19/09/2022 - 14:41

សម្រេច​ការ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ ភ្ជាប់​បន្ទះ​ឈីប​មុន​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​

បន្ទាប់​ពី​សម្រេច​មូល​ដ្ឋាន​ទិន្ន​ន័យ​ជាតិ​អំ​ពី​ការ​ស្នាក់​នៅ​របស់​ប្រ​ជា​ជន​ (ខែ​កុម្ភៈ​ ឆ្នាំ ​២០២១) ក្រសួង​នគរ​បាល​ បាន​ផ្សព្វ​ផ្សាយ​ភ្ជាប់​លេខ​អត្ត​សញ្ញា​ណ​ និង​ប្រ​កាស​លេខ​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​ដល់​ពល​រដ្ឋ​ ក្នុង​ទូទាំង​ប្រ​ទេស​ ដើម្បី​សម្រេច​ការ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​មុន​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​។​

កម្លាំង​នគរ​បាល​ឃុំ​អៀង​ថឿង ស្រុក​យ៉ា​ឡឹម​ (រដ្ឋ​ធានី​ហា​ណូយ​) បាន​ទទួល​និង​បំ​ពេញ​បែប​បទ​ធ្វើ​អត្ត​សញ្ញា​ណ​ប័ណ្ណ​ពលរដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​ជូន​ប្រ​ជា​ជន​។​ រូប​ថត​៖ ផាមកៀង​/TTXVN

តាម​ប្រ​សាសន៍​ឧត្តម​សេនីយ៍​ទោ តូអឹងសូ នាយ​ការិ​យា​ល័យ​នៃ​ក្រសួង​នគរ​បាល​ លេខ​កូដ​អត្ត​សញ្ញាណ​ផ្ទាល់​ខ្លួន​របស់​ប្រ​ជា​ជន​ត្រូវ​បាន​ផ្តល់​ជូន​ចាប់​ពីពេល​ពល​រដ្ឋ​បាន​កើត​មក​ ហើយ​ក៏​ជា​លេខ​អត្ត​សញ្ញាណ​ប័ណ្ណ​បន្ទាប់​ពី​ពល​រដ្ឋ​គ្រប់​អា​យុ​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​។​ ទន្ទឹម​នឹង​នោះ​ ក៏​បាន​ផ្សព្វ​ផ្សាយ​យុទ្ធ​នា​ការ​ប្រ​មូល​ និង​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីបចំ​នួន​ ៥០ លាន​ច្បាប់​ ជូន​ដល់​ពល​រដ្ឋ​ក្នុង​ទូទាំង​ប្រ​ទេស​ ដើម្បី​ប្រ​ជា​ជន​ឆាប់​បាន​ទទួល​អត្ថ​ប្រ​យោជន៍​ពី​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មី​នេះ​។​

យុទ្ធ​នា​ការ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ កង​កម្លាំង​នគរ​បាល​បាន​ចុះ​ទៅ​ជួប​ប្រ​ជា​ជន​ដើម្បី​ធ្វើ​ជូន​ ម្ល៉ោះ​ហើយ​ទទួល​បាន​ការ​គាំ​ទ្រ និង​វាយ​តម្លៃ​ខ្ពស់​ពីសំ​ណាក់​ពល​រដ្ឋ​។​ ក្រសួង​នគរ​បាល​ បាន​សកម្ម​ផ្សព្វ​ផ្សាយ​អនុវត្ត​នូវ​វិធាន​ការ​ខិត​ខំ​សម្រេច​ការ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ ភ្ជាប់​បន្ទះ​ឈីប​ដល់​ពល​រដ្ឋ​ដែល​គ្រប់​លក្ខណ​សម្បត្តិ​មុន​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ ឆ្នាំ ២០២២។​

