12/12/2022 - 14:46

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង ឃោស​នា​ច្បាប់​ដល់​កម្មា​ភិបាល​ប្រ​ជាជន​តំ​បន់​ព្រំ​ដែន​សមុទ្រ

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ ឃោសនា​ផ្សព្វ​ផ្សាយ អប់រំ​ច្បាប់​ដល់​កម្មាភិ​បាល​ អ្នក​រដ្ឋ​ការ​និងប្រ​ជា​ជន​ជាង ១.០០០ នាក់ នៅ​ឃុំ សង្កាត់ ទីប្រ​ជុំ​ជន​តំ​បន់​ព្រំ​ដែន​ចំ​នួន ១១ ចំ​ណុះ​ស្រុក​ត្រឹង​ដេ ស្រុក​កូវ​ឡៅ​យុង និង​ទី​រួម​ខេត្ត​វិញ​ចូវ ។

 ​ ទិដ្ឋ​ភាព​នៃ​កិច្ច​ប្រ​ជុំ​ឃោសនា​ផ្សព្វ​ផ្សាយ​ច្បាប់។

ក្នុង​កិច្ច​ប្រ​ជុំ​ឃោសនា ផ្សព្វ​ផ្សាយ អ្នក​តំ​ណាង​ទាំង​ឡាយ​ត្រូវ​បាន​ឃោសនា ផ្សព្វ​ផ្សាយ​នូវ​ខ្លឹម​សារ​ជា​មូល​ដ្ឋាន​នៃ​ច្បាប់​ព្រំ​ដែន​វៀត​ណាម​; អនុក្រឹត្យ​លេខ​ ១០៦/NĐ-CP/២០២១ ចុះ​ថ្ងៃ​ទី ៦/១២/ ២០២១ របស់​រដ្ឋាភិបាល​ ចែង​លម្អិត​នូវ​មាត្រា​មួយ​ចំ​នួន​នៃ​ច្បាប់​ព្រំ​ដែន​វៀត​ណាម​ បាន​ចែង​យ៉ាង​ច្បាស់​អំ​ពី​ប្រ​ព័ន្ធ​ចាត់​តាំង​របស់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ជា ៣ ថ្នាក់ គោល​នយោ​បាយ​អា​ទិភាព របប​ដាច់​ដោយ​ឡែក​ចំ​ពោះ​កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន និង​ភារ​កិច្ច​របស់​ក្រ​សួង ស្ថាប័ន​ថ្នាក់​ស្មើ​ក្រសួង រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ការ​សហ​ការ​កសាង គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ជាតិ តំ​បន់​ព្រំ​ដែន;  បទ​បញ្ជា​លេខ​ ០១/CT-TTg ចុះ​ថ្ងៃ​ទី ០៩/១/២០១៥ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ផ្សព្វ​ផ្សាយ​អនុវត្ត​ចលនា “ទូទាំង​ប្រ​ជា​ជន​ចូល​រួម​ការ​ពារ​អធិប​តេយ្យ​ដែន​ដី​ សន្តិ​សុខ​ព្រំ​ដែន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី” ជា​ដើម​។

ឆ្លង​តាម​រយៈនោះ បាន​រួមចំ​ណែក​លើក​កម្ពស់​ការ​យល់​ដឹង ស្មារតី​គោ​រពច្បាប់​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​និង​ប្រ​ជា​ជន​ក្នុង​ការ​កសាង​តំ​បន់​ព្រំដែន តំ​បន់​សមុទ្រ​ស្ថិរ​ភាព​អំ​ពី​សន្តិ​សុខ​នយោ​បាយ សណ្ដាប់​ធ្នាប់ សុវត្ថិ​ភាព​សង្គម​ និង​អនុវត្ត​ជោគ​ជ័យ​ភារ​កិច្ច​ គ្រប់​គ្រង​ ការ​ពារ​រឹង​មាំ​អធិប​តេយ្យ សន្តិ​សុខ​ដែន​សមុទ្រ​របស់​ប្រ​ទេស​ជាតិ៕

    យី​អាញ-ពេជ្រ​សឿន

 

ចែករំលែកអត្ថបទ