19/09/2022 - 14:41

ផ្សព្វ​ផ្សាយ​សុវត្ថិ​ភាព​ចរា​ចរណ៍​ដល់​ព្រះ​សង្ឃ​ អ្នក​មុខ​អ្នក​ការ​សាសនា​ជន​ជាតិ​ខ្មែរ​

គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរាចរណ៍​ក្រុង​កឹង​ធើ ទើប​សហ​ការ​ជា​មួយ​នឹង​គណៈ​សាសនា​ក្រុង​ រៀប​ចំ​ផ្សព្វ​ផ្សាយ​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ ច្បាប់​ចរា​ចរណ៍​ផ្លូវ​ទឹក​ ដល់​ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ និង​សមណ​និស្សិត​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​។​

តំ​ណាង​គណៈ​ជន​ជាតិ​បាន​ប្រ​គេន​ឯក​សារ​ដល់​សមណ​និស្សិត​ក្នុង​ឱកាស​ចូល​រួម​ការ​ផ្សព្វ​ផ្សាយ​ពីសុវត្ថិ​ភាព​ចរាចរណ៍។​

អ្នក​ជំនាញ​ការ​នៃ​គណៈ​កម្ម​ការ​សុវត្ថិ​ភាព​ចរា​ចរណ៍​ក្រុង​កឹង​ធើ បាន​របាយ​ការណ៍​ផ្ទាល់​ពី​បធាន​បទ​ច្បាប់​ចរាចរណ៍; ដំ​ណោះ​ស្រាយ​ផ្សេង​ៗ​ធានា​សុវត្ថិ​ភាព​ចរា​ចរណ៍; លក្ខន្តិកៈ​មួយ​ចំ​នួន​នៃ​ការ​ចូល​រួម​ចរាចរណ៍​ផ្លូវ​គោក​ និង​កសាង​វប្ប​ធម៌​ចរា​ចរណ៍; ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​មួយ​ចំ​នួន​ពី​ទិដ្ឋ​ភាព​ទូទៅ​នៃ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ទូទាំង​ប្រ​ទេស​ ចាប់​ពីឆ្នាំ​ ២០១១-២០២១ និង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​លើ​ភូមិ​សាស្រ្ត​ក្រុង​កឹង​ធើ ចាប់​ពីខែធ្នូ ឆ្នាំ​ ២០២១ រហូត​ដល់​ខែ​មិថុនា​ ឆ្នាំ​ ២០២២។ល។​ ស្រប​ឱកាស​នេះ​ដែរ​ ព្រះ​សង្ឃ​ អា​ចារ្យ​ គណៈ​កម្ម​ការ​វត្ត​ និង​សមណ​និស្សិត​វិទ្យា​ស្ថាន​ពុទ្ធ​សាសនា​ខ្មែរ​ ថែម​ទាំង​បាន​ទស្សនា​វីដេ​អូ​ឃ្លីប ពីករណី​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ធ្ងន់​ធ្ងរ​មួយ​ចំ​នួន​ដែល​កា​មេរ៉ា​ថត​បាន​ជា​មួយ​នឹង​កំ​ហុស​ច្រើន​កើត​មាន​ដូច​៖ បើក​បរ​បណ្ដើរ​ និយាយ​ទូរ​ស័ព្ទ​បណ្ដើរ​; បើក​បរ​យាន​យន្ត​ក្រោយ​ពី​ផឹក​ស្រា បៀ; មិន​ពាក់​មួកសុវត្ថិ​ភាព​ពេល​បើក​បរ​ម៉ូតូ​ យាន​យន្ត​; ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន​ខណៈ​ពេល​ឆ្លង​គន្លង​ផ្លូវ​ បើក​បរ​ហួស​ល្បឿន​កំ​ណត់​; ដឹក​ទំ​និញ​ហួស​ចំ​ណុះ​ សំ​ពីង​សំ​ពោង​។ល។​ លោក​យ័ញ​សាង​ អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ សង្កាត់​ចូវ​វ៉ាន់​លីម ខ័ណ្ឌ​អូរ​ម៉ូង​ ចែក​រំលែក​៖ “ខ្ញុំ​យល់​ឃើញ​ថា​ ការ​ផ្សព្វ​ផ្សាយ​មាន​អត្ថ​ន័យ​ខ្លាំង​ណាស់​។​ ឆ្លង​តាម​រយៈ​នោះ​ ខ្ញុំ​ទទួល​បាន​ព័ត៌​មាន​ល្អ​ៗ​និង​ភ្ញាក់​រលឹក​ធានា​សុវត្ថិ​ភាព​ខណៈ​ពេល​ចូល​រួម​ចរា​ចរណ៍។​ ក្រោយ​ពីការ​ផ្សព្វ​ផ្សាយ​នេះ​ ខ្ញុំ​នឹង​ផ្សព្វ​ផ្សាយ​បន្ត​ដល់​មាមីង​ជន​រួម​ជាតិ​ក្នុង​ភូមិ​ ដើម្បី​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ឱ្យ​បាន​ត្រឹម​ត្រូវ​”។​

