ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2022 - 14:17

សមាគម​កាក​បាទ​ក្រហម​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ខេត្ត​ត្រា​វិញ​

(កឹង​ធើ) កាល​ពី​ថ្ងៃ​ទី ២០ ខែសី​ហា​ គណៈ​ប្រតិ​ភូ​នៃ​កម្មា​ភិបាល​សមា​គម​កាក​បាទ​ក្រហម​ក្រុង​កឹង​ធើ សហ​ការ​ជា​មួយ​សមា​គម​កាក​បាទ​ក្រហម​ខេត្ត​ត្រា​វិញ​ រៀប​ចំ​កម្ម​វិធី​ជួប​ជុំ​ ជូន​អំ​ណោយ​ដល់​គ្រួ​សារ​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​នៅ​ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​ ក្នុង​ឱកាស​បុណ្យ​សែន​ដូន​តា ឆ្នាំ​ ២០២២។​

លោក​ស្រី​ ហ្វិញ​ថាញ​ថាវ ប្រ​ធាន​សមាគម​កាក​បាទ​ក្រហម​ក្រុង​កឹង​ធើ ជូន​អំ​ណោយ​ដល់​មាមីង​ខ្មែរ​នៅ​ស្រុក​យ្វៀង​ហាយ​ ខេត្ត​ត្រា​វិញ​។​

នៅ​ក្នុង​ឱកាស​នេះ​ គណៈ​ប្រតិភូ​បាន​សាក​សួរ​សុខ​ទុក្ខ​ ប្រ​សិទ្ធ​ពរ​បុណ្យ​សែន​ដូន​តា និង​ជូន​អំ​ណោយ​ចំ​នួន​ ១៥០ ចំ​ណែក​ដល់​មាមីង​ជន​រួម​ជាតិ​ខ្មែរ​ និង​សមាជិក​កាក​បាទ​ក្រហម​លើ​ភូមិ​សាស្ត្រ​ស្រុក​ដែល​មាន​ស្ថាន​ភាព​លំ​បាក​។​ អំ​ណោយ​មួយ​ចំ​ណែក​ៗ​គិត​ជា​តម្លៃ​ ៥៥០.០០០ ដុង​ រួម​មាន៖ ប្រាក់​សុទ្ធ​ ១៥០.០០០ ដុង​ អង្ករ​ ១០ គីឡូ​ក្រាម​ គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំ​នួន​ អា​ស្រ័យ​ដោយ​សមា​គម​កាក​បាទ​ក្រហម​ក្រុង​កឹង​ធើ ព្រះ​តេជ​ព្រះ​គុណ​ ធិត​មិញ​ថុង អនុប្រ​ធាន​ប្រ​ចាំ​ការ​នៃ​គណៈ​អភិ​បាល​សមាគម​ពុទ្ធ​សាសនា​វៀត​ណាម​ក្រុង​កឹង​ធើ ព្រះ​ចៅ​អធិ​ការ​វត្ត​ផឹក​ហុក​កឹង​ធើ និង​គណៈ​ប្រតិ​បត្តិ​ការ​ក្រុម​ មនុស្ស​ធម៌​នៃ​មន្ទីរ​ពេទ្យ​ពហុ​ព្យា​បាល​មជ្ឈិម​កឹង​ធើឧបត្ថម្ភ​។​  

សកម្ម​ភាព​នេះ​ ឋិត​ក្នុង​ក្រប​ខ័ណ្ឌ​អំ​ណរ​មហា​សន្និ​បាត​តំ​ណាង​ទូទាំង​ប្រ​ទេស​សមាគម​កាក​បាទ​ក្រហម​វៀត​ណាម​ លើកទី ១១ អា​ណត្តិ​កាល​ ២០២២-២០២៧៕​

                                                                          ដំណឹង​និង​រូប​ថត​៖ ស្វឹង​ដាវ-មុនី​

ចែករំលែកអត្ថបទ