មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/10/2022 - 15:29

អស់​ពីចិត្ត​ចំ​ពោះ​ភារ​កិច្ច​

អនុសេនីយ៍​ឯក​ ត្រឹង​ហ្វី​ហាវ ជំនួយ​ការ​ការ​ងារ​មហា​ជន​ គណៈ​ស្នង​ការ​នយោ​បាយ​នៃ​កង​វរសេ​នា​ធំ​លេខ​ ៣ (កង​ពល​ធំ​លេខ​ ៣៣០) ត្រូវ​បាន​ចាត់​តាំង​ចូល​រួម​មហា​សន្និ​បាត​តំ​ណាង​សម្ព័ន្ធ​យុវ​ជន​ ទូទាំង​កង​ទ័ព​ ក្នុង​មហា​សន្និ​បាត​តំ​ណាង​សម្ព័ន្ធ​យុវ​ជន​កុម្មុយ​និស្ត​ហូជី​មិញ​ យោធ​ភូមិ​ភាគ​ ៩ លើក ទី X ឆ្នាំ​ (២០២២-២០២៧) ។​

អនុ​សេនីយ៍​ឯក​ ត្រឹង​ហ្វីហាវ ក្នុង​ពិធី​ប្រ​ឡង​កម្មា​ភិបាល​សម្ព័ន្ធ​យុវ​ជន​ពូកែ​ទូទាំង​កង​ទ័ព​។​

រៀន​ចប់​បឋម​សិក្សា​នៅ​ឃុំ​ថាម​ដូង​ ស្រុក​ម៉ីស្វៀង​ ខេត្ត​សុក​ត្រាំង​ ហ្វី​ហាវ បាន​ប្រ​ឡង​ចូល​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ម៉ីស្វៀង​។​ ក្រោយ​មក​ ត្រូវ​បាន​ជម្រើស​ចូល​រៀន​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ហ្វិញ​កឿង​។​ អា​ស្រ័យ​ដោយ​ខ្នះ​ខ្នែង​សកម្ម​ភាព​ចលនា​ ហ្វី​ហាវ ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជាអនុ​លេខា​សម្ព័ន្ធ​យុវ​ជន​សាលា​ មាន​កិត្តិ​យស​តំ​ណាង​ឱ្យ​សា​លា​ទទួល​អា​ហា​រូប​ករណ៍​វ៉ឺអា​យិញ។​

ឆ្នាំ​ ២០០៨ ហ្វី​ហាវ បាន​ប្រ​ឡង​ជាប់​សាលា​នាយ​ទា​ហាន​នយោ​បាយ​ ដោយ​ជាប់​ ២៧,៥ ពិន្ទុ​។​  “ខ្ញុំ​ជ្រើស​រើស​ចូល​រៀន​សាលា​យោធា​ តាម​ដែល​ខ្លួន​ពេញចិត្ត​ ម្យ៉ាង​ទៀត​ដើម្បី​បាន​សម្រាល​បន្ទុក​ដល់​អ្នក​ម្តាយ​ផង​”។​ បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​សិក្ខា​កាម​រយៈ​ពេល​ ១ ឆ្នាំ​នៅ​កង​វរៈ​សេនា​តូច​លេខ​ ១៨ (សាលា​នាយ​ទា​ហាន​ជើង​គោក​លេខ​ ១) ហ្វី​ហាវ បាន​ឡើង​ឋានន្តរ​ស័ក្តិ​រំលង​ថ្នាក់​ ពីពល​ទោ​ឡើង​ពល​បាល​ត្រី​។​ ក្រោយ​រយៈ​ពេល​ ៦ ខែ ព្រិន្ទ​បាល​ឯក​ ត្រឹង​ហ្វី​ហាវ បាន​ចូល​ក្នុង​កង​ជួរ​បក្ស​។​ ពិសេស​ ឆ្នាំ​ ២០១៣ ហ្វី​ហាវ ក៏​បាន​សាលា​ជ្រើស​រើស​ចូល​ក្រុម​សិល្បៈ​ ចូល​រួម​មួយ​ផ្នែក​ក្នុង​ពិធី​ប្រ​ឡង​ OLYMPIC លើ​វិញ្ញា​សាវិទ្យា​សាស្រ្ត​ម៉ាក្ស-ឡេនីន ឧត្តម​គតិ​ហូជី​មិញ​ទូទាំង​កង​ទ័ព​លើក VI ។​