លោក​ថាច់​ហ្វាង​ អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ទឹក​ល្អក់ ឃុំ​វិញ​ប៊ិញ ស្រុក​វិញ​ថាញ់ ឱ្យ​ដឹង​៖ “គណៈ​កម្ម​ការ​វត្ត​តែង​ផ្សព្វ​ផ្សាយ​ពីសុវត្ថិ​ភាព​ចរា​ចរណ៍ ដោយ​គួប​ផ្សំ​នឹង​ឱកាស​ជួប​ប្រា​ស្រ័យ​ម្ចាស់​ឆ្នោត​ ឬ​ក្នុង​ថ្ងៃ​សីល​ដល់​មាមីង​ពុទ្ធ​បរិស័ទ​ក្នុង​ឃុំ​បាន​យល់​ដឹង​ ដើម្បី​អនុវត្ត​ច្បាប់​ចរា​ចរណ៍​ឱ្យ​បាន​ត្រឹម​ត្រូវ​។​ ចាប់​ពីដើម​ឆ្នាំ​មក​ទល់​បច្ចុប្បន្ន​ គណៈ​កម្ម​ការ​វត្ត​នៅ​ទាំង​សហ​ការ​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ខ្នះ​ខ្នែង​ចលនា​ពុទ្ធ​បរិស័ទ​និង​មាមីង​ក្នុង​ឃុំ​វិញ​ប៊ិញ រួម​វិភាគ​ទាន​ទឹក​ប្រាក់​បាន​ ៥០០ លាន​ដុង​ និង​កម្លាំង​ពលកម្ម​កសាង​ស្ពាន​ជន​បទ​ចំ​នួន​ ២ ខ្សែ​ គិត​ជាទឹក​ប្រាក់​ ៣០០ លាន​ដុង​ និង​កសាង​ដងផ្លូវ​បេតុង​គិត​ជាទឹក​ប្រាក់​ជាង​ ២០០ លាន​ដុង​។​ បច្ចុប្បន្ន​ នៅ​ភូមិ​វិញ​ញឹង​ ឃុំ​វិញ​ប៊ិញ នៅ​មាន​ដងផ្លូវ​តូច ចង្អៀត​ប្រ​ហែល​ ២០០ ម៉ែ​ត្រ គណៈ​កម្ម​ការ​វត្ត​ទឹក​ល្អក់ នឹង​បន្ត​សហ​ការ​ជា​មួយ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ចលនា​ពង្រីក​ផ្លូវ​នេះ​ឱ្យ​បាន​ទទឹង ៤ ម៉ែត្រ បង្ក​លក្ខណៈ​ចរាចរណ៍​ប្រ​កប​ដោយ​សុវត្ថិ​ភាព​”៕​

                                     គឹមស្វឹង​ - ថាច់​ធី

ចែករំលែកអត្ថបទ