ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/10/2022 - 09:04

សុក​ត្រាំង​

បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​ ១៦០​ នាក់

* ផ្ដល់​ជូន​លិខិត​បញ្ជាក់​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​ ២១១ រូប​

គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ទើប​សហការ​ជា​មួយ​នឹង​វិទ្យា​ស្ថាន​ជន​ជាតិ​ រៀប​ចំ​បើក​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​ជន​ជាតិ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​ ១៦០ នាក់ កំ​ពុង​បម្រើ​ការ​ងារ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​

ទិដ្ឋ​ភាព​នៃ​វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​។​

សិក្សា​រយៈ​ពេល​ ៥ ថ្ងៃ​ សិក្ខា​កាម​នឹង​បាន​ស្វែង​យល់​ទិដ្ឋ​ភាព​ទូទៅ​អំ​ពី​បណ្តា​ជន​ជាតិ​ភាគ​តិច​វៀត​ណាម; ទស្សនៈ​ គោល​ការ​ណ៍​ គោល​មាគ៌ា​របស់​បក្ស​ អំ​ពី​បញ្ហា​ជន​ជាតិ​និង​ការ​ងារ​ជន​ជាតិ​; ច្បាប់​និង​គោល​នយោ​បាយ​របស់​រដ្ឋ​ អំ​ពី​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​តំ​បន់​ជន​ជាតិ​ភាគ​តិច​; ការ​ងារ​អភិបាល​កិច្ច​អំ​ពី​វប្ប​ធម៌​បណ្ដា​ជន​ជាតិ​ភាគ​តិច​; កិច្ច​ការ​ការ​ពារ​ប្រ​ទេស​ សន្តិ​សុខ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​; កសាង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​រឹង​មាំនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ជា​ដើម​។​

វគ្គ​បំ​ប៉ន​ចំ​ណេះ​ដឹង​នេះ​ សំ​ដៅ​បំ​ពាក់​បំ​ប៉ន​ដល់​កម្មា​ភិបាល​នូវ​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​អំ​ពី​ការ​ងារ​ជន​ជាតិ​ ដើម្បី​អនុវត្ត​ជាក់​ស្តែង​ក្នុង​ការ​ងារ​ និង​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ​។​

*គណៈ​ចង្អុល​ការ​គម្រោង​ភាសា​ខ្មែរ​ខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ពិធីបូក​សរុប​វគ្គ​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​ឆ្នាំ​ ២០២១។​ យោង​តាម​នោះ​ គណៈ​ចង្អុល​ការ​គម្រោង​បាន​ផ្ដល់​ជូន​លិខិត​បញ្ជាក់​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​ ដែល​សិក្សា​ថ្នាក់​មូល​ដ្ឋាន​ ថ្នាក់​បក​ប្រែ​ភាសា​ និង​ថ្នាក់​កម្រិត​ខ្ពស់​ ២១១ រូប​។​

គណៈ​ចង្អុល​ការ​គម្រោង​ ផ្ដល់​ជូន​លិខិត​បញ្ជាក់​ដល់​សិក្ខា​កាម​រៀន​ថ្នា​ក់​បក​ប្រែ​ភាសា​។​

ក្នុង​ឆ្នាំ​ ២០២១ គម្រោង​បាន​បើក​ថ្នាក់​បណ្ដុះ​បណ្ដាល​ភាសា​ខ្មែរ​ចំ​នួន​ ៦ វគ្គ​ដល់​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​; ក្នុង​នោះ​ ថ្នាក់​មូល​ដ្ឋាន​ ៤ បន្ទប់​ ថ្នាក់​កម្រិត​បង្កើន​ ១ បន្ទប់​និង​ថ្នាក់​បក​ប្រែ​ភាសា​ ១ បន្ទប់​ ដោយ​មាន​សិក្ខា​កាម​ ២១១ រូប​។​ បញ្ចប់​វគ្គ​សិក្សា​សិក្ខា​កាម​ទាំង​ ១០០% បាន​ផ្ដល់​ជូន​លិខិត​បញ្ជាក់​។​

គម្រោង​បណ្តុះ​បណ្តាល​ភាសា​ខ្មែរ​បាន​ជួយ​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រ​ដ្ឋការ​ដែល​កំ​ពុង​បម្រើ​ការ​ងារ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ មាន​លទ្ធ​ភាព​ទំ​នា​ក់​ទំ​នង​ជា​ភាសា​ខ្មែរ​ យល់​ដឹង​ពី​ទំ​នៀម​ទម្លាប់​របស់​ជន​រួម​ជាតិ​ និង​បម្រើ​ការ​ងារ​បាន​ល្អ​ជាង​៕​

                     យុី​អាញ - ត្រឹង​រ៉ូន - ថាច់​ធី

ចែករំលែកអត្ថបទ