27/09/2022 - 09:45

កសាង​ប្រ​ព័ន្ធ​សំ​ណុំ​ឯក​សារ​សុរិយោដី​ និង​មូល​ដ្ឋាន​ទិន្ន​ន័យ​គ្រប់​គ្រង​ដី​ធ្លី​ នៅ​ស្រុក​ថើយ​ឡាយ​

មន្ទីរ​ធន​ធាន​និង​បរិស្ថាន​ក្រុង​កឹង​ធើ ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​កសាង​ប្រ​ព័ន្ធ​សំ​ណុំ​ឯក​សារ​សុរិយោដី​ និង​មូល​ដ្ឋាន​ទិន្ន​ន័យ​គ្រប់​គ្រង​ដី​ធ្លី​នៅ​ស្រុក​ថើយ​ឡាយ​។​ តាម​រយៈ​នោះ​ អ្នក​ប្រើ​ប្រាស់​ដី​ធ្លី​នៅ​លើ​ភូមិ​សាស្ត្រ​ឃុំ​ ទីប្រ​ជុំ​ជន​ ក្នុង​ស្រុក​ ខ្នះ​ខ្នែង​អនុវត្ត​បែប​បទ​ចុះ​បញ្ជី​ផ្ទេរ​និង​ប្តូរ​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​។​

លោក​ង្វៀង​វ៉ាន់​បាង​ នៅ​ឃុំ​ថើយ​ថាញ់ រំភើប​រីក​រាយ​ ក្រោយ​ពីសម្រេច​ការ​រាយ​ឈ្មោះ​ចុះ​បញ្ជី​ សូម​ផ្ទេរ​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​។​

លោក​ង្វៀង​ថាញ់​តិត ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ត្រឿង​ស្វឹង​ B ស្រុក​ថើយ​ឡាយ​ ឱ្យ​ដឹង​៖ “អ្នក​ប្រើ​ប្រាស់​ដី​ធ្លី​ត្រូវ​អនុវត្ត​ការ​ចុះ​បញ្ជី​ រួម​មាន៖ អង្គ​ការ​នានា​ក្នុង​ប្រ​ទេស​; គ្រួ​សារ​ បុគ្គល​ក្នុង​ប្រ​ទេស​; សហ​គមន៍​ប្រ​ជា​ជន​កំ​ពុង​ប្រើ​ប្រាស់​ដី​ធ្លី​។ល។​ ក្រោយ​ពីផ្តល់​សច្ចា​នុម័តិ​លើ​ផែន​ការ​ ចុះ​បញ្ជី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ ចង្អុល​ការ​ផ្សព្វ​ផ្សាយ ជូន​ដំណឹង​ដល់​ម្ចាស់​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ទាំង​អស់​។​ ទន្ទឹម​នឹង​នោះ​ ផ្ញើ​សេចក្តី​ប្រ​កាស​ទាំង​នោះ​ចុះ​ទៅ​តាម​ភូមិ​ ដើម្បី​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​និង​ជូន​ដំណឹង​ដល់​អ្នក​ប្រើ​ប្រាស់​ដី​ធ្លី​ បាន​ជ្រាប​ច្បាស់​នៅ​ពេល​វេលា​ ទីតាំង​ចុះ​បញ្ជី​ តិច​បំ​ផុត​ពី ៣-៦ ថ្ងៃ​”។​

តាម​ប្រ​សាន៍លោក​ឡេ​តឹង​ទៀង​ ប្រ​ធាន​ការិ​យាល័យ​ធនធា​និង​បរិស្ថាន​ស្រុក​ថើយ​ឡាយ​ អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ទីរ​ធន​ធាន​និង​បរិស្ថាន​ក្រុង​ សំ​ណុំ​បែប​បទ​ចុះ​បញ្ជី​រួម​មាន ករណី​ដូច​ជា​៖ ផ្តល់​ជូន​ថ្មី​ (ឬ​ហៅ​ថា​ផ្តល់​ជូន​លើក​ដំ​បូង​ ចំ​ពោះ​ក្បាល​ដី​ពុំ​ទាន់​បាន​រដ្ឋ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ម្តង​ណា ឥឡូវ​រាយ​ឈ្មោះ​ក្បាល​ដី​ចុះ​បញ្ជី​សូម​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ ប្រើ​ប្រាស់​ដី​ធ្លី​); ការ​ផ្ទេរ​និង​ប្តូរ​ប័ណ្ណ​ (ចំ​ពោះ​ក្បាល​ដី​គ្រប់​លក្ខណៈ​បាន​រដ្ឋ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ ប្រើ​ប្រាស់​ដី​ធ្លី​ ឥឡូវ​រាយ​ឈ្មោះ​ចុះ​បញ្ជី​សូម​ប្តូរ​ និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​); ផ្តល់​ថ្មី​ដោយ​មាន​ការ​ផ្លាស់​ប្តូរ​ (ករណី​ដែល​មាន​ការ​ផ្លាស់​ប្តូរ​អំ​ពី​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ ព្រំ​ដី​ ផ្ទៃ​ដី​)។​

