15/08/2022 - 14:22

សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ជា​មួយ​នឹង​ទម្រង់​ "គ្មាន​ ៤ មាន​ ៣''

សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ខេត្ត​សុក​ត្រាំង​ អនុវត្ត​ល្អ​ទម្រង់​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ក្នុង​សា​លា​រៀន​ ដូច្នេះ​ សម​ណសិស្ស​ស្ងប់​ព្រះ​ទ័យ​ក្នុង​ការ​សិក្សា​។​

  ​​ កម្មា​ភិបាល គ្រូ​បង្រៀន បុគ្គ​លិក​និងសមណ​សិស្ស​របស់​សា​លា​ ចូល​រួម​ហ្វឹក​ហាត់​បង្ការ​ពន្លត់​អគ្គិភ័យ។

សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ តែង​អនុវត្ត​ល្អ​សារាចរលេខ​ ១២៤/២០២១/TT-BCA របស់​ក្រសួង​នគរ​បាល​ បញ្ញត្តិ​ស្តីពី​មណ្ឌល​តាំង​ទីលំ​នៅ​ ឃុំ​ សង្កាត់​ ទីប្រ​ជុំ​ជន​ ស្ថាប័ន​ អា​ជីវ​កម្ម​ គ្រឹះ​ស្ថាន​អប់រំ​សម្រេច​បទ​ដ្ឋាន​សុវត្ថិ​ភាព​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; អនុវត្ត​នូវ​បទ​បញ្ជា​លេខ​ ០៩ របស់​គណៈ​លេខា​ ស្តីពី​ “បង្កើន​ការ​ដឹក​នាំ​របស់​បក្ស​ ចំ​ពោះ​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​ក្នុង​ស្ថាន​ភាព​ថ្មី​”។​

កម្មា​ភិបាល​គ្រូ​បង្រៀន បុគ្គ​លិក​និង​សមណ​សិស្ស​របស់​សា​លា​ ចូល​រួម​សិក្សា​បធាន​បទ​ឯក​ទេស។​

