រយៈពេលកន្លង នគរបាលខណ្ឌអូរម៉ូង ក្រុងកឹងធើ ផ្សព្វផ្សាយមានប្រសិទ្ធភាពចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ឆ្លងតាមរយៈនោះ បានពង្រីកតួនាទីរបស់ប្រជាជនក្នុងការបង្ការ ថ្កោលទោសបទល្មើស រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត។
បុគ្គលដែលសកម្មចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ បាននគរបាលខណ្ឌអូរម៉ូង ស្ងើចសរសើរនិងជូនរង្វាន់។
ស្ថានភាពសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមរបស់សង្កាត់ថើយហ្វា ខណ្ឌអូរម៉ូង រយៈពេលកន្លងត្រូវបានធានា។ ស្មារតីរបស់ប្រជាជនក្នុងការអនុវត្ត ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ កាន់តែរីកសាយភាយនិងអភិវឌ្ឍន៍យ៉ាងទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ដើម្បីសម្រេចបានលទ្ធផលដូចពោលខាងលើ រដ្ឋអំណាចភូមិភាគបានខ្នះខ្នែងជំរុញចលនានេះ ផ្សារភ្ជាប់ជាមួយការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌-សង្គម កាត់បន្ថយភាពក្រីក្រ និងចលនាប្រឡងប្រណាំងស្នេហាជាតិ។
ទម្រង់មួយក្នុងចំណោមទម្រង់ឆ្នើមៗដែលបានផ្សព្វផ្សាយនៅសង្កាត់ថើយហ្វា និងឡុងហឹង មានដូចជា “ដងផ្លូវបំពាក់កាមេរ៉ាសន្តិសុខសណ្តាប់ធ្នាប់”។ កម្លាំងនគរបាលបានចលនាបំពាក់កាមេរ៉ាថ្មី ១៨ គ្រឿង គិតជាទឹកប្រាក់ ៩២ លានដុង សំដៅធានាការពារទប់ស្កាត់ ប្រទះឃើញ ប្រយុទ្ធប្រឆាំង ថ្កោលទោសបទល្មើស បាបគ្រោះសង្គម និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពចរាចរណ៍នៅតាមដងផ្លូវ។ ទន្ទឹមនឹងនោះ កម្លាំងនគរបាលបានបំផុសចលនាពង្រីកទម្រង់ “ដងផ្លូវបំពាក់កាមេរ៉ាសន្តិសុខសណ្តាប់ធ្នាប់” ចលនាប្រជាជនបំពាក់កាមេរ៉ានៅតាមផ្ទះ។ អ្នកស្រីង្វៀងធីឡាង នៅសង្កាត់ថើយហ្វា ឱ្យដឹង៖ “ខ្ញុំតែងគាំទ្រចលនាដែលភូមិភាគបំផុស ពិសេសគឺចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ ក្នុងនោះ ទម្រង់ “ដងផ្លូវបំពាក់កាមេរ៉ាសន្តិសុខ”។ មិនចំពោះតែខ្ញុំទេ គឺមាមីងជាច្រើនក៏ស្ម័គ្រចិត្តដែរ។ ព្រោះទម្រង់នេះ បាននាំមកប្រសិទ្ធភាពយ៉ាងជាក់ស្តែង។ មុខសញ្ញាអាក្រក់ ឃើញមានបំពាក់កាមេរ៉ាតែងក្រែងរអែង មិនហ៊ានប្រព្រឹត្តបំពានដូចមុនទៀត”។
ទន្ទឹមនឹងនោះ ទម្រង់ “ផ្សព្វផ្សាយច្បាប់ និងល្បិចកិច្ចកលធ្វើសកម្មភាពរបស់ពួកជនទុច្ចរិត បាបគ្រោះសង្គម តាមរយៈទូរស័ព្ទឆ្លាតវៃ” មាន Zalo, Facebook ជាដើម ក៏ទទួលបានការគាំទ្ររបស់មាមីង។ ខណ្ឌអូរម៉ូង បង្កើតបាន ៩៣ ក្រុម ដោយមានសមាជិក ២.៧៩០ នាក់ ផ្សព្វផ្សាយបាន ៤.៣៨៩ ដំណឹង មានអ្នកទទួល ៩៩.៣២៨ លើកនាក់ និងធ្វើការចែករំលែកបាន ៧៥.១៨៦ អត្ថបទ; ទទួលបាន ៧.៣៦៩ សារ អំពីស្ថានភាពសន្តិសុខសណ្តាប់ធ្លាប់និងសុវត្ថិភាពចរាចរណ៍។ល។
រយៈពេលកន្លង ចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិលើភូមិសាស្រ្តខណ្ឌ តែងបានផ្សារភ្ជាប់ជាមួយនឹងចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជីវភាពវប្បធម៌ ក្រុងស៊ីវិល័យ” ទូទាំងប្រទេសព្រួតដៃដើម្បីអ្នកក្រ មិនបោះបង់អ្នកណាម្នាក់ឱ្យនៅខាងក្រោយ”; “ប្រជាចលនាប៉ិនប្រសប់” “អនុវត្តលក្ខន្តិកៈប្រជាធិបតេយ្យនៅមូលដ្ឋាន” “ទូទាំងប្រជាជនចូលរួមទប់ស្កាត់ ប្រទះឃើញ ថ្កោលទោសបទល្មើស” “បញ្ចុះបញ្ចូលអប់រំ កែប្រែអ្នកប្រព្រឹត្តខុសច្បាប់នៅនឹងគ្រួសារនិងក្នុងសហគមន៍”។ល។ វរសេនីយ៍ឯកបម្រុង ង្វៀងភូថឿង ប្រធាននគរបាលខណ្ឌអូរម៉ូង ឱ្យដឹង៖ “ពង្រីកប្រសិទ្ធភាពនៃចលនានេះ នៅពេលខាងមុខ នគរបាលខណ្ឌនឹងបន្តគៀរគរកម្លាំងចម្រុះនៃទូទាំងប្រព័ន្ធនយោបាយ ប្រជាជនគ្រប់ជាន់ស្រទាប់ ចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់។ ទន្ទឹមនឹងនោះ បន្តកសាងនិងពង្រីកវិសាលភាពទម្រង់ឆ្នើមៗ ស្ងើចសរសើរ ជូនរង្វាន់ទាន់ពេល ដល់បុគ្គលដែលសម្រេចបានស្នាដៃក្នុងការធានាសន្តិសុខសណ្តាប់ធ្នាប់...”៕
អត្ថបទនិងរូបថតចឹងហឹង- ប្រែសម្រួល៖ ត្រឹងរ៉ូន