24/10/2022 - 15:49

កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ

គណៈ​បញ្ជា​ការ​យោធា​ឃុំ​លឿង​ហ្វា A ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ តែង​យក​ចិត្ត​ទុក​ដាក់​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ រួម​ចំ​ណែក​ធានា​សន្តិ​សុខ​នយោ​បាយ​ សណ្ដាប់​ធ្នាប់​សុវត្ថិ​ភាព​សង្គម​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​ភូមិ​ភាគ​។​

 គណៈ​បញ្ជា​ការ​យោធា​ឃុំ​លឿង​ហ្វា A កំ​ពុង​ហ្វឹក​ហ្វឺន​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ។

លោក​គឹម​ង៉ុក​ស្វឹង​ មេ​បញ្ជា​ការ​នៃ​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង​៖ “ដើម្បី​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​រឹង​មាំ មុន​ពេល​ឈាន​ដល់​ការ​ហ្វឹក​ហ្វឺន​រៀង​រាល់​ឆ្នាំ​ គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​បាន​កសាង​ផែន​ការ​ហ្វឹក​ហ្វឺន​ដល់​មុខ​សញ្ញា​ ធានា​ខ្លឹម​សារ​ ពេល​វេលា​ កម្ម​វិធី​គម្រោង​ មេរៀន​ មូល​ដ្ឋាន​សម្ភារៈ​ ទម្រង់​ឧប​ករណ៍​សិក្សា​។​ គណៈ​បញ្ជា​ការ​យោធា​ឃុំ​ផ្ដុំ​កម្លាំង​ហ្វឹក​ហ្វឺន​ព្រម​ៗ​គ្នា​ ស៊ី​ជម្រៅ​ ជិត​ដិតនឹង​ភាព​ជាក់​ស្ដែង​។​ ដំណើរ​ការ​ហ្វឹក​ហ្វឺន​ត្រូវ​ច្បាម​ខ្ជាប់​ គោល​លំ​នាំ​ “មូល​ដ្ឋាន​ ជាក់​ស្ដែង​ រឹង​មាំ” គួប​ផ្សំ​ហ្វឹក​ហ្វឺន​យោ​ធា​ជា​មួយ​នឹង​ការ​អប់រំ​នយោ​បាយ​ គួបផ្សំ​យ៉ាង​ហ្មត់​ចត់​អំ​ពី​បច្ចេក​ទេស​និង​យុទ្ធ​សាស្រ្ត​ ទ្រឹស្ដី​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ការ​អនុវត្ត​ជាក់​ស្ដែង​។​ ចាប់​ពី​ដើម​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន​ គណៈ​បញ្ជា​ការ​យោធា​ឃុំ​បាន​ចូល​រួម​វគ្គ​ហ្វឹក​ហ្វឺន​កម្មា​ភិបាល​យោធា​តាម​សេចក្ដី​កំ​ណត់​ ហ្វឹក​ហ្វឺន​មុខ​សញ្ញា​សម្រេច​ ១០០% លើ​ខ្លឹម​សារ​កម្ម​វិធី​ ពេល​វេលា​ លទ្ធ​ផល​ត្រួត​ពិនិត្យ​រួម​សម្រេច​និទ្ទេស​គ្រាន់​បើ​; ចូល​រួម​ពិធី​ប្រ​ឡង​ទម្រង់​ បង្កើត​ឧបករណ៍​សិក្សា​ហ្វឹក​ហ្វឺន​ថ្នាក់​ស្រុក​ សម្រេច​តាម​សំ​ណូម​ពរ សម​យុទ្ធ​កីឡា​កង​អនុសេនា​តូច​នៃ​កង​សេនា​ជន​ចល័ត​អនុវត្ត​សម្រេច​ល្អ​ភារកិច្ច​; ការ​ងារ​ជ្រើស​ទ័ព​ឆ្នាំ​ ២០២២ សម្រេច​ ១០០% បើ​ប្រៀប​ជា​មួយ​នឹង​ផែន​ការ​។ល។​”។​

លោក​សើុង​នៅ​ ប្រ​ធាន​កង​សន្តិ​សុខ​ភូមិ​អូរ​ល្បាប់​ ឱ្យ​ដឹង​៖ “ខ្ញុំ​ចូល​រួម​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ គឺ​ដើម្បី​បំ​ពេញ​ភារ​កិច្ច​ការ​ពារ​ប្រ​ទេស​ និង​យោធា​ភូមិ​ភាគ​។​ កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​ឃុំ​ ថែម​ទាំង​ឧស្សាហ៍​ចូល​រួម​នឹង​កង​កម្លាំង​នគរ​បាល​រក្សា​សណ្ដាប់​ធ្នាប់​នៅ​មូលដ្ឋាន​ ការ​ពារ​សមរ​ភូមិ​ក្រោយ​ការ​ពារ​បក្ស​ រដ្ឋ​អំ​ណាច​ អា​យុ​ជីវិត ទ្រព្យ​សម្បត្តិ​របស់​ប្រ​ជា​ជន​; ជាគំរូ​ក្នុង​ការ​ប្រតិ​បត្តិ​និង​ចលនា​ប្រ​ជា​ជន​អនុវត្ត​ល្អ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​”។​

លោក​ត្រឹង​មិញ​ថៀង លេខា​គណៈ​កម្មា​ធិការ​បក្ស​ឃុំ​លឿង​ហ្វា A ឱ្យ​ដឹង​៖ “ចំ​ពោះ​មុខ​ តម្រូវ​ការ​ភារកិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី​ គណៈ​កម្មា​ធិការ​បក្ស​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ចង្អុល​ការ​ដល់​គណៈ​បញ្ជា​ការ​យោ​ធា​ឃុំ​ ជំរុញ​ការ​ងារ​អប់រំ​នយោ​បាយ​ សតិ​អា​រម្មណ៍ ហ្វឹក​ហ្វឺន​ដល់​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រាណ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ មាន​គោល​ជំហរ​នយោ​បាយ​រឹង​មាំ ស្មោះ​ត្រង់​នឹង​ទិស​ដៅ​ ឧត្តម​គតិ​របស់​បក្ស​។​ អនុវត្ត​ល្អ​គោល​លំ​នាំ​កសាង​កង​កម្លាំង​ប្រ​ជា​ស្វ័យ​ត្រា​ណ “រឹង​មាំ គ្រប់​ទី​កន្លែង​”៕​ 

                      សឺនម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