ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/09/2022 - 14:17

សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ និង​សៀវ​ភៅ​សន្សំ​សំ​ចៃ​ដល់​កូន​របស់​សមា​ជិក​សហ​ជីព​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​ COVID-១៩

សម្ព័ន្ធ​ពលកម្ម​ខេត្ត​ ទើប​សហ​ការ​ជា​មួយ​នឹង​សមា​គម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​រៀប​ចំ​កម្ម​វិធី​ “ព្រួត​ដៃ​ជំរុញ​ដំណើរ​ប្អូន​ៗ​ទៅ​កាន់​សាលា​ និង​ជូន​សៀវ​ភៅ​សន្សំ​សំ​ចៃ​ដល់​កូន​របស់​សមាជិក​សហ​ជីព​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​ COVID- ១៩” សិស្សា​នុសិស្ស​ដែល​ជា​កូន​របស់​កម្មា​ភិបាល​ សមាជិក​អ្នក​រដ្ឋ​ការ​ កម្ម​ករ​និយោ​ជិត​ ដែល​មាន​ស្ថាន​ភាព​លំ​បាក​ រៀន​ពូកែ​។​ ឆ្លង​តាម​រយៈ​នោះ​ កម្ម​វិធី​បាន​ជូន​អា​ហា​រូប​ករណ៍​ ៧០ ចំ​ណែក​ គិត​ជា​តម្លៃ​ទឹក​ប្រាក់​ ៧០ លាន​ដុង​ សៀវ​ភៅ​សរ​សេរ​ ១២០.០០០ ក្បាល​ កា​បូប​ស្ពាយ​សម្រាប់​កុមារ​ចំ​នួន​ ៥០០ ដល់​សិស្សា​នុសិស្ស​ និង​ជូន​សៀវ​ភៅ​សន្សំ​សំ​ចៃ​សហជីព​វៀត​ណាម​ដល់​កុមារ​កំ​ព្រា​ ជា​កូន​របស់​សមាជិក​សហជីព​ដែល​ស្លាប់​ដោយ​សារ​ជំងឺ​ COVID-១៩។​

តំ​ណាង​សម្ព័ន្ធ​ពល​កម្ម​ខេត្ត​និង​សមា​គម​ជំរុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្សា​នុសិស្ស​។​

នេះ​ជា​លើកទី ៤ នៃ​កម្ម​វិធី​ “ព្រួត​ដៃ​ជំរុញ​ដំណើរ​ប្អូន​ៗ​ទៅ​កាន់​សា​លា​” បាន​រៀប​ចំ​ឡើង​ សំ​ដៅ​ឧបត្ថម្ភ​ លើក​ទឹក​ចិត្ត​ដល់​កូន​ៗ​កម្មា​ភិបាល​ សមាជិក​សហ​ជីព​ក្រី​ក្រ​លំ​បាក​ ខិត​ខំ​ឈាន​ឡើង​សម្រេច​ស្នា​ដៃ​ល្អ​ក្នុង​ការ​រៀន​សូត្រ​ និង​លត់ដំ​៕​

                                    លីធាន​ - ថាច់​ធី

 

ចែករំលែកអត្ថបទ