គណៈកម្មាធិការជនជាតិ បានសហការជាមួយនឹងក្រសួងអប់រំនិងបណ្តុះបណ្តាល មជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ទើបបានរៀបចំពិធីស្ងើចសរសើរសិស្ស និស្សិត យុវជនជាជនជាតិភាគតិចគំរូឆ្នើម។ ក្រោមប្រធានបទ “ផ្លូវឆ្ពោះទៅកាន់ក្តីប្រាថ្នា” ពិធីស្ងើចសរសើរនេះ ដើម្បីលើកតម្កើងប្រវេណីសង្វាតរៀនសូត្ររបស់ប្រជាជាតិវៀតណាម។ ទន្ទឹមនឹងនោះ ស្ងើចសរសើរ ជំរុញស្មារតីខិតខំឈានឡើង ឆ្លងកាត់លំបាក សាកល្បង ដើម្បីសម្រេចបាននូវស្នាដៃឆ្នើម គំរូក្នុងការរៀនសូត្រ លត់ដំ និងចូលរូមសកម្មភាពសង្គមរបស់សិស្ស និស្សិត យុវជនជាជនជាតិភាគតិច។
សមមិត្តក្នុងថ្នាក់ដឹកនាំបក្ស រដ្ឋ គណៈកម្មាធិការជនជាតិចូលរួមពិធីស្ងើចសរសើរ។
ក្នុងចំណោមសិស្ស និស្សិត យុវជនជាជនជាតិភាគតិចឆ្នើមគំរូទាំង ១៤២ នាក់ មកពីខេត្ត ក្រុងចំនួន ៤៧ ដោយមាន ៥០ ជនជាតិ បានជ្រើសរើសដើម្បីចូលរួមពិធីស្ងើចសរសើរ មានប្អូនៗ ១៩ នាក់ទទួលបានរង្វាន់លេខ ១ លេខ ២ ក្នុងសម័យប្រឡងសិស្សពូកែថ្នាក់ជាតិ; មានប្អូនៗ ៥ នាក់ ទទួលរង្វាន់លេខ ១ លេខ ២ ក្នុងសម័យប្រឡងវិទ្យាសាស្រ្ត-បច្ចេកទេសថ្នាក់ជាតិ; ប្អូនៗ ១៣ នាក់ស្ថិតក្នុងក្របខណ្ឌជនជាតិលំបាកពិសេស ដោយឡែកជាប់ជម្រើសចូលមហាវិទ្យាល័យ; មានប្អូនៗ ៦២ នាក់ ជាប់ជម្រើសចូលមហាវិទ្យាល័យវិទ្យាស្ថាននានាដែលមានពិន្ទុសរុប ២៧ ពិន្ទុឡើងទៅ យោងតាមសមាយោគវិញ្ញាសាពិនិត្យជម្រើស និងមាននិទ្ទេសសិក្សាគ្រាន់បើ ពូកែក្នុងអំឡុង ៣ ឆ្នាំ សិក្សាវិទ្យាល័យ; យុវជន ១៨ នាក់សម្រេចបានស្នាដៃឆ្នើមគំរូក្នុងការងារ និងសកម្មភាពសង្គម និងអ្នកមានស្នាដៃឆ្នើម គំរូចំនួន ២៥ នាក់ អាស្រ័យភូមិភាគនានាស្នើឧទ្ទេសនាម៕
យោង៖ កាសែតជនជាតិនិងអភិវឌ្ឍន៍