15/08/2022 - 14:22

បាក​លីវ​ ជំរុញ​ការ​អនុវត្ត​គោល​នយោ​បាយ​ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​

ខេត្ត​បាក​លីវ​ ទើប​រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហការ​ស្តី​ពី​ការ​អនុវត្ត​គោល​នយោ​បាយ​ ច្បាប់​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​និកម្ម​ភាព​ សំ​ដៅ​ចលនា​ប្រ​ជា​ជន​សកម្ម​ចូល​រួម​។​

ធានា​រ៉ាប់​រង​ខេត្ត​បាក​លីវ​ ចុះ​ហត្ថ​លេខា​ជា​មួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​ក្នុង​ខេត្ត​។

តាមរយៈ​នោះ​ ការ​ចុះ​ហត្ថ​លេខា​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​ធានា​រ៉ាប់​រង​សង្គម​ ខេត្ត​បាក​លីវ​ ជា​មួយ​នឹង​អង្គ​ភាព​ គណៈ​ ផ្នែក​ សមាគម​ អង្គ​ការ​មហា​ជន​ចំ​នួន​ ៩ រួម​មាន៖ នគរ​បាល​ខេត្ត​ មន្ទីរ​ការ​ងារ​ យុទ្ធ​ជន​ពិ​ការ​និង​សង្គម​កិច្ច​ VietcomBank បាក​លីវ​ សមាគម​សហ​ព័ន្ធ​នារី​ សមា​គម​កសិករ​ សមា​គម​អតីត​យុទ្ធ​ជន​ សម្ព័ន្ធ​យុវ​ជន​ សម្ព័ន្ធ​ពលកម្ម​ និង​សម្ព័ន្ធ​សហ​ករណ៍​ខេត្ត​បាក​លីវ​។​ ខ្លឹម​សារ​នៃ​ការ​ចុះ​ហត្ថ​លេខា​សហ​ការ រួម​មាន៖ សហ​ការ​ក្នុង​ការ​ពង្រីក​អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ការ​រៀប​ចំ​សន្និ​សីទ​អតិ​ថិ​ជន​; សហ​ការ​ក្នុង​ការ​រៀប​ចំ​អនុវត្ត​ របាយ​ការណ៍​ និង​បូក​សរុប​ស្ថាន​ភាព​សកម្ម​ភាព​។​

ធានា​រ៉ាប​រង​សង្គម​ខេត្ត​បាក​លីវ​ គឺ​ជា​អង្គ​ភាព​ដឹក​នាំ​ សហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ដែល​ចុះ​ហត្ថ​លេខា​សហ​ការ​កសាង​ផែន​ការ​ ខ្លឹម​សារ​ព័ត៌​មាន​ឃោ​សនា ផ្សព្វ​ផ្សា​យ បញ្រ្ជាប​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ ស្តីពី​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​។​ ផ្សព្វ​ផ្សាយ​ពីគំ​រូ​មនុស្ស​ល្អ​ ការ​ងារ​ល្អ​ បទ​ពិសោធន៍​ល្អ​ៗ​ក្នុង​ការ​អនុវត្ត​គោល​នយោ​បាយ​ធានា​រ៉ាប់​រង​សង្គម​ ធា​នា​រ៉ាប់​រង​សុខា​ភិបាល​; ស្ងើច​សរ​សើរ​នូវ​អង្គ​ការ​ បុគ្គល​ដែល​មាន​គំ​និត​ច្នៃ​ប្រ​តិដ្ឋ​ ដំណោះ​ស្រាយ​ល្អ​ៗ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ ពង្រីក​ចំ​នួន​អ្នក​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ស្ម័គ្រ​ចិត្ត​ ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រាប់​គ្រួ​សារ​។​ល។​ អ្នក​ស្រី​តូមី​ធ្វឹង​ អនុប្រ​ធាន​សមាគម​សហ​ព័ន្ធ​នារី​ខេត្ត​បាក​លីវ​ មាន​ប្រ​សាសន៍​៖ “រយៈ​ពេល​កន្លង​ សមាគម​តែង​យក​ចិត្ត​ទុក​ដាក់​ជំរុញ​ការ​ងារ​ផ្សព្វ​ផ្សាយ​ក្នុង​កម្មា​ភិបាល​ សមាជិក​សមា​គម ចូល​រួម​ធានា​រ៉ាប់​រង​សុខា​ភិបាល​ ធានា​រ៉ាប់​រង​សង្គម​ ដើម្បី​ទាក់​ទាញ​សមាជិក​ចូល​រួម​កាន់​តែច្រើន​ឡើង​។​ ទន្ទឹម​នឹង​នោះ​ ចលនា​សមា​គម​ទិញ​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ជូន​កម្មា​ភិបាល​សមាគម​មូល​ដ្ឋាន​ទាំង​ ១០០%។​ នាពេល​ខាង​មុខ​ សមាគម​នឹង​បន្ត​ជំរុញ​ការ​ឃោ​សនា សំ​ដៅ​បង្កើន​អត្រា​សមា​ជិក​សមាគម​នារី​ក្នុង​ទូទាំង​ខេត្ត​ សកម្ម​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​”។​

