យោងតាមសមាគមអតីតយុទ្ធជនក្រុងកឹងធើ ចាប់ពីដើមឆ្នាំ ២០២២ រហូតមកដល់បច្ចុប្បន្ន សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់របស់ក្រុង បានចុះឈ្មោះអនុវត្ត ១២៧ ទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ដើម្បីអបអរមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនក្រុង លើកទី ៧ អាណត្តិ ២០២២-២០២៧។ ក្នុងនោះ មានទម្រង់សេដ្ឋកិច្ចចំនួន ២៧ ទម្រង់វប្បធម៌-សង្គមចំនួន ៩៤ និងទម្រង់ការពារប្រទេស-សន្តិសុខចំនួន ៦។
អតីតយុទ្ធជនសង្កាត់តឹងភូ ខណ្ឌកៃរុាំង ចូលរួមដាំដើមឈើអបអរមហាសន្និបាតតំណាងសមាគមអតីតយុទ្ធជនក្រុងកឹងធើ លើកទី ៧។
គណៈអចិន្ត្រៃយ៍នៃសមាគមអតីតយុទ្ធជនក្រុង បានចង្អុលការដល់សមាគមអតីតយុទ្ធជនខណ្ឌ ស្រុកបន្តបង្កើនគុណភាពទម្រង់ដែលមានប្រសិទ្ធភាពដូច៖ ក្លឹប “ ៦ គ្មាន” សមាគមអតីតយុទ្ធជនមូលដ្ឋានចងសម្ព័ន្ធជាមួយសាលារៀនលើភូមិសាស្រ្ត ក្រុមអតីតយុទ្ធជនស្ម័គ្រចិត្តចូលរួមឃោសនារក្សាសណ្តាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍និងសណ្តាប់ធ្នាប់ក្នុងក្រុង។ ទន្ទឹមនឹងនោះ បំផុសចលនាសមាគមគ្រប់លំដាប់ថ្នាក់ដាំ ថែទាំ និងការពារដើមឈើ។ មកដល់ពេលនេះ សមាគមអតីតយុទ្ធជនគ្រប់លំដាប់ថ្នាក់បានដាំដើមអម្ពូ ជាង ២ ម៉ឺនដើម ដើម្បីការពារការបាក់ដី។ ព្រមទាំងចូលរួមដាំដើមឈើ និងដាំផ្កាតាមដងផ្លូវជាច្រើន៕
ដំណឹងនិងរូប៖ ផាមទ្រុង-បកប្រែ៖ សុផន