រយៈពេល ១០ ឆ្នាំកន្លង ខេត្តសុកត្រាំង បានរៀបចំឃោសនាផ្សព្វផ្សាយបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ ផ្សារភ្ជាប់ជាមួយនឹងមុខងារនិងតួនាទីរបស់ស្ថាប័ន អង្គភាពជាង ១៣.១៧០ លើក។ល។ ដោយមានអ្នកចូលរួមជាង ៨៣១.០០០ នាក់។ តាមរយៈការផ្សព្វផ្សាយ ចលនាប្រជាជនអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ; គោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ លើវិស័យសេដ្ឋកិច្ច វប្បធម៌ ជនជាតិ សាសនា; គ្រប់គ្រងដីធ្លី; កែទម្រង់បែបបទរដ្ឋបាល; បង្ការប្រឆាំងអំពើពុករលួយ; អនុវត្តប្រិតសំចៃ ប្រឆាំងភាពខ្ជះខ្ជាយ; បង្ការប្រឆាំងបាបគ្រោះសង្គម សុវត្ថិភាពចរាចរណ៍; ការពារបរិស្ថាន អនុវត្តប្រជាធិបតេយ្យនៅមូលដ្ឋាន; បទប្បញ្ញត្តិពាក់ព័ន្ធដល់ការងារ បង្ការប្រឆាំងជំងឺ COVID-១៩ ។ល។ ក្រៅពីនោះ ខេត្តនៅទាំងផ្សព្វផ្សាយ អំពីការប្រឡងសរសេរអត្ថបទ “ស្វែងយល់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម” ឯកសារច្បាប់សំខាន់ៗពាក់ព័ន្ធដល់មុខសញ្ញាជាច្រើន មានដូច៖ ច្បាប់ស្ដីពីដីធ្លីឆ្នាំ ២០១៣; ច្បាប់ស្ដីពីទទួលពលរដ្ឋ; ច្បាប់ស្ដីពីពិន័យរដ្ឋបាល; ច្បាប់ស្ដីពីបណ្ដឹងតវ៉ា; ច្បាប់ស្ដីពីថ្កោលទោស; ក្រមរដ្ឋប្បវេណី; ច្បាប់ស្ដីពីការងារ; ក្រមព្រហ្មទណ្ឌ; ច្បាប់ស្ដីពីធានារ៉ាប់រងសុខាភិបាល; ច្បាប់ស្ដីពីសន្ដិសុខតាមអីុនធឺណិត ច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។ល។
អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង ហ្វិញធីយីមង៉ុក ជូនប័ណ្ណសរសើរដល់សមូហភាព បុគ្គល អនុវត្តល្អការងារផ្សព្វផ្សាយ។
ឆ្លងតាមរយៈនោះ រួមចំណែកលើកកម្ពស់ស្មារតីគោរពនិងអនុវត្តតាមច្បាប់របស់កម្មាភិបាល បុគ្គលិក អ្នករដ្ឋការ ព្រះសង្ឃ អាចារ្យ កម្មករនិយោជិតនិងជនរួមជាតិភាគតិច៕
យ្វីអាញ់ - ថាច់ធី