គិត​ដល់​ដាច់​ឆ្នាំ​ ២០២០ ខេត្ត​បាក​លីវ​មាន​ប្រ​ជា​ជន​ជាង​ ៧៣២.០០០ នាក់​បាន​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ កើន​ឡើង​ ៧% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ កម្រិត​គ្រប​ដណ្ដប់​នៃ​ធានា​រ៉ាប់​រង​សុខា​ភិបាល​សម្រេច​ជាង​ ៨៨,៥%។​ ចំ​ណូល​សរុប​ក្នុង​ឆ្នាំ​ ២០២០ សម្រេច​ជាង​ ១.២៩៦ ពាន់​លាន​ដុង​ កើន​ឡើង​ ៦៦,៣% បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦។​ តាម​ប្រ​សាសន៍​លោក​ឡេ​យ័ញ​ដូវ នាយក​ធានា​រ៉ាប់​រង​សង្គម​ខេត្ត​បាក​លីវ​ ក្នុង​ដំណាក់​កាល​ ២០១៦-២០២០ ធានា​រ៉ាប់​រង​សង្គម​ខេត្ត​ បាន​ម្ចាស់​ការ​និង​សកម្ម​កសាង​នូវ​កម្ម​វិធី​ ផែន​ការ​ជាច្រើន​ ដើម្បី​សហការ​ជា​មួយ​នឹង​គ្រប់​ថ្នាក់​ គ្រប់​ផ្នែក​ អង្គ​ការ​មហា​ជន​ ភូមិ​ភាគ​ ស្ដី​ពីការ​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដោយ​សម្រេច​បាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន​។​ នៅ​ពេល​ខាង​មុខ​ ធានា​រ៉ាប់​រង​សង្គម​ខេត្ត​នឹង​បន្ត​សហ​ការ​ជា​មួយ​នឹង​គណៈ​ ផ្នែក​ អង្គ​ការ​មហា​ជន​នានា​ មាន​ដូច​៖ គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​  គណៈ​ឃោ​សនា   អប់​រំនៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​    សមាគម​សហ​ព័ន្ធ​នារី​ សមាគម​កសិករ​   ។ល។​ ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​គោល​នយោ​បាយ​ អត្ថ​ប្រ​យោជន៍​នៃ​ការ​ចូល​រួម​ធានា​រ៉ាប់​រង​សង្គម​ ធានា​រ៉ាប់​រង​សុខា​ភិបាល​ ដើម្បី​ទាក់​ទាញ​សមាជិក​សមា​គម​ក្នុង​អង្គ​ការ​មហា​ជន​ទូទាំង​ខេត្ត​ចូល​រួម​កាន់​តែច្រើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

 យ្វីអាញ-ថាច់ធី    ​ 

ចែករំលែកអត្ថបទ