តាមប្រសាសន៍លោក វ៉មិញម៉ាញ់ ប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញហ្វា ស្រុកហ្គវ៉ាវ ខេត្តគៀងយ៉ាង ក្នុងដំណាក់ការរួមជាមួយរដ្ឋអំណាច កសាងជនបទថ្មីកម្រិតខ្ពស់ ប្រជាជនឌិញហ្វាអភិវឌ្ឍសេដ្ឋកិច្ចនិងលើកស្ទួយគុណភាពជីវភាពវប្បធម៌ ស្មារតី។
ស្ពានថៀកា-ថ ភូមិហ្វាថាញ ត្រូវបានកសាងពីប្រភពសង្គមូបនីយកម្ម។
ផ្លូវចូលភូមិហ្វាថៀង ត្រូវបានក្រាលបេតុង មានខ្លោងទ្វារសន្តិសុខសណ្តាប់ធ្នាប់ ធានាសុវត្ថិភាពដល់ប្រជាជន។
មកទល់ពេលនេះ ឌិញហ្វាសម្រេចលក្ខឋានជនបទថ្មីកម្រិតខ្ពស់ ១៧/១៩ ។ ធ្វើយ៉ាងណាដើម្បីសម្រេចលក្ខឋានសុខាភិបាល ឃុំបានចង្អុលការដល់ភូមិនីមួយៗពិនិត្យឡើងវិញនិងបង្កើនការផ្សព្វផ្សាយ ចលនាប្រជាជនចូលរួមធានារ៉ាប់រងសុខាភិបាល ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២២ ទូទាំងឃុំសម្រេច ៩០% ឡើងទៅនៃចំនួនប្រជាជនដែលទិញធានារ៉ាប់រងសុខាភិបាល។
ក្រោយពីពេលជំងឺ COVID-១៩ ត្រូវបានទប់ស្កាត់ ឃុំឌិញហ្វាផ្តុំកម្លាំងក្នុងការអនុវត្តនូវកម្មវិធី និងផែនការវិនិយោគផ្សេងៗ ។ អាស្រ័យហេតុនោះ ឌិញហ្វាកសាងបានសម្រេចជាស្ថាពរដងផ្លូវគមនាគមន៍ជនបទចំនួន ៤ នៅភូមិហ្វាមី ហ្វាថាញ់ និងភូមិហ៊ីវហ្វា ២ ដោយមានប្រវែង ៤.៥៥១ ម៉ែត្រ។ ពិសេស ឃុំបានសហការនឹងផ្នែកមុខងារប្រជាជន សប្បុរសជនកសាងស្ពានជនបទបាន ៨ ខ្សែ។ បច្ចុប្បន្ន ផ្លូវឃុំ ភូមិ និងផ្លូវតំបន់ប្រជាជនរស់នៅលើភូមិសាស្រ្ត ១០០% ត្រូវបានចាក់កៅស៊ូនិងក្រាលបេតុង សម្រាប់បម្រើការធ្វើដំណើរទៅមកដល់ប្រជាជននិងអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ ម្យ៉ាងទៀត ឃុំក៏បានសហការនឹងអង្គភាពនានា ដែលពាក់ព័ន្ធផ្តោតទៅលើការផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេសដោយបើកវគ្គហ្វឹកហាត់ និងសិក្ខាសាលាចំនួន ២២ វគ្គ ដោយមានកសិករចូលរួម ៦៧៦ លើកនាក់។ ផ្តើមពីនោះ ការជំរុញអនុវត្តនូវវិទ្យាសាស្រ្ត បច្ចេកទេសជឿនលឿនក្នុងការបង្កបង្កើនផលត្រូវបានប្រជាជនយកចិត្តទុកដាក់ បរិមាណផលស្រូវសរុបសម្រេច ៥៦.១៧៥ តោន ទិន្នផលមធ្យមភាគក្នុង ២ រដូវសម្រេច ១៤,២ តោន/ហិកតា (កើន ៣.២៦១ តោន បើប្រៀបធៀបនឹងឆ្នាំ ២០២០)។
លោកពូយ័ញត្រុង នៅភូមិហ្វាថាញ ឱ្យដឹង៖ “ខណៈពេលមានបណ្តាញព័ត៌មានទំនាក់ទំនង គ្របដណ្តប់ទូទាំងឃុំ ប្រជាជនលើភូមិសាស្រ្តបានភ្ជាប់និងប្រើប្រាស់អុីនធឺណិត ដើម្បីស្វែងយល់ព័ត៌មានអំពីសេដ្ឋកិច្ចកសិកម្ម វិទ្យាសាស្រ្តបច្ចេកទេស។ល។ និងការកម្សាន្ត ម្ល៉ោះហើយចម្ងាយរវាងជនបទនិងក្រុងមិនឆ្ងាយនោះទេ។ ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនកាន់តែមានភាពរីកចម្រើន”៕
ហាថាញ-លីសៀ