ឃុំកេថាញ់ ស្រុកកេសាច់ ខេត្តសុកត្រាំង អនុវត្តល្អការចលនាទូទាំងប្រជាជនការពារសុខសន្តិសុខមាតុភូមិ រួមចំណែករក្សាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ។
នគរបាលខេត្តសុកត្រាំង ជូនប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដល់សមូហភាពចំនួន ២ ដែលសម្រេចបានស្នាដៃឆ្នើមក្នុងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិនៅឃុំកេថាញ់។
យោងតាមប្រសាសន៍លោកវរសេនីយ៍ទោ គឹមយុង ប្រធាននគរបាលឃុំកេថាញ់ ឱ្យដឹង៖ ឆ្នាំកន្លង នគរបាលឃុំបានសហការជាមួយអង្គការមហាជន ជំរុញនូវការងារផ្សព្វផ្សាយ ចលនាប្រជាជនខ្នះខ្នែង ចូលរួមចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ។ នគរបាលឃុំបានធ្វើការផ្សព្វផ្សាយ ដោយរូបភាពយ៉ាងសម្បូរបែប ម្ល៉ោះហើយតាំងពីការយល់ដឹង ក៏ដូចជាសកម្មភាពរបស់ប្រជាជនក្នុងការបង្ការប្រឆាំងឧក្រិដ្ឋកម្ម បាបគ្រោះសង្គម មានការវិវឌ្ឍយ៉ាងសកម្ម។ ចាប់ពីឆ្នាំ ២០២២ មកទល់នឹងបច្ចុប្បន្ន ប្រជាជនបានផ្តល់ជាង ៣១ ដំណឹងពីបទល្មើស បាបគ្រោះសង្គម ជួយឱ្យកងកម្លាំងបង្ក្រាបបនល្បែង ៥ កន្លែង ឃាត់ខ្លួនមុខសញ្ញា ២៦ នាក់ វិនិច្ឆ័យ ៦ ករណី ដោយមានមុខសញ្ញា ១៥ នាក់ដែលពាក់ព័ន្ធពីបទល្មើសបង្កអុកឡុកសណ្តាប់ធ្នាប់សហគមន៍ វាយប្រតប់គ្នា លួចរបស់របរ។ល។ ទន្ទឹមនឹងនោះ ឃុំកេថាញ់ក៏បានផ្សព្វផ្សាយនិងពង្រីកទូលំទូលាយចំនួន ៦ ទម្រង់បង្ការ ប្រឆាំងឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព ដូច៖ “កាមេរ៉ាសន្តិសុខ” “បើកភ្លើងបំភ្លឺផ្លូវជនបទ” “ព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់”។ល។ ព្រះតេជព្រះគុណ សើុងសាង ព្រះចៅអធិការវត្តពោធិផ្តោក មានថេរដីកា៖ “ទម្រង់ព្រះសង្ឃនិងពុទ្ធបរិស័ទចូលរួមបង្ការប្រឆាំងបទល្មើស ធានាសន្តិសុខសណ្តាប់ធ្នាប់” ពិតជាមានប្រសិទ្ធភាពណាស់។ ទម្រង់នេះទាក់ទាញមាមីងពុទ្ធបរិស័ទខ្មែរចូលរួម ១០០% ដូច្នេះ ក្នុងឱកាសថ្ងៃបុណ្យទានក្នុងវត្ត ពុទ្ធបរិស័ទតែងចែកគ្នាជាក្រុមចូលរួមជាមួយនឹងកងកម្លាំងនគរបាល យោធារក្សាសន្តិសុខ។ អាស្រ័យហេតុនេះ ពិធីបុណ្យទានក្នុងវត្ត តែងធានាបានសន្តិសុខសណ្តាប់ធ្នាប់ មាមីងស្ងប់ចិត្តមកវត្តធ្វើបុណ្យសុន្ទរ៍ទាន កម្សាន្តសប្បាយ”។
វរសេនីយ៍ឯក ផាមក្វឹកវៀត នាយករងនគរបាលខេត្តសុកត្រាំង គូសបញ្ជាក់៖ តួនាទី ចំណុចសំខាន់នៃការកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិក្នុងស្ថានភាពថ្មី គឺត្រូវផ្តោតលើការអនុវត្តល្អនូវការចលនាប្រជាជន ជំរុញការពង្រីកទូលំទូលាយទម្រង់គំរូ និងសកម្មភាពដែលមានប្រសិទ្ធភាព។ កេថាញ់ជាឃុំមានជនរួមជាតិខ្មែររស់នៅកុះករ ដូច្នេះ ត្រូវពង្រីកប្រសិទ្ធភាពតួនាទីនៃអ្នកមានប្រជាប្រិយក្នុងការផ្សព្វផ្សាយនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងនោះ គណៈចង្អុលការបង្ការប្រឆាំងឧក្រិដ្ឋកម្ម បាបគ្រោះសង្គមពេលកសាងចលនាទូទាំងប្រជាជនការពារសន្តិសុខមាតុភូមិ ត្រូវពង្រីកប្រសិទ្ធភាពកម្លាំងចម្រុះនៃទូទាំងប្រព័ន្ធនយោបាយនិងប្រជាជន ចូលរួមបង្ការប្រឆាំងឧក្រិដ្ឋកម្ម បាបគ្រោះសង្គម រួមចំណែកធានាសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ៕
យ្វីអាញ-មុនី