គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ទើបប្រកាសឱ្យប្រើផែនការលេខ ១៨៩/KH-UBND ស្តីពីអនុវត្តយុទ្ធសាស្រ្តការងារជនជាតិ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ ឆ្នាំ ២០៤៥ ។
ហេដ្ឋារចនាសម្ព័ន្ធតំបន់ជនរួមជាតិនៅខេត្តគៀងយ៉ាង ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែវិវឌ្ឍន៍ អាស្រ័យមានកម្មវិធី គម្រោងជាច្រើនបានខេត្ត អាទិភាពវិនិយោគ និងផ្សព្វផ្សាយមានប្រសិទ្ធភាពនូវគម្រោងពិសេសដោយឡែក។
តាមផែនការ ខេត្តនឹងអាទិភាពអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ទាញយកសក្តានុពល ពង្រីកឧត្តមភាពនៅតំបន់ជនរួមជាតិ។ ជំរុញអភិវឌ្ឍព្រមៗគ្នានូវវិស័យវប្បធម៌ អប់រំបណ្តុះបណ្តាលសុខាភិបាល និងធានាសុខុមាលភាពសង្គម ដើម្បីកាត់បន្ថយភាពក្រីក្រដោយឆាប់រហ័សនិងចីរភាព។ ផ្តើមពីនោះ កាត់បន្ថយសន្សឹមៗចំនួនឃុំ ភូមិដែលលំបាកខ្លាំង។ល។ ខិតខំដល់ឆ្នាំ ២០២៥ ប្រាក់ចំណូលមធ្យមភាគលើមនុស្សម្នាក់របស់ជនជាតិភាគតិចកើនឡើង ២ ដង បើប្រៀបនឹងឆ្នាំ ២០២០; ផ្លូវចូលទៅកាន់ឃុំនានាត្រូវបានក្រាលកៅស៊ូ ១០០% ។ ដល់ ឆ្នាំ ២០៣០ អត្រាគ្រួសារក្រីក្រថយចុះនៅក្រោម ២% ជាសារវន្តគ្មាននៅឃុំ ភូមិលំបាកខ្លាំង; ឃុំនៅតំបន់ជនជាតិភាគតិចសម្រេចបទដ្ឋានជនបទថ្មីជាង ៩០%; លុបបំបាត់ស្ថានភាពផ្ទះបណ្តោះអាសន្នមិនរឹងមាំ ខិតខំឱ្យមាន ៨០% គ្រួសារ កសិករជាជនជាតិភាគតិច ធ្វើសេដ្ឋកិច្ចទំនិញកសិ-រុក្ខកម្ម៕
ហាថាញ់-វិមាន