មន្ទីរ​ធន​ធាន​និង​បរិស្ថាន​ក្រុង​ បាន​កំ​ណត់​ច្បាស់​នូវ​ភារ​កិច្ច​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ​ គឺ​ត្រួត​ពិនិត្យ​ បញ្ជាក់​លើ​ឯក​សារ​ រាយ​ឈ្មោះ​ ចុះ​បញ្ជី​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​; បញ្ជាក់​ច្បាស់​ពីប្រ​ភព​ប្រើ​ប្រាស់​ដី​ធ្លី​; ក្នុង​ករណី​ក្បាល​ដី​មាន​ការ​ផ្លាស់​ប្តូរ​ផ្ទៃ​ដី​ ចំ​ពោះ​ក្រ​ដាស​ស្នាម​តាម​មា​ត្រា​ ១០០ នៃ​ច្បាប់​ដី​ធ្លី​។​ល។​ សាខា​ការិ​យាល័យ​ចុះ​បញ្ជី​ដី​ធ្លី​ស្រុក​ ពិនិត្យ​សំ​ណុំ​បែប​បទ​ចុះ​បញ្ជី​ ពិនិត្យ​បញ្ជាក់​ក្បាល​ដី​ជាក់​ស្តែង ​(ប្រ​សិន​បើ​ឃើញ​ថា​ចាំ​បាច់​) បញ្ជាក់​ថា​ គ្រប់​លក្ខណៈ​ឬ​មិន​ទាន់​គ្រប់​លក្ខណៈ​ផ្តល់​ប័ណ្ណ​ កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ទៅ​លើ​ឯក​សារ​ចុះ​បញ្ជី​ (លិខិត​សូម​ផ្តល់​ថ្មី​) បញ្ជាក់​ពីមូល​ហេតុ​ផ្លាស់​ប្តូរ​និង​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ (លិខិត​សូម​ប្តូរ​) និង​ខ្លឹម​សារ​នៃ​ការ​ផ្ទេរ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​; ធ្វើ​លិខិត​ប្ដូរ​ព័ត៌​មាន​សុរិយោដី​ដើម្បី​បញ្ជាក់​ពី​កាតព្វ​កិច្ច​ហិរញ្ញ​វត្ថុ​ផ្ញើ​ទៅ​ស្ថា​ប័ន​ពន្ធ​ដារ។ល។​ ការិ​យាល័យ​ធន​ធាន​និង​បរិស្ថាន​ មាន​ភារ​កិច្ច​ក្នុង​ការ​ត្រួត​ពិនិត្យ​សំ​ណុំ​បែប​បទ​រាយ​ឈ្មោះ​ចុះ​បញ្ជី​ និង​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ ដែល​សាខា​ការិ​យាល័យ​ចុះ​បញ្ជី​ដី​ធ្លី​ស្រុក​ផ្ញើ​មក​; ធ្វើ​លិខិត​រាយ​ការណ៍​ពីការ​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ (ភ្ជាប់​ជា​មួយ​បញ្ជី​ឈ្មោះ​ ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​) លើក​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ចុះ​ហត្ថ​លេខា​ផ្តល់​ជូន​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ (ករណី​ផ្តល់​ជូន​ថ្មី​); ទទួល​សំ​ណុំ​បែប​បទ​និង​ប័ណ្ណ​កម្ម​សិទ្ធិ​ប្រើ​ប្រាស់​ដី​ធ្លី​ ដែល​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ចុះ​ហត្ថ​លេខា​ រួច​ផ្ញើ​ទៅ​សាខា​ការិ​យាល័យ​ចុះ​បញ្ជី​ដី​ធ្លី​ស្រុក​...៕​                       

                                     វ៉ាន់​ត្រៀង​-មុនី​

ចែករំលែកអត្ថបទ