ការិយាល័យសន្តិសុខបណ្តាញនិងបង្ការប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នគរបាលក្រុងកឹងធើ ទើបសហការជាមួយនឹងវិទ្យាល័យត្រឹងដាយង៉ៀ (សង្កាត់ហឹងភូ ខណ្ឌកៃរាំុង) ដើម្បីផ្សព្វផ្សាយអំពីការយល់ដឹងក្នុងការប្រើប្រាស់បណ្តាញសង្គម និងបង្ការប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ដល់សិស្សសាលាជិត ១.៣០០ នាក់។
តំណាងថ្នាក់ដឹកនាំនៃការិយាល័យសន្តិសុខបណ្តាញនិងបង្ការប្រឆាំងឧក្រិដ្ឋកម្ម ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នគរបាលក្រុងកឹងធើ មានប្រសាសន៍ក្នុងឱកាសផ្សព្វផ្សាយ។
នៅក្នុងឱកាសនេះ សិស្សសាលាត្រូវបានថ្នាក់ដឹកនាំនៃការិយាល័យសន្តិសុខបណ្តាញនិងបង្ការប្រឆាំងឧក្រិដ្ឋកម្មប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នគរបាលក្រុងកឹងធើ ផ្តល់នូវខ្លឹមសារជាមូលដ្ឋាននៃច្បាប់សន្តិសុខបណ្តាញនិងការជះឥទ្ធិពលនៃបណ្តាញសង្គម អីុនធឺណិតដល់ការរស់នៅនាបច្ចុប្បន្ន; លើកបង្ហាញពីវិធី កលល្បិចនិងការឆ្លៀតយកបណ្តាញសង្គមដើម្បីប្រព្រឹត្តបទល្មើសរបស់មុខសញ្ញាអាក្រក់; រាល់អំពើដែលត្រូវហាមឃាត់ និងកម្រិតផាកពិន័យពេលប្រព្រឹត្តបទល្មើសលើប្រព័ន្ធអីុនធឺណិតជាដើម។
តាមរយៈការផ្សព្វផ្សាយនេះ ជួយដល់ប្អូនៗសិស្សសាលាលើកកម្ពស់ការយល់ដឹងពេលប្រើប្រាស់បណ្តាញសង្គម ត្រូវគោរពតាមក្រមប្រតិបត្តិលើបណ្ដាញសង្គម ក៏ដូចជាច្បាប់សនិ្តសុខបណ្តាញ។ ផ្តើមពីនោះ បង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលរបស់អានុភាពអមិត្ត ដើម្បីបង្ការរាល់បទល្មើសដែលអាចកើតមាននៅពេលប្រើប្រាស់ ចូលរួមបណ្តាញសង្គម ឬមានសកម្មភាពលើបណ្ដាញសង្គម៕
យោង៖ នគរបាលក្រុងកឹងធើ-មុនី