ខែក​ញ្ញា​ ឆ្នាំ​ ២០១៣ អនុសេនីយ៍​ត្រី​ ត្រឹង​ហ្វី​ហាវ ប្រ​ឡង​បញ្ចប់​ការ​សិក្សា​ត្រូវ​បាន​បញ្ជូន​មក​ទទួល​តំ​ណែង​ជា​ស្នង​ការ​នយោ​បាយ​ អនុ​ប្រ​ធាន​កង​អនុ​សេនា​ធំ​លេខ​ ៨ កាំ​ភ្លើង​ត្បាល់​ទំ​ហំ​ ៨២mm កង​វរសេនា​តូច ៣១២ នៃ​កង​វរសេនា​ធំ​លេខ​ ៣។​ ផ្តើម​ពីនោះ​ ទន្ទឹម​ជា​មួយ​នឹង​ការ​សម្រេច​ភារ​កិច្ច​ ឈ្នះ​រង្វាន់​ក្នុង​ពិធី​ប្រ​ឡង​កម្មា​ភិបាល​បង្ហាត់​បង្រៀន​នយោ​បាយ​ពូកែ​ច្រើន​ឆ្នាំ​ បន្ត​បន្ទាប់​ ហ្វី​ហាវ​តែង​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ផ្លាស់​ថ្មី​សកម្ម​ភាព​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​និង​ចលនា​យុវ​ជន​។​ “ឧប​មា​ដូច​នៅ​ក្នុង​អង្គ​ភាព​ “ថ្ងៃ​ខួប​កំ​ណើត​មិត្ត​រួម​កង​” រៀង​រាល់​ខែ ខ្ញុំ​តែង​គួប​ផ្សំ​នូវ​បទ​យក​ការណ៍​អំ​ពី​ជីវ​ភាព​ ពាក្យ​ផ្តាំ​ផ្ញើ​ពី​គ្រួ​សារ​ និង​មិត្ត​ភ័ក្តិ​យុទ្ធ​ជន​ជា​ដើម​។​ មាន​យុទ្ធ​ជន​ ខ្លះ​ដែល​មិន​បាន​រៀប​ចំ​ពិធី​ខួប​កំ​ណើត​ ម្ល៉ោះ​ហើយ​ទោះ​បី​នៅ​ឆ្ងាយ​ពីគ្រួ​សារ​ ប៉ុន្តែ​មាន​អា​រម្មណ៍​ដូច​សាច់​ញាតិ​នៅ​ក្បែរ​ ហើយ​ខិត​ខំ​ព្យា​យាម​រៀន​សូត្រ​ លត់​ដំ​។​ ជា​រៀង​រាល់​លើក ខ្ញុំ​យល់​ឃើញ​ថា​គឺ​មាន​ខ្លួន​យើង​ក្នុង​នោះ​ក៏​មាន​ ក្តី​សុខ​ដោយ​ពាក្យ​ជូន​ពរ​ថ្ងៃ​ខួប​កំ​ណើត​។​ ទន្ទឹម​នឹង​នោះ​ ខ្ញុំ​គួប​ផ្សំ​ល្បែង​កម្សាន្ត​ “បង​ប្អូន​សាម​គ្គី​” “យល់​ចិត្ត​មិត្ត​រួម​កង​” ឬ​ក៏​បង្ហាញ​សម្លៀក​បំ​ពាក់​ ដែល​ច្នៃ​ឡើង​វិញ​ពី​សំ​ណល់​សំ​រាម​ជ័រ​ សំ​ដៅ​លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​ក្នុង​ការ​ការ​ពារ​បរិស្ថាន​ កសាង​ទិដ្ឋ​ភាព​ក្នុង​អង្គ​ភាព​” ហ្វី​ហាវ បាន​រៀប​រាប់​ដូច្នេះ​។​

យុវ​ជន​នាយ​ទា​ហាន​ជន​ជាតិ​ខ្មែរ​អាយុ​ ៣៣ ឆ្នាំ​ ត្រឹង​ហ្វី​ហាវ ថែម​ទាំង​ជា​កម្លាំង​ស្នូល​ម្នាក់​ ក្នុង​ចំ​ណោម​កម្លាំង​ស្នូល​ទាំង​ឡាយ​ដែល​ពាំ​នាំ​ ទម្រង់​ទស្សនីយ​កម្ម​ ផ្សព្វ​ផ្សាយ​ពី​សកម្ម​ភាព​នានា​-មួយ​ក្នុង​ចំ​ណោម​ទម្រង់​រូប​ភាព​អប់​រំដ៏​មាន​ប្រ​សិទ្ធ​ភាព​ពីព្រោះ​មាន​ភាព​សប្បាយ​រីក​រាយ​ ងាយ​យល់​និង​ចង​ចាំ​បាន​យូរ​ផង​។​ វរសេនីយ៍​ទោ វ៉វ៉ាន់​សាង​ ស្នង​ការ​នយោ​បាយ​រង​នៃ​កង​វរៈ​សេនា​ធំ​លេខ​ ៣ ឱ្យ​ដឹង​៖  “សម​មិត្ត​ហាវ រួម​ជា​មួយ​នឹង​គណៈ​ប្រតិ​បត្តិ​ការ​សម្ព័ន្ធ​យុវ​ជន​មូល​ដ្ឋាន​ បាន​កសាង​នូវ​វណ្ណ​កម្ម​ជា​ច្រើន​ មាន​ដូច​ជា​៖ “មិត្ត​រួម​កង​របស់​ឪ​ពុក​” ស្តី​ពី​វិធាន​ការ​ ឥរិយា​បថ​ការ​ងារ​របស់​កម្មា​ភិបាល​យោ​ធា​; “រឿង​រ៉ាវ​គ្រួ​សារ​” ស្តីពី​ការ​ស្រុះ​ស្រួល​រវាង​កិច្ច​ការ​ផ្ទះ​និង​ស្ថា​ប័ន​; “មួយ​នាទី​វិប្បដិ​សារី” ស្តីពី​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​។ល។​ ពិសេស​ រាល់​ដំ​ណើរ​រឿង​ទាំង​នេះ​ តែង​មាន​វត្ត​មាន​សម​មិត្ត​ហាវ ចូល​រួម​រៀប​ចំ​ចាត់​ចែង​និង​ធ្វើ​បទ​បង្ហាញ​”៕​

                             ហូគៀង​យ៉ាង​-លីសៀ

ចែករំលែកអត្ថបទ