កាសែតអ្នកពលកម្ម ទើបសហការជាមួយគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង រៀបចំកម្មវិធី “ទង់ជាតិនៅតំបន់ព្រំដែន” ធ្វើការជូនទង់ជាតិដល់កម្មាភិបាល យុទ្ធជននិងប្រជាជននៅតំបន់ព្រំដែនខេត្តអាងយ៉ាង; ផ្តល់អាហារូបករណ៍ដល់សិស្សជនជាតិខ្មែរដែលជម្នះការលំបាក និងមាមីងខ្មែរក្រីក្រនៅស្រុកទ្រីតូង។
អតីតឧបនាយករដ្ឋមន្ត្រីប្រចាំការ ទ្រឿងហ្វាប៊ិញជូនអំណោយដល់សិស្សក្រីក្រ សិស្សជនជាតិភាគតិចនៅតំបន់ព្រំដែនខេត្តអាងយ៉ាង។
ក្នុងកម្មវិធីនេះ អតីតសមាជិកការិយាល័យនយោបាយ អតីតឧបនាយករដ្ឋមន្ត្រី ប្រចាំការ ទ្រឿងហ្វាប៊ិញ ប្រធានកិត្តិយស កម្មវិធី “មោទនភាពទង់ជាតិ” បានជូនដល់ថ្នាក់ដឹកនាំខេត្តអាងយ៉ាងនូវទង់ជាតិ ចំនួន ៥.០០០ របស់លោកប្រធានរដ្ឋ ង្វៀងស្វឹងភុក ដែលជូនដល់កម្មវិធី; លោកប៉ូវថាញលីម អគ្គនិពន្ធនាយករងនៃកាសែត អ្នកពលកម្មបានជូនប័ណ្ណនិមិត្តរូបទង់ជាតិចំនួន ១០.០០០ ដល់តំណាងថ្នាក់ដឹកនាំស្រុកទ្រីតូង។ ក្នុងឱកាសនេះ កម្មវិធី “អាហារូបករណ៍ឧបត្ថម្ភដល់សិស្ស និស្សិតជនជាតិភាគតិចក្រីក្រ” អាស្រ័យអតីត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ទ្រឿងហ្វាប៊ិញ បង្កើតឡើងបានប្រគល់ឱ្យកាសែតអ្នកពលកម្មគ្រប់គ្រង និងបានធ្វើការប្រគល់ជូនអំណោយចំនួន ១០០ ចំណែកក្នុងមួយចំណែកតម្លៃ ១លានដុងដល់សិស្សក្រីក្រ សិស្សជនជាតិភាគតិច និងឧបត្ថម្ភថវិកាចំនួន ១០០ លានដុងដល់មូលនិធិជំរុញការសិក្សាស្រុកទ្រីតូង៕
យោងតាមកាសែតការពារព្រំដែន-សុផន