03/01/2023 - 16:35

ប្រ​កាស​ឱ្យ​ប្រើ​ជា​ផ្លូវ​ការ​អនុក្រឹត្យ​ពាក់​ព័ន្ធ​នឹង​ការ​លុប​ចោល​សៀវ​ភៅ​គ្រួ​សារ​ក្រដាស​ ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​ ២០២៣

ឧបនា​យក​រដ្ឋមន្ត្រី​ វ៉ូវ​ឌឹក​ដាម បាន​ចុះ​ហត្ថ​លេខា​ប្រ​កាស​ឱ្យ​ប្រើ​អនុក្រឹត្យ​លេខ​ ១០៤ /២០២២/NĐ-CP ស្តីពី​ការ​ធ្វើ​វិសោ​ធន​កម្ម​មា​ត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ និង​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​ និង​សៀវ​ភៅ​ស្នាក់នៅ​បណ្តោះ​អា​សន្ន​ ពេល​អនុវត្ត​បែប​បទ​រដ្ឋ​បាល​ និង​ការ​ផ្តល់​សេវា​សាធា​រណៈ​។​

 រូប​ថត​ជា​ឧទាហរណ៍​។​

អនុក្រឹត្យ​រួម​មាន ១៥ មាត្រា​ ក្នុង​នោះ​ ចាប់​ពី​មាត្រា​ ១ ដល់​មាត្រា​ ១៣ នៃ​អនុក្រឹត្យ​ បាន​ចែង​អំ​ពី​ការ​ធ្វើ​វិសោ​ធន​កម្ម​មា​ត្រា​មួយ​ចំ​នួន​នៃ​អនុក្រឹត្យ​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ និង​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​ និង​សៀវ​ភៅ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ ពេល​អនុវត្ត​បែប​បទ​រដ្ឋ​បាល​ និង​ការ​ផ្តល់​សេវា​សាធា​រណៈ​។​

អនុក្រឹត្យ​ដែល​បាន​ធ្វើ​វិសោ​ធន​កម្ម​ សំ​ខាន់​គឺពាក់​ព័ន្ធ​ទៅ​នឹង​ការ​បញ្ញត្តិ​ស្តីពី​គោ​លនយោ​បាយ​ឧបត្ថម្ភ​បង្កើត​ការ​ងារ​ធ្វើ​; ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​; គោល​នយោ​បាយ​ឧបត្ថម្ភ​សិស្ស​និង​សាលា​ចំ​ណេះ​ទូទៅ​នៅ​ឃុំ​ ភូមិ​លំ​បាក​ខ្លាំង​; គោល​នយោ​បាយ​អភិវឌ្ឍ​ការ​អប់រំ​កុមារ​មត្តេយ្យ; យន្ត​ការ​ប្រ​មូល​និង​គ្រប់​គ្រង​ថ្លៃ​សិក្សា​ ចំ​ពោះ​គ្រឹះ​ស្ថាន​អប់រំ​ស្ថិត​ក្នុង​ប្រ​ព័ន្ធ​ អប់រំប្រ​ជា​ជាតិ​ និង​គោល​នយោ​បាយ​កាត់​បន្ថយ​ លើក​លែង​ថ្លៃ​សិក្សា​ ឧបត្ថម្ភ​ថ្លៃ​សិក្សា​ ថ្លៃ​សេវា​កម្ម​ក្នុង​វិស័យ​អប់រំ​បណ្តុះ​បណ្តាល​; អគ្គិ​សនី​ លំ​នៅ​ឋាន​ ដី​ធ្លី​ សុខា​ភិបាល​។ល។​

យោង​តាម​នោះ​ ជំ​នួស​ឱ្យ​ការ​ដាក់​ឬ​បង្ហាញ​សៀវ​ភៅ​គ្រួ​សារ​ សៀវ​ភៅ​ស្នាក់​នៅ​បណ្តោះ​អា​សន្ន​ ឬ​ក៏​ខិលិត​ស្នាម​និង​ឯក​សារ​ផ្សេង​ៗ​បញ្ជាក់​ពី​ការ​ស្នាក់​នៅ​ ពេល​អនុវត្ត​បែប​បទ​រដ្ឋ​បាល​ក្នុង​វិស័យ​ដូច​ពោល​ខាង​លើ​ ប្រ​ជា​ជន​គ្រាន់​តែ​បង្ហាញ​នូវ​ក្រដាស​ស្នាម​ណា​មួយ​ ដូច​ជា​អត្ត​សញ្ញាណ​ពល​រដ្ឋ​ អត្ត​សញ្ញាណ​ប័ណ្ណ​ ក្រដាស​ស្នាម​បញ្ជាក់​ពី​ព័ត៌​មាន​នៃ​ការ​ស្នាក់​នៅ​ លិខិត​ប្រ​កាស​លេខ​កំ​ណត់​អត្ត​សញ្ញាណ​ និង​ព័ត៌​មាន​ក្នុង​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ប្រ​ជា​ពលរដ្ឋ​។​

មាត្រា​ ១៤ នៃ​អនុក្រឹត្យ​ ចែង​អំ​ពី​ការ​ទាញ​យក​ផល​ ប្រើ​ប្រាស់​ព័ត៌​មាន​នៃ​ការ​ស្នាក់​នៅ​ ដើម្បី​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ និង​ការ​ផ្តល់​សេវា​សាធា​រណៈ​។​ មាត្រា​ ១៥ នៃ​អនុក្រឹត្យ​ ចែង​អំ​ពី​កាតព្វ​កិច្ច​អនុវត្ត​និង​បទ​ប្បញ្ញត្តិ​អនុវត្ត​។​

អនុត្រឹត្យនេះ​ មាន​សុពល​ភាព​ចាប់​ពី​ថ្ងៃ​ទី ១ ខែ​មក​រា ឆ្នាំ​២០២៣៕​

       យោង៖ កាសែត​នគរ​បាល​ប្រ​ជា​ជន​-មុនី​

 

ចែករំលែកអត្ថបទ