ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

12/12/2022 - 14:46

កម្មា​ភិបាល ​បក្ខ​ជន​ជាង​មួយ​លាន​នាក់ បាន​សិក្សា​បញ្ជ្រាប​សេចក្តី​សម្រេច​ចិត្ត​សន្និបាត​មជ្ឈិម​លើក​ទី ៦ នីតិ​កាល​ XIII

ការិ​យា​ល័យ​នយោ​បាយ និង​គណៈ​លេខា​មជ្ឈិម​បក្ស​ ទើប​នឹង​រៀប​ចំ​អង្គ​សន្និ​បាត​ក្នុង​ទូទាំង​ប្រ​ទេស សិក្សា​ស្រាវ​ជ្រាវ​និង​បញ្ជ្រាប​សេចក្តី​សម្រេច​ចិត្ត​អង្គ​សន្និ​បាត​លើក​ទី ៦ គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII តាម​រូប​ភាព​ដោយ​ផ្ទាល់ ផ្គួប​ផ្សំ​និង​អន​ឡាញ​។ ទី​តាំង​ស្ពាន​នៅ​មជ្ឈិមនៅ​សាល​ប្រ​ជុំ យៀង​ហុង អា​គារ​រដ្ឋ​សភា ទីក្រុង​ហា​ណូយ តភ្ជាប់​ជា​មួយ​ទីតាំង​ស្ពាន​ថ្នាក់​ស្រុក​ និង​ឃុំ​ជាង ១០.០០០ ក្នុង​ទូទាំងប្រ​ទេស ដោយ​មាន​កម្មា​ភិបាល​ បក្ខ​ជន​ជាង​មួយ​លាន​នាក់​ចូល​រួម​សិក្សាស្រាវ​ជ្រាវ ។

អ្នក​តំ​ណាង​ចូល​រួម​អង្គ​សន្និបាត​នៅ​ទី​តាំង​អន​ឡាញ​នៃ​សាល​ប្រ​ជុំ​គណៈកម្មា​ធិ
ការបក្សក្រុងកឹងធើ ។

អង្គ​សន្និបាត​បាន​ប្រ​ព្រឹត្ត​ឡើង​ក្នុង​រយៈ​ពេល ២ ថ្ងៃ អ្នក​តំ​ណាង​ទាំង​ឡាយ​បាន​រៀន​សូត្រ បញ្ជ្រាប​បណ្តា​ប្រ​ធាន​បទ​រួម​មាន​៖ “បន្ត​ការ​កសាង និង​ធ្វើ​ឲ្យល្អ​ឥត​ខ្ចោះ​នូវ​នីតិ​រដ្ឋ​សង្គម​និយម​វៀត​ណាម​ក្នុង​សម័យ​កាល​ថ្មី”; “បន្ត​ផ្លាស់​ថ្មី​ការ​ដឹក​នាំ និង​កាន់​អំ​ណាច​របស់​បក្ស​ ចំ​ពោះ​ប្រ​ព័ន្ធ​នយោ​បាយ ក្នុង​សម័យ​កាល​ថ្មី”; “បន្ត​ជំរុញ​ខ្លាំង​ក្លា​ឧស្សា​ហូប​នីយ​កម្ម​ និងទំ​នើប​ភា​វូប​នីយ​កម្ម​ប្រ​ទេស​ជាតិ​រហូត​ដល់​ឆ្នាំ ២០៣០ ចក្ខុ​វិស័យដល់​ឆ្នាំ ២០៤៥”; កំ​ណត់​ទិស​ដៅ​ផែន​ការ​មេ​ជាតិ​ឆ្នាំ ២០២១-២០៣០ ចក្ខុ​វិស័យ​ដល់​ឆ្នាំ ២០៥០”។

បណ្តា​ប្រ​ធាន​បទ​ខាង​លើ ត្រូវ​បាន​ថ្នាក់​ដឹក​នាំ​បក្ស​ និង​រដ្ឋ​ សម​មិត្ត​ដែល​ជា​សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ និង​លេខា​មជ្ឈិម​បក្ស​ធ្វើ​បទ​បង្ហាញ​ដោយ​ផ្ទាល់ សំ​ដៅ​ជួយ​ឱ្យអ្នក​តំ​ណាង​យល់​ច្បាស់​នូវប្រ​ធាន​បទ​យ៉ាងពេញ​លេញ ត្រឹម​ត្រូវ និង​ធ្វើ​ការ​សរុប​នូវ​ស្មារតី​នៃ​សេចក្តី​សម្រេច​ចិត្ត​ និង​សេចក្តី​សន្និដ្ឋាន​នៃ​អង្គ​សន្និបាត​លើក​ទី ៦ របស់​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII ។ ក្រោយ​ពី​កម្ម​វិធី​បញ្ជ្រាប​នូវ​សេចក្តី​សម្រេចចិត្ត​ គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ ក្រុង គណៈកម្មា​ធិការ​បក្ស​ក្រោម​ឱវាទ​មជ្ឈិម ទុក​ពេល ០,៥ ថ្ងៃ​សម្រាប់​កសាង​កម្ម​វិធី និង​ផែន​ការ​សកម្ម​ភាព ដើម្បីអនុវត្ត​សេចក្តី​សម្រេច​ចិត្ត​ និង​សេចក្តី​សន្និដ្ឋាន​អង្គ​សន្និបាត​លើក​ទី ៦ នៃ​គណៈ​ប្រតិ​បត្តិ​ការ​មជ្ឈិម​បក្ស​ នីតិ​កាល​ XIII៕

                                       កាសែតកឹងធើ - ប្រែ​សម្រួល៖ វ៉ាន់តឹន

ចែករំលែកអត្ថបទ