ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

14/11/2022 - 14:40

អគ្គ​សម្ព័ន្ធ​ពលកម្ម​វៀត​ណាម​ ហ្វឹក​ហ្វឺន​ចំ​ណេះ​ដឹង​ស្ដី​ពី​ជន​ជាតិ​ សាសនា​ដល់​កម្មា​ភិបាល​បំ​ពេញ​ការ​ងារ​សហជីព​

នៅ​ខេត្ត​សុក​ត្រាំង​ អគ្គ​សម្ព័ន្ធ​ពលកម្ម​វៀត​ណាម​ ទើប​រៀប​ចំ​សន្និ​សីទ​ហ្វឹក​ហ្វឺន​ចំ​ណេះ​ដឹង​ បំ​ណិន​ វិជ្ជា​ជីវៈ​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ស្ដី​ពីជន​ជាតិ​ សាសនា​ និង​កាត់​បន្ថយ​ភាព​កង្វះ​ព័ត៌​មាន​ ដល់​កម្មា​ភិបាល​ជាង​ ១០០ នាក់​ នៃ​អង្គ​ការ​សហជីព​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​។​

កម្មា​ភិបាល​សហជីព​ជាង​ ១០០ នាក់​ មក​ពី​ខេត្ត​ចំ​នួន​ ១៣ នៅ​តំ​បន់​តីណាម​បូ​និង​ខេត្ត​ជិត​ខាង​ចូល​រួម​សន្និ​សីទ​ហ្វឹក​ហ្វឺន​។​

តាម​ប្រ​សាសន៍​អនុ​ប្រ​ធាន​អគ្គ​សម្ព័ន្ធ​ពលកម្ម​វៀត​ណាម​ ង៉​យ្វី​ហេវ សន្និ​សីទ​លើក​នេះ​ គឺ​ការ​បន្ត​អនុវត្ត​សេចក្ដី​សម្រេច​លេខ​ ២១៩/QĐ-TTg ចុះ​ថ្ងៃ​ទី ២១/២/២០១៩ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័ន​លើ​គម្រោង​ជំនួយ​ផ្ដល់​ព័ត៌​មាន​ ផ្សព្វ​ផ្សាយ​ស្ដី​ពី​ជន​ជាតិ​ សាសនា​; សេចក្ដី​សម្រេច​លេខ​ ៩០/QĐ-TTg ចុះ​ថ្ងៃ​ទី ១៨/១/២០២២ របស់​នាយក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល​ ផ្ដល់​សច្ចា​ប័ន​លើ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ ដំណាក់​កាល​ ២០២១-២០២៥ និង​ផែន​ការ​លេខ​ ២៥៦/KH-TLĐ ចុះ​ថ្ងៃ​ទី ១១/១០/២០២២ របស់​អគ្គ​សម្ព័ន្ធ​ពល​កម្ម​វៀត​ណាម​។​

សន្និ​សីទ​ដែល​បាន​រៀប​ចំ​ឡើង​ គឺ​សំ​ដៅ​ផ្ដល់​ជូន​ព័ត៌​មាន​ ចំ​ណេះ​ដឹង​ បំ​ណិន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ដល់​កម្មា​ភិបាល​សហ​ជីព​ អំ​ពី​ទស្សនៈ​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ស្ដី​ពីជន​ជាតិ​ ជំនឿ​ សាសនា​ និង​តម្លៃ​សាសនា​ចំ​ពោះ​ជីវ​ភាព​សង្គម​; បំ​ណិន​ក្នុង​ការ​ក្ដាប់​យក​ផ្ដល់​ព័ត៌​មាន​ ចំ​ណេះ​ដឹង​ រួម​ចំ​ណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​កង្វះ​ខាត​ព័ត៌​មាន​ដល់​សមាជិក​សហជីព​ កម្ម​ករ​និយោ​ជិត​។​

នៅ​ក្នុង​សន្និ​សីទ​អ្នក​តំ​ណាង​ចូល​រួម​នឹង​បាន​ស្ដាប់​បណ្ឌិត​ ឡេ​សើុង​ហាយ​ អនុ​រដ្ឋ​មន្ត្រី​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ផ្ដោះ​ប្ដូរ​នូវ​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ដល់​បញ្ហា​ជន​ជាតិ​ និង​ការ​អនុវត្ត​គោល​នយោ​បាយ​ជន​ជាតិ​នៅ​វៀត​ណាម​នា​បច្ចុប្បន្ន​; បញ្ហា​សាសនា​ក្នុង​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​ការ​យក​ចិត្ត​ទុក​ដាក់​នៅ​ពេល​ផ្ដល់​ជូន​ព័ត៌​មាន​ និង​ផ្សព្វ​ផ្សាយ​អំ​ពី​ជន​ជាតិ​ សាសនា​។​ ចំ​ពោះ​បធាន​បទ​អំ​ពី​បំ​ណិន​នៃ​ការ​សម្រង់​និង​វិភាគ​ព័ត៌​មាន​របស់​កម្មា​ភិបាល​សហ​ជីព​; បំ​ណិន​ដឹក​នាំ​របស់​កម្មា​ភិបាល​សហជីព​ ក្នុង​បរិបទ​នៃ​ប្រ​ព័ន្ធ​ផ្សព្វ​ផ្សាយ​ដ៏​សម្បូរ​បែប​ ដែល​លោក​ ង៉យ្វីហេវ បាន​ធ្វើ​បទ​បង្ហាញ​៕​

ប្រ​ភព​ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍-ប្រែសម្រួល​ ពេជ្រ​សឿន​

ចែករំលែកអត្ថបទ