មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

21/11/2022 - 15:06

តភ្ជាប់​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត​កសិកម្ម​

ក្រុម​ចាត់​ការ​វេទិកា​ចង​សម្ព័ន្ធ​កសិផល​ ៩៧០ របស់​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ បាន​សហ​ការ​ជា​មួយ​ក្រ​សួង​ ភូមិ​ភាគ​ និង​អង្គ​ភាព​ពាក់​ព័ន្ធ​នានា​ រៀប​ចំ​វេទិកា​ “តភ្ជាប់​អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម​” ដោយ​ផ្ទាល់​ និង​អន​ឡាញ​តាម​រយៈ​កម្ម​វិធី​ zoom ជា​មួយ​ទី​តាំង​តភ្ជាប់​នៅ​តាម​ខេត្ត​-ក្រុង​ជា​ច្រើន​ក្នុង​ទូទាំង​ប្រ​ទេស​។​ វេទិកា​មាន​ការ​ចូល​រួម​ពីសំ​ណាក់​ថ្នាក់​ដឹក​នាំ​នៃ​អង្គ​ភាព​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ ថ្នាក់​ដឹក​នាំ​នៃ​សម្ព័ន្ធ​សមា​គម​ អា​ជីវ​កម្ម​ផលិត​កម្ម​ ពាណិជ្ជ​កម្ម​ផលិត​ផល និង​ដំ​ណោះ​ស្រាយ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត​កសិកម្ម​ និង​អា​ជីវ​កម្ម​ សហ​ករណ៍​កសិដ្ឋាន​ និង​គ្រឹះ​ស្ថាន​ផលិត​ពាណិជ្ជ​កម្ម​កសិផល​។​

ភ្ញៀវ​ទស្សនា​ ស្វែង​យល់​អំ​ពី​ម៉ាស៊ីន​ ឧប​ករណ៍​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​
ដែល​ដាក់​បង្ហាញ​ឧទ្ទេស​នាម​នៅ​ផ្សារ​ណាត់​កសិកម្ម​អន្តរ​ជាតិ​វៀត​ណាម​
ឆ្នាំ​ ២០២២ ប្រ​ព្រឹត្ត​ឡើង​នៅ​ក្រុង​កឹង​ធើ។​

វេទិកា​នេះ​រៀប​ចំ​ឡើង​សំ​ដៅ​តភ្ជាប់​ព័ត៌​មាន​ផ្គត់​ផ្គង់​និង​តម្រូវ​ការ​ ជំរុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​បច្ចេក​វិទ្យា​ខ្ពស់​នៅ​ក្នុង​សហ​គមន៍​អា​ជីវ​កម្ម​ សហករណ៍​ផលិត​កម្ម​ និង​គ្រឹះ​ស្ថាន​ផលិត​ពាណិជ្ជ​កម្ម​ និង​កសិករ​។​ ទន្ទឹម​នឹង​នោះ​ ឧបត្ថម្ភ​ដោះ​ស្រាយ​ការ​លំ​បាក​ និង​បញ្ហា​ជាប់​ជំពាក់​របស់​អា​ជីវ​កម្ម​ សហ​ករណ៍​និង​កសិករ​ក្នុង​ការ​ខិត​ជិត​ និង​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត​ និង​ពាណិជ្ជ​កម្ម​កសិផល​។​ នៅ​ក្នុង​វេទិកា​នេះ​ ស្ថាប័ន​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​ និង​អង្គ​ភាព​អា​ជីវ​កម្ម​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​ផ្តល់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​ការ​ផលិត​កសិកម្ម​នៅ​ប្រ​ទេស​យើង​ និង​លើ​ពិភព​លោក​ ក៏​ដូច​ជា​តម្រូវ​ការ​និង​និន្នា​ការ​នៃ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​លើ​ពិភព​លោក​។​ ទន្ទឹម​នឹង​នោះ​ ចែក​រំលែក​នូវ​ទម្រង់​ ទង្វើ​ល្អ​ៗ​ជាច្រើន​ និង​ស្នើ​នូវ​ដំណោះ​ស្រាយ​ជា​ច្រើន​ សំ​ដៅ​ដោះ​ស្រាយ​ការ​លំ​បាក​ និង​បញ្ហា​ជាប់​ជំពាក់​បាន​ទាន់​ពេល​ ព្រម​ទាំង​ពង្រឹង​ទំ​នាក់​ទំ​នង​ និង​កិច្ច​សហការ​ប្រតិ​បត្តិ​ការ​រវាង​ភាគី​ ពាក់​ព័ន្ធ​ ដើម្បី​ជំរុញ​ការ​អនុវត្ត​បច្ចេក​វិទ្យា​ឌីជី​ថល បច្ចេក​វិទ្យា​ខ្ពស់​ក្នុង​វិស័យ​កសិកម្ម​នៅ​ប្រ​ទេស​យើង​។​

ចូល​រួម​ក្នុង​វេទិកា​ តំ​ណាង​ជា​ច្រើន​បាន​ដាក់​សំ​ណើ​ នា​ពេល​ខាង​មុខ​ អា​ជ្ញា​ធរ​មូល​ដ្ឋាន​ គួរ​តែ​បន្ត​ជំរុញ​ព័ត៌​មាន​ និង​ឃោស​នា ដើម្បី​បង្កើន​ការ​យល់​ដឹង​ និង​ទង្វើ​របស់​ប្រ​ជា​ជន​ អង្គ​ភាព​ អា​ជីវ​កម្ម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​ឌីជី​ថល អនុ​វត្ត​បច្ចេក​វិទ្យា​ឌីជី​ថល និង​បច្ចេក​វិទ្យា​ខ្ពស់​ ដើម្បី​បង្កើន​ប្រ​សិទ្ធ​ភាព​ផលិត​កម្ម​ ពាណិជ្ជ​កម្ម​ក្នុង​វិស័យ​កសិកម្ម​។​ បន្ត​ពន្លឿន​ការ​សាង​សង់​ និង​បង្ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ទិន្ន​ន័យ​ ដើម្បី​បម្រើ​ការ​តាម​ដាន​ប្រ​ភព​ផលិត​ផល និង​ឌីជី​ថល​ភាវូប​នីយ​កម្ម​ព័ត៌​មាន​ ទិន្ន​ន័យ​សម្រាប់​បម្រើ​ការ​ផលិត​កម្ម​និង​ពាណិជ្ជ​កម្ម​។​ បណ្តុះ​បណ្តាល​ ជំនួយ​ប្រ​ជា​ជន​ និង​អា​ជីវ​កម្ម​ដោះ​ស្រាយ​ការ​លំ​បាក​អំ​ពី​ដើម​ទុន​ និង​លទ្ធ​ភាព​ខិត​ជិត​ចំ​ណេះ​ដឹង​ឌីជី​ថល បច្ចេក​វិទ្យា​ថ្មី​បាន​ទាន់​ពេល​ និង​ចាប់​យក​តម្រូវ​ការ​ទីផ្សារ... ដើម្បី​អភិ​វឌ្ឍ​ផលិត​កសិកម្ម​ និង​ពង្រីក​ការ​ប្រើ​ប្រាស់​ផលិត​ផល៕​

                                វ៉ាន់​កុង​-វ៉ាន់​តឹន

ចែករំលែកអត្ថបទ