ក្នុងឱកាសពិធីបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ គណៈប្រតិភូនៃគណៈកម្មាធិការជនជាតិ ដឹកនាំដោយ លោក ឡេសើុងហាយ អនុប្រធានគណៈកម្មាធិការជនជាតិ អញ្ជើញទៅសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុ និងប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះឧបជ្ឈាយ៍ មន្ត្រីសង្ឃ និងគ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រជាប្រិយឆ្នើមលេចធ្លោនិងគ្រួសារខ្មែរក្រីក្រ នៅខេត្តបាកលីវ សុកត្រាំង កាម៉ាវ ។ល។ នៅកន្លែងដែលទៅដល់អនុរដ្ឋមន្ត្រី ឡេសើុងហាយ បានប្រសិទ្ធពរបុណ្យសែនដូនតាដល់ព្រះឧបជ្ឈាយ៍ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គនិងជនរួមជាតិខ្មែរ។ អនុរដ្ឋមន្ត្រី រំពឹងថា ព្រះសង្ឃនិងជនរួមជាតិខ្មែរបន្តអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ ថ្លៃថ្លានៃពិធីបុណ្យសែនដូនតាប្រពៃណីខ្មែរ ព្រួតដៃជាមួយរដ្ឋអំណាចអនុវត្តល្អកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ដំណាក់កាល ២០២១-២០២៥ កំពុងបានផ្សព្វផ្សាយអនុវត្ត។
![ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុក្នុងឱកាសបុណ្យសែនដូនតា](https://baocantho.com.vn/image/fckeditor/upload/2022/20220927/images/khmer/12.jpg)
អនុរដ្ឋមន្ត្រី ឡេសើុងហាយ អនុប្រធានគណៈកម្មាធិការជនជាតិ ប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ តាំងណោ អនុប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្តសុកត្រាំង។
![ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុក្នុងឱកាសបុណ្យសែនដូនតា](https://baocantho.com.vn/image/fckeditor/upload/2022/20220927/images/khmer/13.jpg)
អនុរដ្ឋមន្ត្រី ឡេសើុងហាយ អនុប្រធានគណៈកម្មាធិការជនជាតិ ប្រគេនទេយ្យវត្ថុដល់មន្ត្រីសង្ឃខេត្តបាកលីវ។
![ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុក្នុងឱកាសបុណ្យសែនដូនតា](https://baocantho.com.vn/image/fckeditor/upload/2022/20220927/images/khmer/22.jpg)
លោក ម៉ាយវ៉ាន់ហ្វិញ អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តគៀងយ៉ាង អញ្ជើញមកសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតាដល់មន្រ្តី ព្រះសង្ឃខេត្ត។ រូបថត៖ យ័ញភុក
![ប្រសិទ្ធពរ ប្រគេនទេយ្យវត្ថុក្នុងឱកាសបុណ្យសែនដូនតា](https://baocantho.com.vn/image/fckeditor/upload/2022/20220927/images/khmer/24.jpg)
ថ្នាក់ដឹកនាំខណ្ឌនិញកេវ ក្រុងកឹងធើ ជូនអំណោយដល់គ្រួសារខ្មែរនៅសង្កាត់ស្វឹងខាញ់។
រូបថត៖ ង៉ុកក្វៀង
ស្របក្នុងឱកាសនេះដែរ ខេត្ត ក្រុង នានានៅតំបន់វាលរាបទន្លេគឺវឡុង ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដូច៖ សុកត្រាំង គៀងយ៉ាង កឹងធើ វិញឡុង អាងយ៉ាង ហូវយ៉ាង និងត្រាវិញ ។ល។ ថ្នាក់ដឹកនាំនៅតាមភូមិភាគ ក៏បានរៀបចំគណៈប្រតិភូអញ្ជើញទៅសួរសុខទុក្ខ ជូនអំណោយដល់គ្រួសារគោលនយោបាយ វីរៈមាតាវៀតណាម វីរៈកងកម្លាំងប្រដាប់អាវុធប្រជាជន កម្មាភិបាលចូលនិវត្តន៍ និងអ្នកមានប្រជាប្រិយឆ្នើមជាជនជាតិខ្មែរ និងអញ្ជើញទៅសួរសុខទុក្ខនិងប្រសិទ្ធពរដល់ព្រះសង្ឃនៅតាមវត្តខ្មែរមួយចំនួនលើភូមិសាស្ត្រ។
មុននេះ គណៈជនជាតិខេត្តគៀងយ៉ាង ក៏បានរៀបចំពិធីជួបជុំ និងប្រគេនជូនទេយ្យវត្ថុដល់មន្ត្រីសង្ឃនិងអ្នកមានប្រជាប្រិយលើភូមិសាស្ត្រ ក្នុងឱកាសពិធីបុណ្យសែនដូនតាប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ ក៏ថ្លែងអំណរគុណដល់អ្នកតំណាងទាំងឡាយ ដែលជាស្ពានតភ្ជាប់ក្នុងដំណាក់ការផ្សព្វផ្សាយ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ដល់ជនរួមជាតិខ្មែរយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីនោះ ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរត្រូវបានលើកកម្ពស់តំបន់ជនរួមជាតិខ្មែរកាន់តែមានភាពល្អប្រសើរ ពីមួយថ្ងៃទៅមួយថ្ងៃ៕
លីធាន-យ័ញភុក-មុនី