28/11/2022 - 16:14

បើ​ក​យុទ្ធ​នា​ការ​វាយ​លុក បង្ក្រាប​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ទូទាំង​ប្រ​ទេស​

នគរ​បាល​គ្រប់​អង្គ​ភាព​និង​ភូមិ​ភាគ​ក្នុង​ទូទាំង​ប្រ​ទេស​បាន​ចេញ​ទ័ព​ដំ​ណាល​គ្នា​ ដើម្បី​អនុវត្ត​ការ​វាយ​លុក បង្ក្រាប​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ទូទាំង​ប្រ​ទេស​ រក្សា​រឹង​មាំសន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ស្ថិរ​ភាព​សង្គម​ ការ​ពារ​សន្តិ​សុខ​ សុវត្ថិ​ភាព​ជា​ដាច់​ខាត​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រ​ពៃណី​វៀត​ណាម​គ្វី​ម៉ាវ ២០២៣។​

កង​កម្លាំង​នគរ​បាល​ខេត្ត​តៀង​ក្វាង​ បើក​យុទ្ធ​នា​ការ​ចេញ​ទ័ព​ វាយ​លុក បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​ក្នុង​ទូទាំង​ខេត្ត​។​ រូប​ថត​៖ ណាម​សឿង/TTXVN

ចាប់​ពី​ថ្ងៃ​ទី ១៥ ខែ​វិច្ឆិកា​ ឆ្នាំ ​២០២២ ក្រសួង​នគរ​បាល​ បាន​សំ​ណូម​ពរ​ដល់​គ្រប់​អង្គ​ភាព​ និង​ភូមិ​ភាគ​ គប្បី​យក​ចិត្ត​ទុក​ដាក់​ ផ្សព្វ​ផ្សាយ​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​ ក្តាប់​ច្បាស់​ពី​ដើម​ទង​ ពី​ចម្ងាយ​ និង​ពី​មូល​ដ្ឋាន​។​ ម្ចាស់​ការ​វិភាគ​ ព្យា​ករ​ស្ថាន​ភាព​ មុខ​សញ្ញា​និង​បញ្ហា​ទាក់​ទង​នឹង​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​...; ម្ចាស់​ការ​អនុវត្ត​នូវ​វិធាន​ការ​ និង​វិធី​សាស្រ្ត​ទប់ទល់​ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ទប់ស្កាត់​ និង​ប្រ​យុទ្ធ​ ប្រ​កប​ដោយ​ប្រ​សិទ្ធភាព​ រួម​ចំ​ណែក​រ​ក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ មិន​ឱ្យ​បាត់​ម្ចាស់​ការ​ ឬ​យថា​ហេតុ​កើត​មាន​ឡើង​គ្រប់​ស្ថាន​ការណ៍​។​ ទន្ទឹម​នឹង​នោះ​ ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​បក្ស​ និង​រដ្ឋ​អំ​ណាច​មូល​ដ្ឋាន​ ដើម្បី​ដឹក​នាំ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ចូល​រួម​សហ​ការ និង​ពង្រីក​កម្លាំង​ចម្រុះ​នៃ​ប្រ​ព័ន្ធ​នយោ​បាយ​ទាំង​មូល​ក្នុង​ការ​វាយ​លុក បង្ក្រាប​បទ​ល្មើស​ ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ ឃោសនា​ចលនា​ប្រ​ជា​ជន​បង្កើន​ការ​ប្រុង​ប្រ​យ័ត្ន​ សកម្ម​ចូល​រួម​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​ មាតុ​ភូមិ​ និង​បរិហារ​ឧក្រិដ្ឋ​កម្ម​។​

