គណៈសាសនាក្រុងកឹងធើ បានសហការនឹងគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមក្រុងកឹងធើ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយពីគោលនយោបាយនិងច្បាប់ដែលពាក់ព័ន្ធនឹងសកម្មភាពជំនឿសាសនា ដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត និងសមណនិស្សិតវិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរខណ្ឌអូរម៉ូង ក្រុងកឹងធើ។
ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តនានា និងសមណនិស្សិតស្តាប់ការផ្សព្វផ្សាយពីគោលនយោបាយច្បាប់។
ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្ត និងសមណនិស្សិត បានស្ដាប់នូវការផ្សព្វផ្សាយពីស្ថានភាពសាសនាក្នុងប្រទេស; ទស្សនទាន គោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋ ស្តីពីជំនឿសាសនា; ជំនឿនិងបាតុភូតនៃសាសនាថ្មី; ច្បាប់ពាក់ព័ន្ធដល់ការសាងសង់ ជួសជុលវត្តអារាម; ច្បាប់ពាក់ព័ន្ធនឹងដីវត្ត; ច្បាប់ស្តីពីចរាចរណ៍និងវិធានការធានាសុវត្ថិភាពចរាចរណ៍; វិធានការធានាសុវត្ថិភាពបង្ការនិងពន្លត់អគ្គិភ័យ។ ព្រះសង្ឃគ្រប់ព្រះអង្គ អាចារ្យ គណៈកម្មការវត្តនិងសមណនិស្សិត ក៏បានស្តាប់នូវការផ្សព្វផ្សាយពីច្បាប់សន្តិសុខបណ្តាញ; ពង្រីកតួនាទីរបស់អង្គការសាសនា ក្នុងការចូលរួមការពារបរិស្ថាន និងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុជាដើម៕
ង៉ុកក្វៀង-លីសៀ