26/12/2022 - 15:41

ផ្សព្វ​ផ្សាយ​គម្រោង​ "កម្មាភិ​បាល​ យុទ្ធ​ជន​ កង​ទ័ព​ជំ​រុញ​ដំ​ណើរ​ប្អូន​ៗទៅ​សាលា​"

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​ពិធី​ជួប​ជុំ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​គម្រោង​ “កម្មាភិ​បាល​ យុទ្ធ​ជន​កង​ទ័ព​ជំរុញ​ដំណើរ​ប្អូន​ៗទៅ​សាលា​” ឆ្នាំ​២០២២។

កង​ទ័ព​ការ​ពារ​ព្រំដែន​ខេត្ត​សុក​ត្រាំង ជូន​អំ​ណោយ​ដល់​ប្អូន​ៗសិស្ស​សា​លា​។

នៅ​ក្នុង​ពិធី​នេះ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង បាន​ឧបត្ថម្ភ​ថវិ​កា​ដល់​សិស្ស​ជន​ជាតិ​ខ្មែរ​ចំ​នួន​ ១១ នាក់​ ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​ កំ​ព្រា​ឪពុក​ម្តាយ សរុប​ទឹក​ប្រាក់​ចំ​នួន​ ៤៨,៤ លាន​ដុង​។ មធ្យម​ភាគ​ក្នុង​សិស្ស​ម្នាក់​ទទួល​បាន​ប្រាក់​ ៤,៤ លាន​ដុង​ក្នុង​ ៤ ខែ​។ ក្រៅ​ពី​នោះ​ បញ្ជា​ការ​ដ្ឋាន​កង​ទ័ពការ​ពារ​ព្រំ​ដែន​ខេត្ត​ ក៏​បាន​ជូន​អង្ករ ២៥ គីឡូក្រាម​និង​សៀវ​ភៅ​សរ​សេរ​ ២០ ក្បាល​ដល់​សិស្ស​ម្នាក់​ៗទៀត​ផង​។

វរសេនីយ៍​ឯក​ ឡេ​វ៉ាន់​អាញ់ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង មាន​ប្រ​សាសន៍​៖ គម្រោង​នេះ​នឹង​ផ្តល់​កម្លាំង​ចិត្ត​ដល់​ប្អូន​ៗ​ជម្នះ​លំ​បាក​រៀន​សូត្រ​បាន​ល្អ​។ ទន្ទឹម​នឹង​នោះ​ ក៏​ជា​ស្ពាន​តភ្ជាប់​ រឹតបន្តឹង​ទំ​នាក់​ទំ​នង​យ៉ាង​ជិត​ស្និទ្ធ​រវាង​កង​ទ័ពនិង​ប្រ​ជា​ជន​ ពង្រឹង​ចំ​ណង​សាម​គ្គីភាព ​​រក្សា​រឹង​មាំ​សន្តិ​សុខ​នយោ​បាយ​ សណ្តាប់ធ្នាប់​ សុវត្ថិ​ភាព​សង្គម​លើ​ភូមិ​សាស្ត្រ​តំ​បន់​ព្រំ​ដែន​សមុទ្រ៕

                                                           លីធាន​-មុនី

ចែករំលែកអត្ថបទ