មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

12/09/2022 - 14:56

អ្នក​មាន​ប្រ​ជា​ប្រិយ​ ថាច់​ម៉ីន

មក​កាន់​ភូមិ​ដុំ​ម្ទេស​ ឃុំ​ង៉ូវ​ឡាក ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ សួរ​រកលោក​ ថាច់​ម៉ីន កើត​ឆ្នាំ​ ១៩៥០ មាមីង​នៅ​ទីនេះ​អ្នក​ណាក៏​ស្គាល់​ដែរ​ ពីព្រោះ​លោក​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​

លោក​ ថាច់​ម៉ីន កំ​ពុង​តាម​ដាន​កាសែត​កឹង​ធើភាសា​ខ្មែរ​។​

លោក ថាច់​ម៉ីន សកម្ម​ចលនា​ប្រ​ជា​ជន​ភូមិ​ដុំ​ម្ទេស​ អនុវត្ត​ភារ​កិច្ច​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ កសាង​ជន​បទ​ថ្មី​ បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ អនុវត្ត​បច្ចេក​ទេស​ជឿន​លឿន​ក្នុង​ការ​បង្ក​បង្កើន​ផល។​ គាត់​តែង​ធ្វើ​ការ​ស្វែង​យល់​ និង​ឧបត្ថម្ភ​មា​មីង​ជ្រើស​រើស​ពូជ​ដំ​ណាំ​សម​ស្រប​ ដើម្បី​បង្កើន​តម្លៃ​ផលិត​កម្ម​ ។​ លោក​ ថាច់​ម៉ីន ឱ្យ​ដឹង​៖ “ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​ ខ្ញុំ​តែង​ខិត​ខំ​អនុវត្ត​នូវ​គោល​ការណ៍​ដែល​ភូមិ​ភាគ​បាន​ដាក់​ចេញ​។​ ស្តីពីការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ គឺ​គ្រួ​សារ​ខ្ញុំ​ជា​អ្នក​ដំបូង​ដែល​ដាំ​ម្ទេស​ខ្មាំង​តាម​ជម្រាក់​ស្រែ​ជា​មួយ​នឹង​ផ្ទៃ​ដី​ ២,៥ កុង​ រកបាន​ប្រាក់​ចំ​ណូល​ជាង​ ៧០ លាន​ដុង​ ទូទាត់​រួច​ស្រេច​គ្រួ​សារ​ខ្ញុំ​នៅ​ចំ​ណេញ​បាន​ជាង​ ៣០ លាន​ដុង​។​ រៀង​រាល់​ឆ្នាំ​ ភូមិ​តែង​រក្សា​ផ្ទៃ​ដី​ដាំ​ដំណាំ​រួម​ផ្សំ​សម្រេច​ជាង​ ២០០ ហិក​តា​ ក្នុង​នោះ​ ម្ទេស​ខ្មាំង​ស្រូប​អត្រា​ពី ៣០-៤០ ហិក​តា​”។​

ដងផ្លូវ​កៅ​ស៊ូ​ដែល​គ្រួ​សារ​លោក​ ថាច់​ម៉ីន បរិច្ចាគ​ដី​កសាង​។​

ទន្ទឹម​នឹង​ការ​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​ទម្រង់​ លោក​ថាច់​ម៉ីន នៅ​ទាំង​ចូល​រួម​ជា​មួយ​សមា​ជិក​អតីត​យុទ្ធ​ជន​ពិ​ការ​ អនុវត្ត​ល្អ​ទម្រង់​ ៧+១ (គឺ​សមា​ជិក​អតីត​យុទ្ធ​ជន​ពិ​ការ​ម្នាក់​ ទទួល​បន្ទុក​ប្រ​ជា​ជន​ ៧ គ្រួ​សារ​) ក្នុង​ការ​ចលនា​សម្អាត​អនា​ម័យ​តាម​ដង​ផ្លូវ​ និង​អនុវត្ត​នូវ​លក្ខឋាន​គ្រួ​សារ​វប្ប​ធម៌​ជន​បទ​ថ្មី​ សម្រាប់​រាល់​ការ​ធ្វើ​សកម្ម​ភាព​របស់​ប្រ​ជា​ជន​ត្រូវ​តាម​លក្ខឋាន​ដាក់​ចេញ​។​ ពិសេស​ លោក​ជ្រោម​ជ្រែង​ក្នុង​ការ​កសាង​ដង​ផ្លូវ​គមនា​គមន៍​លើ​ភូមិ​សាស្រ្ត​ គ្រួ​សារ​លោក​បាន​បរិច្ចាគ​ដី​ជាង​ ១.០០០ ម៉ែត្រ​ការ៉េ​សម្រាប់​ធ្វើ​ផ្លូវ​ និង​ចលនា​គ្រួ​សារ​ប្រ​ជា​ជន​ក្នុង​ភូមិ​ចូល​រួម​បរិច្ចាគ​ដី​ឈើ​ព្រៃ​ ដំណាំ​រួម​ផ្សំ​ដើម្បី​កសាង​ជន​បទ​ថ្មី​។​ ក្នុង​នាម​ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ យោ​បល់​ដែល​លោក​លើក​ឡើង​ តែង​បាន​មាមីង​យល់​ស្រប​និង​គាំ​ទ្រ ហើយ​លោក​បាន​ចូល​រួម​សម្រប​សម្រួល​ជោគ​ជ័យ​ជា​ច្រើន​ករណី​ទំ​នាស់​ដី​ធ្លី​ ឬ​អា​ពាហ៍​ពិពាហ៍​គ្រួ​សារ​ជាដើម​។​ លោក​នៅ​ថែម​ទាំង​សកម្ម​ចលនា​ ផ្សព្វ​ផ្សាយ ដើម្បី​មាមីង​អនុ​វត្ត​ល្អ​គោល​មាគ៌ា​ គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ច្បាប់​របស់​រដ្ឋ​។​

លោក​ ង្វៀង​ថាញ​ហ៊ុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ង៉ូវ​ឡាក ឱ្យ​ដឹង​៖ “ដោយ​មាន​គំ​និត​ហ៊ាន​គិត​ ហ៊ាន​ធ្វើ​ ហ៊ាន​ទទួល​ខុស​ត្រូវ​ ចំ​ពោះ​មុខ​មហា​ជន​ លោក​ថាច់​ម៉ីន មិន​អល់​អែក​ក្នុង​ការ​ផ្សព្វ​ផ្សាយ ម្ល៉ោះ​ហើយ​បង្ក​បាន​ទំ​នុក​ចិត្ត​ខ្ពស់​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​។​ ជា​ពិសេស​ គ្រួ​សារ​លោក​បាន​បរិច្ចាគ​ដី​ ១.០០០ ម៉ែត្រ​ការ៉េ​ និង​ដំណាំ​ ដើម្បី​ធ្វើ​ផ្លូវ​ថ្នល់​។​ លោក​ថាច់​ម៉ីន ទទួល​បាន​លិខិត​សរ​សើរ​ជា​ច្រើន​របស់​ឃុំ​ ស្រុក​ និង​គណៈ​ជន​ជាតិ​ខេត្ត​ ដោយ​មាន​ទង្វើ​និង​ការ​រួម​ចំ​ណែក​របស់​លោក​រយៈ​ពេល​កន្លង​”៕​

                              សឺន​ម៉ាល័យ​-លីសៀ

ចែករំលែកអត្ថបទ