មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

06/12/2022 - 10:47

ទីវ​កឹង កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ

ក្រោយ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​គោល​នយោ​បាយ​ជន​ជាតិ ឃើញ​ថា​មុខ​មាត់​ជន​បទ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ នៅ​ស្រុក​ទីវកឹង ខេត្ត​ត្រា​វិញ​ កំ​ពុង​មាន​ការ​វិវឌ្ឍ​យ៉ាង​ល្អ​ប្រ​សើរ។ មាន​កម្ម​វិធី គម្រោង​ជា​ច្រើន​បាន​វិនិយោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍ ធ្វើ​ឱ្យ​មុខ​មាត់​តំ​បន់​ជន​បទ​មាន​ភាព​ផ្លាស់​ថ្មី រួម​ចំ​ណែក​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​នៅ​ភូមិ​ភាគ​។

  ដង​ផ្លូវ​នៅ​ភូមិ​ចុង-ង ឃុំ​ហ៊ីវ​ទឺ កំ​ពុង​ដំណើរ​ការ​កសាង។

លោក​ថាច់​ហ៊ុង ប្រ​ធាន​ការិ​យាល័យ​ជន​ជាតិ​ស្រុក​ទីវ​កឹង ឱ្យ​ដឹង៖ “ស្រុក​ទីវ​កឹង មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ប្រ​មាណ​ជាង ៣៣%។ អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច-សង្គម​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និងតំ​បន់​ភ្នំ ដំណាក់​កាល​ ២០២១-២០២៥ ទីវ​កឹង បាន​ទទួល​ផល​ពីគម្រោង​ចំ​នួន ៤ ប្រ​ភព​ទុន​ថវិកាម​ជ្ឈិម​ជាង ៨,៤៦៧ ពាន់​លាន​ដុង​។ ឆ្នាំ ២០២២ ស្រុក​ផ្តុំ​កម្លាំង​អនុវត្ត​គម្រោង​វិនិយោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ បម្រើ​ការ​ផលិត ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ជន​រួម​ជាតិភាគ​តិច​និងអង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ខាង​វិស័យ​ជន​ជាតិ ដោយប្រ​ភព​ថវិកា​ចំ​នួន ៦,១៧២ ពាន់​លាន​ដុង​”។

គម្រោង​បាន​រំសាយ​ថវិកា​ដើម្បី​វិនិយោគ កសាង​ផ្លូវ​គមនា​គមន៍​តំ​បន់ជន​រួម​ជាតិ​ខ្មែរ សរុប​ដើម​ទុន ៥,៩៦៨ ពាន់​លាន​ដុង​ រួម​មាន​៖ កសាង​ផ្លូវ​កាត់​វាល​ស្រែ​នៅ​ភូមិ​ដៃ​ទទឹង ឃុំ​តឹប​ង៉ាយ ផ្លូវ​ក្រាល​កៅ​ស៊ូទំ​ហំ ៣,៥ ម៉ែត្រ ប្រ​វែង ៦៧០ ម៉ែត្រ សរុបថ​វិកា​ចំ​នួន ២ ពាន់​លាន​ដុង​; កសាង​ផ្លូវ​កាត់​វាល​ស្រែ​នៅ​ភូមិ​ដាយ​ត្រឿង តភ្ជាប់​ភូមិ​អូរ​តា​ឯក ឃុំ​ភូកឹង ផ្លូវ​ក្រាល​កៅ​ស៊ូទំ​ហំ ៣,៥ ម៉ែត្រ ប្រ​វែង ១.០០០ ម៉ែត្រ សរុប​ថវិកា​ចំ​នួន ៣ ពាន់​លាន​ដុង​។ ទន្ទឹម​នឹង​នោះ គម្រោង​ក៏​បាន​ថែ​រក្សា​និង​ជួស​ជុល​ផ្លូវ​ជន​បទ​និង​ដំណាក់​សុខា​ភិបាល​ សរុប​ដើម​ទុន ២០៤ ពាន់លាន​ដុង​។ ក្រោយ​ពី​ផ្លូវ​កសាង​សម្រេច​រួច​រាល់ បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ​និង​ដឹក​ជញ្ជូន​កសិផល​របស់​ប្រ​ជា​ជន​នៅភូមិភាគ​។

ដោយ​បាន​ការ​ឧបត្ថម្ភ​របស់​រដ្ឋ​ និង​ការ​ជួយ​ជ្រោម​ជ្រែង​យ៉ាង​សកម្ម​ពីសំ​ណាក់​ជន​រួម​ជាតិ​ខ្មែរ ផ្លូវ​ជន​បទ​លើ​ភូមិ​សាស្ត្រ​ស្រុក ត្រូវ​បាន​កសាង​យ៉ាង​រឹង​មាំ ស្អាត​បាត​។ ស្រុក​ក៏​បាន​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជាជន​រួម​ព្រួត​ដៃ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ក្នុង​ការ​បរិច្ចាគ​ដី​ សម្ភារៈ កម្លាំង​ពលកម្ម​ ដើម្បី​ជួយ​កាត់​បន្ថយ​ថវិកា​ពេល​ធ្វើ​ផ្លូវ។ ផ្តើម​ពី​នោះ ជួយឱ្យ​ស្រុក​មាន​ប្រ​ភព​កម្លាំង​បន្ថែម ដើម្បី​បន្ត​ការ​បើក​ទូលាយ​ តភ្ជាប់​ពីផ្លូវ​មួយ​ទៅ​ផ្លូវ​មួយ។ បន្ទាប់​ពី​ផ្សព្វ​ផ្សាយ ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាងពេញ​ទំ​ហឹង​ពីសំ​ណាក់​ជន​រួម​ជាតិ​ខ្មែរ មាមីង​ស្ម័គ្រ​ចិត្ត​បរិច្ចាគ​ដី​ ឈើដំ​ណាំ កម្លាំង​ពលកម្ម​ដើម្បី​កសាង​ផ្លូវ​ជន​បទ​។

លើ​ភូមិ​សាស្ត្រ​ស្រុក​ទីវ​កឹង បច្ចុប្បន្ន​សុទ្ធ​សឹង​មាន​ផ្លូវ​គមនា​គមន៍​ដែល​រថ​យន្ត​អាច​បើក​បរ​ទៅ​ដល់​ឃុំ ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ។ អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​ជន​បទ​ រួម​ចំ​ណែក​ងាយ​ស្រួល​ដល់​ការ​ធ្វើ​ដំ​ណើរ និង​ដឹក​ជញ្ជូន​កសិផល លើក​កម្ពស់​ប្រ​ជាបញ្ញា កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រីក្រ​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ។ ឆ្នាំ ២០១៥ អត្រា​គ្រួសារ​ក្រីក្រ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្ត្រ​ស្រុក​គឺ ៣,៣២% គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រ​គឺ ៧,៥៣% រហូត​មក​ទល់​នឹងបច្ចុប្បន្ន គ្រួសារ​ក្រីក្រ​កាត់​បន្ថយ​នៅ ១,៦៤% គ្រួសារ​ប្រ​កៀក​បន្ទាត់​ក្រកាត់​បន្ថយ​នៅ ៤,៣៦%។ ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​នៅ​ឆ្នាំ ២០២២ របស់​ស្រុក​សម្រេច​ប្រ​មាណ ៦២​ លាន​ដុង​/ម្នាក់/ឆ្នាំ៕

                                  សឺន​ម៉ាល័យ-មុនី

ចែករំលែកអត្ថបទ