ទន្ទឹម​នឹង​ការ​ជំរុញ​ការ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប កាល​ពី​ថ្ងៃ​ទី ១៨ ខែកក្កដា​ ឆ្នាំ​ ២០២២ ក្រ​សួង​នគរ​បាល​ក៏​បាន​អនុវត្ត​សម្រេច​នូវ​ការ​បង្កើត​ និង​ប្រ​កាស​ដាក់​ឱ្យ​ប្រើ​ប្រាស់​ប្រ​ព័ន្ធ​អត្ត​សញ្ញាណ​ និង​ផ្ទៀង​ផ្ទាត់​ ដោយ​ប្រ​ព័ន្ធ​អេឡិច​ត្រូនិក​សម្រេច​ជា​ផ្លូវ​ការ​ផង​ដែរ​។​ នេះ​ជាជំ​ហាន​វិវឌ្ឍន៍​ថ្មី​មួយ​ ធ្វើ​ឱ្យ​វៀត​ណាម​ក្លាយ​ជា​ប្រ​ទេស​មួយ​ក្នុង​ចំ​ណោម​ប្រ​ទេស​ដែល​មាន​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​ជាតិ​ជា​ផ្លូវ​ការ​ (គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​ត្រូវ​បាន​ចាត់​ទុក​ដូច​ជា​ “អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​លើ​ប្រ​ព័ន្ធ​អីុន​​ធឺ​ណិត”)។​ ទន្ទឹម​នឹង​នោះ​ ក្រសួង​នគរ​បាល​ក៏​កំ​ពុង​ជំរុញ​ការ​សិក្សា​ស្រាវ​ជ្រាវ​ និង​រួម​បញ្ចូល​ព័ត៌​មាន​ទៅ​ក្នុង​អត្ត​សញ្ញា​ណ​ប័ណ្ណ​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ បំ​ផុត​ជូន​ប្រ​ជា​ជន​ តួយ៉ាង​ដូច​រួម​បញ្ចូល​ព័ត៌​មាន​នៃ​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ជូន​ប្រ​ជា​ជន​សម្រាប់​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​ប័ណ្ណ​ភ្ជាប់​បន្ទះ​ឈីប​ទៅ​ពិនិត្យ​សុខ​ភាព​នៅ​តាម​គ្រឹះ​ស្ថាន​សុខា​ភិបាល​ (សព្វ​ថ្ងៃ​ មាន​គ្រឹះ​ស្ថាន​សុខា​ភិបាល​ ៥៣,១% បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​)។​ អនុវត្ត​សា​កល្បង​ការ​ផ្ទៀង​ផ្ទាត់​អត្ត​សញ្ញាណ​តាម​រយៈ​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ភ្ជាប់​បន្ទះ​ឈីប​នៅ​បញ្ជរ​ដោះ​ដូរ​នៃ​ធនា​គារ​ចំ​នួន​ ៥ គឺ​ (BIDV, Viettinbank, Vietcombank, Agribank, Pvcombank); សាក​ល្បង​ប្រើ​ប្រាស់​អត្ត​សញ្ញា​ណ​ប័ណ្ណ​ ជំនួស​កាត​ ATM ដោយ​ជោគ​ជ័យ​។​ល។​

ដើម្បី​ពន្លឿន​ដំណើរ​ការ​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពលរដ្ឋ​ភ្ជាប់​បន្ទះ​ឈីប គណ​នី​អត្ត​សញ្ញា​ណ​អេឡិច​ត្រូនិក​ និង​បង្កើន​ការ​ប្រើ​ប្រាស់​នាពេល​ខាង​មុខ​ ឧត្តម​សេនីយ៍​ទោ តូអឹងសូ មាន​ប្រ​សាសន៍​៖ ក្រសួង​នគរ​បាល​នឹង​បន្ត​ចង្អុល​ការ​ដល់​នគរ​បាល​គ្រប់​ភូមិ​ភាគ​ផ្តុំ​កម្លាំង​ ឧប​ករណ៍​ មធ្យោ​បាយ​ និង​អនុវត្ត​នូវ​វិធាន​ការ​រួម​ ដើម្បី​ផ្តល់​ជូន​អត្ត​សញ្ញាណ​ប័ណ្ណ​ពល​រដ្ឋ​ និង​គណ​នី​អត្ត​សញ្ញាណ​អេ​ឡិច​ត្រូ​និក​។​

ក្រសួង​នគរ​បាល​បាន​ប្រ​គល់​ការ​ដល់​នាយក​នគរ​បាល​ភូមិ​ភាគ​អនុវត្ត​ដោយ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ និង​ព្រម​ៗ​គ្នា​នូវ​កិច្ច​ចង្អុល​ការ​របស់​ក្រសួង​នគរ​បាល​។​ ក្នុង​អំ​ឡុង​ពេល​ផ្សព្វ​ផ្សាយ ត្រូវ​មាន​ការ​ត្រួត​ពិនិត្យ​ ឃ្លាំ​មើល​ និង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ លើក​ទឹក​ចិត្ត​ ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ឱ្យ​បាន​ទាន់​ពេល​ដល់​កម្មា​ភិបាល​ និង​យុទ្ធ​ជន​។​ ព្រម​ទាំង​ធ្វើ​ការ​រិះ​គន់​ដល់​អង្គ​ភាព​ណា​ដែល​ទទួល​បាន​លទ្ធ​ផល​ទាប​៕​

 យោង​តាម​ទីស្នាក់​ការ​សារ​ព័ត៌​មាន​វៀត​ណាម​ - បកប្រែ៖ សុផន

 

ចែករំលែកអត្ថបទ