពរបស់គណៈកម្មការភូមិ និងគណៈកម្មការការងាររណសិរ្សភូមិ។ បងប្រសើរ តែងទៅតាមផ្ទះជួបប្រជាជនជារឿយៗ ដើម្បីស្វែងយល់ពីជីវភាព ស្តាប់មតិ គោលបំណងរបស់ប្រជាជន ដើម្បីពាំនាំមកជូនថ្នាក់លើបានទាន់ពេលក្នុងការអនុវត្តល្អការ កសាងបក្ស កសាងនយោបាយនៅភូមិភាគ។ ក្រៅពីនោះ គាត់នៅទាំងចលនាមាមីងរួមវិភាគទានប្រាក់សង់ផ្ទះមហាសាមគ្គីបាន ២ ខ្នងជូនគ្រួសារក្រីក្រ និងចលនាមាមីងបរិច្ចាគដីធ្វើផ្លូវ ក្នុងនោះ គ្រួសារបងក៏ជាគំរូក្នុងការបរិច្ចាគដីជាង ៤០០ម២ ផងដែរ។ អ្នកមីងថាច់ធីវើុង នៅភូមិបុត្រី ឱ្យដឹង៖ “ក្មួយថាច់ប្រសើរ គឺជាប្រធានភូមិមួយរូបតែងខ្នះខ្នែងជួយប្រជាជនដោយអស់ពីចិត្ត និងគិតគូរតាំងពីផ្ទះសម្បែងជូនប្រជាជន។ ថ្មីៗនេះ គ្រួសារខ្ញុំបានក្មួយប្រសើរ ចលនាសប្បុរសជនសង់ផ្ទះមហាសាមគ្គីជូន ខ្ញុំសប្បាយចិត្តខ្លាំងណាស់ និងអរគុណចំពោះក្មួយប្រសើរ បានជួយដល់គ្រួសារមានផ្ទះសម្បែងសមរម្យ”។
លោកស្រីគឹមធីបុប្ផា ប្រធានគណៈកម្មាធិការប្រជាជនឃុំហ្វាធ្វឹង ឱ្យដឹង៖ “សមមិត្តថាច់ប្រសើរ តែងនិយាយដើរទន្ទឹមនឹងធ្វើ អនុវត្តល្អភារកិច្ចដែលថ្នាក់លើប្រគល់ឱ្យ តែងរៀបចំផ្សព្វផ្សាយជូនប្រជាជនបានយល់ដឹងអំពីគោលមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ បំផុតគឺការសាមគ្គីកសាងជីវភាពវប្បធម៌ ផ្នត់រស់នៅស៊ីវិល័យ។ សមមិត្ត ក៏ជាបក្ខជនគំរូមួយរូប អស់ពីចិត្តបម្រើប្រជាជនដោយអស់ពីកម្លាំងកាយចិត្ត និងជាកសិករផលិតនិងធ្វើអាជីវកម្មពូកែនៅភូមិភាគទៀតផង”៕
សើុងមាល័យ-វិមាន