22/08/2022 - 15:28

ជួយ​មា​មីង​ខ្មែរ​លំ​នឹង​ជីវ​ភាព​

អា​ស្រ័យ​គោល​នយោ​បាយ​ឧបត្ថម្ភ​ដាច់​ដោយ​ឡែក​និង​ទាន់​ពេល​របស់​រដ្ឋ​ បាន​ជួយ​ឱ្យ​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជា​ច្រើន​នៅ​ស្រុក​ភុង​ហ៊ីប ខេត្ត​ហូវ​យ៉ាង​ លំ​នឹង​ជីវ​ភាព​។​

ទីប្រ​ជុំ​ជន​ស៊ី​វិ​ល័យ​កិញ​កុង​។​

លោក​ង្វៀង​ហ៊ឺវ​តឹន នាយការិ​យា​ល័យ​រង​នៃ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ភុង​ហ៊ីប ឱ្យ​ដឹង​៖ “ក្រៅ​ពី​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ ស្រុក​អា​ទិ​ភាព​គួប​ផ្សំ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​ប្រ​កប​ដោយ​ចីរ​ភាព​ កម្ម​វិធី​ទិស​ដៅ​ជាតិ​ស្តី​ពី​ការ​កសាង​ជន​បទ​ថ្មី​ ម៉្លោះ​ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំ​បន់​ជន​រួម​ជាតិ​ត្រូវ​បាន​បង្កើន​កម្រិត​ បង្ក​លក្ខណ​សម្បត្តិ​ឱ្យ​មា មីង​ជន​រួម​ជាតិ​ ធ្វើ​ការ​រក​ទទួល​ទាន​ ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។​ ក្នុង​នោះ​ លេច​ធ្លោ​បំ​ផុត​គឺ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​នៅ​តំ​បន់​ជន​រួម​ជាតិ​ ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​ ឆ្លើ​យ​តប​ទៅ​នឹង​តម្រូវ​ការ​ធ្វើ​ដំ​ណើរ​​ទៅ​មក​របស់​ប្រ​ជា​ជន​”។​

ដងផ្លូវ​ចូល​ឃុំ​ហ្វា​អាង​។​

យោង​តាម​ស្ថិតិ​របស់​ស្រុក​ភុង​ហ៊ីប ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍​នៅ​តំ​បន់​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករលើ​ភូមិ​សាស្ត្រ​ស្រុក​ មាន​ដូច​ជា​៖ ភូមិ​ ៤ (ឃុំ​ហ្វា​អាង​) ភូមិ​តឹង​ក្វើយ​កិញ (ឃុំ​តឹង​ប៊ិញ) ។​ល។​ សុទ្ធ​សឹង​មាន​ផ្លូវ​កៅ​ស៊ូ​ ឬ​បេ​តុង​ ធានា​ឱ្យ​យាន​យន្ត​បើក​បរ​ទៅ​មក​បាន​ងាយ​ស្រួល​ បំ​ផុត​គឺ​រដូវ​ភ្លៀង​។​ បង​ស្រី​លីធី​ហុង​ នៅ​ភូមិ​ ៤ ឃុំ​ហ្វា​អាង​ ឱ្យ​ដឹង​៖ “ពីមុន​ ចង់​ចេញ​ទៅ​ផ្លូវ​ជាតិ​លេខ​ ៦១ មា​មីង​ក្នុង​ភូមិ​ត្រូវ​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ទូក​ ដូច្នេះ​ ចង់​ទៅ​ផ្សារ​ជួញ​ដូរ​ឬ​ធ្វើ​ការ​ឈ្នួល​អ្វី​ក៏​លំ​បាក​ដែរ​។​ ឥឡូវ មាន​ផ្លូវ​ឆ្លង​កាត់​ភូមិ​ ៤ ចាប់​ពី​ស្ពាន​ដឹប​ដា ទៅ​ដល់​ទី​ប្រ​ជុំ​ជន​កិញ​កុង​ ដូច្នេះ​ងាយ​ស្រួល​ក្នុង​ការ​ពង្រីក​សេដ្ឋ​កិច្ច​”។​ ពូលីវឹង​មៀង អ្នក​មាន​ប្រ​ជា​ប្រិយ​នៅ​ភូមិ​ ៤ មាន​ប្រ​សាសន៍​៖ “ពេល​ព្រឹក​ឡើង​ម៉ូតូ​រត់ទៅ​មក​មិន​ដាច់​ទេ អ្នក​ខ្លះ​ទៅ​ផ្សារ​ទិញ​ម្ហូប​អា​ហារ អ្នក​ខ្លះ​ដឹក​កសិផល​ទៅ​ផ្សារ​លក់​ អ្នក​ខ្លះ​ទៀត​នាំ​កូន​ទៅ​រៀន​។ល។​ ការ​រស់​នៅ​របស់​មាមីង​ក្នុង​ភូមិ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​”។​

មា​មីង​ខ្មែរ​នៅ​តាម​បណ្តោយ​ភ្លឺ​ប្រ​ឡាយ​បើ​ហ្គង នៃ​ភូមិ​តឹង​ក្វើយ​កិញ កាន់​តែមាន​ភាព​សប្បាយ​រីក​រាយ​ពេល​ដងផ្លូវ​ ១៣៥ ត្រូវ​បាន​បង្កើន​កម្រិត​ បើក​ទូលាយ​បន្ថែម​តាម​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ លោក​ង្វៀង​គីម​តុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​ប៊ិញ ឱ្យ​ដឹង​៖ “មាមីង​មាន​ឱកាស​រក​បាន​ការ​ងារ​ធ្វើ​ច្រើន​ជាង​ នៅ​ពេល​ផ្លូវ​បាន​ចាក់​បេ​តុង​ ផ្លូវ​សំ​ខាន់​ៗ​មាន​ទទឹង ៤ ម៉ែ​ត្រ ផ្លូវ​ឯទៀត​ក៏​មាន​ទទឹង​ចាប់​ពី ២ ម៉ែត្រ​ឡើង​ ដូច្នេះ​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​និង​ដោះ​ដូរ​ពាណិជ្ជ​កម្ម​មាន​ភាព​ងាយ​ស្រួល​។​ ពេល​ទំ​នេរ​ពីការ​ងារ​ស្រែ​ចម្ការ​ មា​មីង​បើក​ម៉ូតូ​ប្រ​ហែល​ ១០ នាទី​ទៅ​ដល់​ផ្សារ​បៃ​ង៉ាង​ ដើម្បី​ជួញ​ដូរ​ ប្រ​កប​ការ​ងារ​រកស៊ី​ ឬ​ធ្វើ​ការ​ឈ្នួល​តាម​ហាង​ភេសជ្ជៈ ហាង​បាយ​ ធ្វើ​កម្ម​ករ​រោង​ចក្រ​កិន​ស្រូវ​នៅ​តាម​មាត់​ព្រែក​ឆាង​សា-ណ ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​”។​ តាម​ប្រ​សាសន៍​លោក​ហុង​ដាយ នគរ​បាល​ឃុំ​ហ្វា​អាង​ ពេល​មា​មីង​មាន​ជីវ​ភាព​លំ​នឹង​ ស្ថាន​ភាព​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សង្គម​ ក៏​មាន​ភាព​លំ​នឹង​ដែរ​៕​

ហា​ថាញ-មុនី​

ចែករំលែកអត្ថបទ