គម្រោងវិនិយោគកសាងសំណង់ច្រករបៀងវិញយ៉ា ត្រូវបានគណៈកម្មាធិការប្រជាជនខេត្តអាងយ៉ាង ផ្តល់សច្ចាប័នតាមសេចក្តីសម្រេចលេខ ៣០៣០/QĐ-UBND ចុះថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ វិនិយោគិនគឺគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង។ សំណង់មានផ្ទៃដីប្រើប្រាស់ដំណាក់កាល ១ សរុបជាង ៦២.០០០ ម៉ែត្រការ៉េ រួមមានសំណង់ដូចជា៖ ដំណាក់ត្រួតពិនិត្យចម្រុះ សាខានាយកដ្ឋានពន្ធដារ មណ្ឌលសេវាពាណិជ្ជកម្មចម្រុះ ប៉ុស្ដិ៍យាម សួនច្បារ ដើមឈើ ចំណតរថយន្ត ផ្លូវគមនាគមន៍ ៧ ខ្សែ សរុបប្រវែង ៩០១ ម៉ែត្រ មានប្រព័ន្ធផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងលូរំដោះទឹក; ថវិកាវិនិយោគសរុបជិត ៧២,២ ពាន់លានដុង។ ជាពិសេស គម្រោងបង្កើនកម្រិតពង្រីកប្រឡាយ T៤ សរុបថវិកាជាង ៣៤ ពាន់លានដុង។ ដងផ្លូវប្រវែង ៣.៦៥៤ ម៉ែត្រ ទទឹង ៧ ម៉ែត្រ ត្រូវបានចាក់កៅស៊ូ ៣ ស្រទាប់ ចិញ្ចើមផ្លូវ ២ ម៉ែត្រ; លើដងផ្លូវមានកសាងស្ពានបេតុងសរសៃដែក ទម្រទម្ងន់ ១ ខ្សែនិងទំនប់លូទឹកបេតុងសរសៃដែកចំនួន ៦។
លោកកាវក្វាងលីម លេខាគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការប្រជាជនស្រុកទ្រីតូង ខេត្តអាងយ៉ាង រួមជាមួយផ្នែកពាក់ព័ន្ធ ចុះទៅពិនិត្យល្បឿនដំណើរការនៃសំណង់ទាំង២។
នេះគឺជាសំណង់សំខាន់ៗចំនួន ២ នៅតំបន់ព្រំដែនសម្រាប់ដោះដូរមុខទំនិញជាមួយប្រទេសមិត្តកម្ពុជាឱ្យមានភាពងាយស្រួលនិងបង្កសន្ទុះអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅឃុំព្រំដែនទាំង ២ គឺវិញយ៉ា និងឡាកវ៉ឺយ៕
យោង៖ កាសែតអាងយ៉ាង- ប្រែសម្រួល៖ លីសៀ