 សាលា​បាន​បង្កើត​គណៈ​ចង្អុល​ការ​ទម្រង់​ “គ្មាន​ ៤” (គ្មាន​ការ​បាត់​របស់​របរ គ្មាន​បាប​គ្រោះ​សង្គម​ គ្មាន​អគ្គិ​ភ័យ​ គ្មាន​ជន​ទុច្ចរិត​ឆ្លៀត​ឱកាស​ អូស​ទាញ​បញ្ចុះ​បញ្ចូល​)។​ ឆ្នាំ​សិក្សា​ ២០២១-២០២២ គណៈ​ចង្អុល​ការ​បាន​ឯក​ភាព​ប្តូរ​ទៅ​ជាទម្រង់​ “គ្មាន​ ៤ មាន​ ៣” (មាន​ ៣ នោះ​គឺ​ មាន​ស្មារតី​ពេល​ចូល​រួម​ចរាចរណ៍ មាន​ស្មារតី​ប្រ​យុទ្ធ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ និង​មាន​ស្មារតី​បញ្ចេញ​មតិ​ប្រ​កប​ដោយ​វប្ប​ធម៌​លើ​បណ្តា​ញ​សង្គម​)។​ ជា​រៀង​រាល់​ឆ្នាំ​ គណៈ​ចង្អុល​ការ​ទម្រង់​របស់​សាលា​ បាន​សហការ​ជា​មួយ​នឹង​ការិ​យា​ល័យ​កសាង​ចលនា​ការ​ពារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ និង​ការិ​យាល័យ​ជំនាញ​នៃ​នគរ​បាល​ខេត្ត​ រៀប​ចំ​ផ្សព្វ​ផ្សាយ​អំ​ពី​ចំ​ណេះ​ដឹង​មូល​ដ្ឋាន​នៃ​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ បាន​៣លើក​ដល់​កម្មា​ភិបាល​គ្រូ​បង្រៀន​ បុគ្គ​លិក​និង​សមណ​សិស្ស​របស់​សា​លា​ជាង​ ៥៧០ អង្គ​និង​រូប​។​ ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​សំ​ខាន់​គឺ​ផ្តោត​ទៅ​លើ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ច្បាប់​បង្ការ​ពន្លត់​អគ្គិ​ភ័យ​ ក្រម​សីល​ធម៌​បញ្ចេញ​មតិ​លើ​បណ្តា​ញ​សង្គម​។ល។​ ក្រៅ​ពីនោះ​ រៀង​រាល់​ត្រី​មាស​សាលា​នៅ​ទាំង​សហការ​ជា​មួយ​គណៈ​ឃោស​នា​ការ​អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ របាយ​ការណ៍​អំ​ពី​ស្ថាន​ភាព​ព័ត៌​មាន​នៅ​ភូមិ​ភាគ​ ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​; បធាន​បទ​”រៀន​សូត្រ​និង​ធ្វើ​តាម​ឧត្តម​គតិ​ សីល​ធម៌​ ឥរិយា​បថ​ហូជីមិញ​”។​ សមណ​សិស្ស​ តាំង​ត្រាយ​ ជា​សិក្ខា​កាម​របស់​សាលា​ មាន​ថេរ​ដី​កា​៖ “ពេល​បាន​សិក្សា​អំ​ពី​ច្បាប់​ ជ្រាប​ច្បាស់​ព័ត៌​មាន​អំ​ពី​ស្ថាន​ភាព​ក្នុង​ប្រ​ទេស​និង​អន្តរ​ជាតិ​ ដូច្នេះ​ សម​ណសិស្ស​គ្រប់​អង្គ​តែង​លើក​កម្ពស់​ស្មារតី​ ប្រុង​ប្រ​យ័ត្ន​ចំ​ពោះ​ឧបាយ​កល​របស់​អា​នុភាព​អមិត្ត​ មិន​ទុក​ឱ្យ​ជន​ទុច្ចរិត​អូស​ទាញ​ បញ្ចុះ​បញ្ចូល​បាន​ឡើយ​; មិន​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ និង​តែង​ព្រួត​ដៃ​ជា​មួយ​សាលា​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​ ជាច្រើន​ឆ្នាំ​មក​នេះ​ ស្ថាន​ភាព​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ក្នុង​សាលា​ត្រូវ​បាន​ធានា​ ដូច្នេះ​ អា​ត្មា​ភាព​ស្ងប់​ព្រះ​ទ័យ​ក្នុង​ការ​សិក្សា​”។​

លោក​គ្រូ​ឡឹម​ញ៉ឹម នាយក​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បាលី​ណាម​បូ​ ឱ្យ​ដឹង​៖ “ទម្រង់​គ្មាន​ ៤ មាន​ ៣” ពិត​ជា​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​និង​ទទួល​បាន​នូវ​ការ​ចូល​រួម​គាំ​ទ្រយ៉ាង​សកម្ម​ ពីសំ​ណាក់​កម្មា​ភិបាល​គ្រូ​បង្រៀន​ បុគ្គ​លិក និង​សម​ណ​សិស្ស​គ្រប់​ព្រះ​អង្គ​។​ បំ​ផុត​គឺ​ សមណ​សិស្ស​តែង​ខ្នះ​ខ្នែង​ហាត់​ពត់ លត់ដំ​ក្រម​សីល​ធម៌​ អនុ​វត្ត​ម៉ឺង​ម៉ាត់​នូវ​លក្ខន្តិកៈ​សាលា​ វិន័យ​សង្ឃ​និង​បទ​ប្បញ្ញត្តិ​ច្បាប់​។​ ហេតុ​នេះ​ សន្តិ​សុខ​សណ្តាប់​ធ្នាប់​របស់​សាលា​ត្រូវ​បាន​ធានា​ សម​ណ​សិស្ស​គ្រប់​អង្គ​ស្ងប់​ព្រះ​ទ័យ​ក្នុង​ការ​សិក្សា​ ម៉្លោះ​ហើយ​ គុណ​ភាព​អប់​រំត្រូវ​បាន​លើក​កម្ពស់​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ឆ្នាំ​២០២១ សាលា​ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ ព្រោះ​សម្រេច​បាន​ស្នាដៃ​ឆ្នើម​ក្នុង​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​”៕​

                                        យ្វីអាញ-មុនី​

ចែករំលែកអត្ថបទ