នគរ​បាល​គ្រប់​អង្គ​ភាព​និង​ភូមិ​ភាគ​បង្កើន​ការ​វាយ​លុក និង​បង្ក្រាប​បទ​ល្មើស​គ្រប់​ប្រ​ភេទ​; ផ្តុំ​កម្លាំង​វាយ​លុក បង្រ្កាប​ឧក្រិដ្ឋ​កម្ម​ដែល​មាន​អង្គ​ការ​ចាត់​តាំង​ ឧក្រិដ្ឋ​កម្ម​ឥណ​ទាន​ខុស​ច្បាប់​ ឧក្រិដ្ឋ​កម្ម​ប្រើ​ប្រាស់​អា​វុធ​ និង​គ្រឿង​ផ្ទុះ​ ដើម្បី​ប្រ​ព្រឹត្ត​បទ​ល្មើស​លួច​ ឆក់ ប្លន់​ រំលោភ​ គៃ​បន្លំ​... ; ឧក្រិដ្ឋ​កម្ម​ និង​ការ​បំ​ពាន​ច្បាប់​ស្តីពី​ការ​លេង​ល្បែង​ស៊ី​សង​ និង​ការ​ភ្នាល់​បាល់​ទាត់​ ជា​ពិសេស​ ក្នុង​អំ​ឡុង​ពេល​ប្រ​កួត​បាល់​ទាត់​ ពិភព​លោក​ (World Cup) ឆ្នាំ​២០២២ និង​នៅ​ពិធី​បុណ្យ​និទាឃ​រដូវ​ដើម​ឆ្នាំ​។​ ប្រ​យុទ្ធ​ប្រ​ឆាំង​ និង​បោស​សម្អាត​ការ​ជួញ​ដូរ​ ដឹក​ជញ្ជូន​គ្រឿង​ញៀន​ទ្រង់​ទ្រាយ​ធំ​ឆ្លង​ប្រ​ទេស​ ព្រម​ទាំង​ទីតាំង​ផលិត ជួញ​ដូរ​ រៀប​ចំ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ក្នុង​ប្រ​ទេស​។​ បង្កើន​ការ​ប្រ​ទះ​ឃើញ​ និង​ប្រ​យុទ្ធ​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ ឧក្រិដ្ឋ​កម្ម​សេដ្ឋ​កិច្ច​ ការ​រត់​ពន្ធ​ ការ​ក្លែង​បន្លំ​ពាណិជ្ជ​កម្ម​ ទំ​និញ​ក្លែង​ក្លាយ ទំ​និញ​ហាម​ឃាត់​ ឧក្រិដ្ឋ​កម្ម​ប្រើ​បច្ចេក​វិទ្យា​ខ្ពស់​ ឧក្រិដ្ឋ​កម្ម​ និង​ការ​បំ​ពាន​ច្បាប់​ ស្តីពី​បរិស្ថាន​ ធន​ធាន​ធម្ម​ជាតិ​ និង​សុវត្ថិ​ភាព​ម្ហូប​អា​ហារ។​ នគរ​បាល​គ្រប់​អង្គ​ភាព​ និង​ភូមិ​ភាគ​ក៏​បាន​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​គ្រប់​គ្រង​រដ្ឋ​ អំ​ពី​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ដោយ​ភ្ជាប់​ជាមួយ​ការ​អនុវត្ត​យ៉ាង​ខ្លាំង​ក្លា​នូវ​ដំ​ណោះ​ស្រាយ​ ប្រើ​ប្រាស់​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ជាតិ​ស្តីពី​ប្រ​ជា​ជន​ អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ និង​គម្រោង​ទី ០៦ របស់​រដ្ឋា​ភិបាល​ ដើម្បី​បម្រើ​ដល់​ការ​គ្រប់​គ្រង​សង្គម​ និង​បង្ការ​ បង្រ្កាប​ឧក្រិដ្ឋ​កម្ម​។​ បង្កើន​ការ​ធានា​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍ បង្ការ​ ពន្លត់​អគ្គិ​ភ័យ​ និង​គ្រឿង​ផ្ទុះ​។ល។​

ក្រសួង​នគរ​បាល​បាន​សំ​ណូម​ពរ​ដល់​នគរ​បាល​គ្រប់​អង្គ​ភាព​ និង​ភូមិ​ភាគ​ គប្បី​ពង្រឹង​ការ​ងារ​នយោ​បាយ​ និង​ឧត្តម​គតិ​ ស្ងើច​សរ​សើរ​ និង​លើក​ទឹក​ចិត្ត​ដល់​កម្មា​ភិបាល​ និង​យោ​ធិន ឱ្យ​បាន​ទាន់​ពេល​។​ ធានា​នូវ​ភ័ស្តុ​ភារ​ អា​វុធ​ មធ្យោ​បាយ​វាយ​លុក និង​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​។​ ត្រូវ​មាន​ផែន​ការ​ធានា​សុវត្ថិ​ភាព​ដល់​ប្រ​ជា​ជន​ កម្មា​ភិបាល​ យុទ្ធ​ជន​ និង​បង្ការ​ករណី​តទល់​នឹង​កម្លាំង​សមត្ថ​កិច្ច​ដែល​បំ​ពេញ​ភារ​កិច្ច​។ល។៕

 យោ​ងតាម​៖ ទីភ្នា​ក់ងារ​សារ​ព័ត៌​មាន​វៀត​ណាម-បកប្រែ៖ សុផន

ចែករំលែកអត្ថបទ