នៅហាណូយ ក្រសួងព័ត៌មាននិងសារគមនាគមន៍ ទើបរៀបចំកម្មវិធីទិវាផ្លាស់ប្តូរឌីជីថលជាតិ។ នេះជាឆ្នាំដំបូងដែលទិវាផ្លាស់ប្តូរឌីជីថលជាតិត្រូវបានរៀបចំឡើង។
នាយករដ្ឋមន្ត្រី ផាមមិញជិញ និងឧបនាយករដ្ឋមន្ត្រី វ៉ូវឌឹកដាម រួមជាមួយអ្នកតំណាងទាំងឡាយអញ្ជើញចូលរួមក្នុងកម្មវិធី។ រូបថត៖ VGP/ញ៉ឹកបាក់
ថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល បានចេញសេចក្តីសម្រេចលេខ ៥០៥/QĐ-TTg ស្ដីពីទិវាផ្លាស់ប្តូរឌីជីថលជាតិ ដោយកំណត់យកថ្ងៃទី ១០ ខែតុលារៀងរាល់ឆ្នាំ ជាទិវាផ្លាស់ប្តូរឌីជីថលជាតិ។ ឆ្នាំ ២០២២ គឺជាឆ្នាំដំបូងប្រារព្ធទិវាផ្លាស់ប្តូរឌីជីថលជាតិ គាំទ្រទិវាផ្លាស់ប្តូរឌីជីថលជាតិឆ្នាំនេះ ក្រសួងព័ត៌មាន និងសារគមនាគមន៍ បានបំផុសកម្មវិធី “ខែតុលា-ខែប្រើប្រាស់ឌីជីថល” ឆ្ពោះទៅរកទិសដៅដើម្បីប្រជាជនបានទទួលផលប្រយោជន៍នៃការផ្លាស់ប្តូរឌីជីថល ដើម្បីអាជីវកម្មបច្ចេកវិទ្យាឌីជីថល បានខិតជិតជាមួយនឹងអតិថិជនសក្តានុពលយ៉ាងច្រើនកុះករ។
យោងតាមក្រសួងព័ត៌មាននិងសារគមនាគមន៍ ការផ្លាស់ប្តូរឌីជីថលរបស់វៀតណាម នោះគឺ ចាប់ផ្តើមពីតម្រូវការជាក់ស្តែងក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជន នាំយកសកម្មភាពរបស់ប្រជាជនទៅកាន់បរិស្ថានឌីជីថល។ គាំទ្រទិវាផ្លាស់ប្តូរឌីជីថលជាតិ ថ្ងៃទី ១០ ខែតុលា ស្ថាប័នរដ្ឋព្រមទាំងសហគមន៍អាជីវកម្ម រួមដំណើរជាមួយប្រជាជនក្នុងដំណើរការផ្លាស់ប្តូរឌីជីថលព្រមៗគ្នា ដោយមានគោលនយោបាយអាទិភាពប្រើប្រាស់ផលិតផល សេវាកម្មឌីជីថល រហូតដល់ ៥០% នៃតម្លៃផលិតផលនិងសេវាកម្ម។
អញ្ជើញចូលរួមនិងមានប្រសាសន៍ក្នុងកម្មវិធីនេះ នាយករដ្ឋមន្ត្រី ផាមមិញជិញ ប្រធានគណៈកម្មាធិការជាតិនៃការផ្លាស់ប្តូរឌីជីថល គូសបញ្ជាក់៖ ដើម្បីអនុវត្តការផ្លាស់ប្តូរឌីជីថលជាតិប្រកបដោយប្រសិទ្ធភាព ជាក់ស្តែង ទាមទារយើងត្រូវមានយុទ្ធសាស្ត្រត្រឹមត្រូវ អនុវត្តផ្តោតទៅលើទិសដៅនៃចំណុចសំខាន់ៗ បង្កភាពផ្លាស់ប្តូរនៃទម្រង់គ្រប់គ្រង ដំណើរការ អភិបាលកិច្ចសង្គម។ ទស្សនៈប្រកបដោយនិរន្តរភាពរបស់រដ្ឋាភិបាល គឺយកប្រជាជននិងអាជីវកម្មជាចំណុចស្នូល ជាអង្គសំខាន់ ជាគោលដៅនិងជាកម្លាំងចលករ ជាប្រភពកម្លាំងនៃការផ្លាស់ប្តូរឌីជីថល។ ការផ្លាស់ប្តូរឌីជីថល ដើម្បីប្រជាជននិងអាជីវកម្មបានទទួលផលប្រយោជន៍ពីសេវាកម្មសាធារណៈ និងឧបករណ៍ប្រើប្រាស់ក្នុងសង្គមកាន់តែមានភាពងាយស្រួល ឆាប់រហ័សនិងមានប្រសិទ្ធភាពជាងមុន ទាំងអស់នេះនឹងបង្កជាប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍ…៕
យោង៖ chinhphu.vn-ប្រែសម្រួលៈ មុនី