01/08/2022 - 15:08

ប្រ​សិទ្ធ​ភាព​នៃ​ចលនា​”ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​”

ចលនា​”ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” អា​ស្រ័យ​នគរ​បាល​ក្រុង​កឹង​ធើ សហ​ការ​កសាង​បាន​ពង្រីក​នូវ​តួនាទី​របស់​ប្រ​ជា​ជន​ រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​តស៊ូ​ បង្ការ​បង្រ្កាប​បទ​ល្មើស​ និង​បាប​គ្រោះ​សង្គម​លើ​ភូមិ​សាស្រ្ត​។ល។​

 ប្រ​ជា​ជន​មាន​យោ​បល់​ក្នុង​វេទិកា​នគរ​បាល​សង្កាត់​ស្វឹង​ខាញ់​ស្តាប់​យោ​បល់​ប្រ​ជា​ជន​។​

តាម​ប្រ​សាសន៍​ វរសេនីយ៍ឯក​បម្រុង​ ង្វៀង​វ៉ាន់​ង៉ូង​ ប្រ​ធាន​ការិ​យា​ល័យ​កសាង​ចលនា​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​នៃ​នគរ​បាល​ក្រុង​កឹង​ធើ ការ​កសាង​ចលនា​ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​និង​ថ្នាក់​ដឹក​នាំ​នគរ​បាល​ក្រុង​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​ ម្ល៉ោះ​ហើយ​មាន​ការ​ផ្លាស់​ថ្មី​ជា​ច្រើន​និង​វិវឌ្ឍន៍​យ៉ាង​សកម្ម​ កង​កម្លាំង​បំ​ពេញ​ការ​ងារ​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​មូល​ដ្ឋាន​កាន់​តែរឹង​មាំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​ ពោល​គឺ​សកម្ម​ភាព​ឃោ​សនា កសាង​ចលនា​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ដោយ​រូប​ភាព​សម្បូរ​បែប​ ស្មារតី​ភ្ញាក់​រលឹក​អនុវត្ត​ច្បាប់​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើក​កម្ពស់​។​

បច្ចុប្បន្ន​ នគរ​បាល​ក្រុង​កំ​ពុង​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​ទម្រង់​ “នគរ​បាល​សង្កាត់​ធ្វើ​ជា​គំរូ​ អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ក្រុង​ស៊ី​វិល័យ​”; “ឃុំ​គំរូ​អំ​ពី​ចលនា​ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” ត្រូវ​បាន​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​និង​ប្រ​ជា​ជន​ស្រប​គំ​និត​គាំ​ទ្រ និង​វាយ​តម្លៃ​ខ្ពស់​។​ ទន្ទឹម​នឹង​នោះ​ បន្ត​រក្សា​បាន​ទម្រង់​ចំ​នួន​ ១៣ និង​ទម្រង់​ចលនា​ប៉ិន​ប្រ​សប់​ ៦ ក្រុម​ (រួម​មាន​ទម្រង់​ចំ​នួន​ ៦១) អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​និង​ធានា​សុវត្ថិ​ភាព​បង្ការ​ និង​ពន្លត់​អគ្គិ​ភ័យ​។​ ម្យ៉ាង​ទៀត​ នគរ​បាល​ក្រុង​សហ​ការ​កសាង​ទម្រង់​ថ្មី​ចំ​នួន​ ២ គឺ​៖ “លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​កិច្ច​សហ​ការ​ក្នុង​ការ​គ្រប់​គ្រង​ ទទួល​ប្រើ​ប្រាស់​នូវ​ប្រ​ភព​ជំនួយ​ ឥត​សំ​ណង​ពី​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​បរ​ទេស​លើ​ភូមិ​សាស្រ្ត​ក្រុង​” និង​ទម្រង់​ “ជន​រួម​ជាតិ​ខ្មែរ​ធានា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​ អភិ​រក្ស​អត្ត​សញ្ញាណ​វប្ប​ធម៌​”; ពង្រីក​ទម្រង់​ចំ​នួន​ ៤ ក្នុង​ចំ​ណោម​នៃ​ក្រុម​ទម្រង់​ដែល​បាន​ផ្សព្វ​ផ្សាយនិង​អនុវត្ត​។​ ព្រម​ជា​មួយ​នោះ​ ទំ​នាក់​ទំ​នង​រវាង​កង​កម្លាំង​នគរ​បាល​ជា​មួយ​នឹង​ប្រ​ជា​ជន​ត្រូវ​បាន​ពង្រឹង​និង​បង្កើន​តាម​រយៈ​វេទិកា​ “នគរ​បាល​ ស្តាប់​មតិ​ប្រ​ជា​ជន​”។​ល។​ ឆ្លង​តាម​រយៈ​នោះ​ កម្មា​ភិបាល​យុទ្ធ​ជន​កែ​តម្រូវ​បាន​ទាន់​ពេល​នូវ​ចន្លោះ​ខ្វះ​ខាត​ លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ បង្ក​ទំ​នុក​ចិត្ត​ក្នុង​ប្រ​ជា​ជន​។​ តាម​រយៈ​នៃ​ការ​ចលនា​ ផ្សព្វ​ផ្សាយ មាន​ស្ថាប័ន​ អា​ជីវ​កម្ម​ និង​គ្រឹះ​ស្ថាន​អប់រំ​ចំ​នួន​ ១.៨៥១ បាន​ចុះ​ឈ្មោះ​កសាង​សម្រេច​បទ​ដ្ឋាន​សុវត្ថិ​ភាព​អំ​ពី​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។​      

ដើម្បី​ចលនា​ “ទូទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​” កាន់​តែ​រីក​សាយ​ភាយ​និង​ស៊ី​ជម្រៅ។​ វរសេនីយ៍​ឯក ​វ៉ូវ​ថាញ់​ធឹក នាយក​រង​នគរ​បាល​ក្រុង​កឹង​ធើ បាន​ចង្អុល​ការ​ រយៈ​ពេល​ខាង​មុខ​គប្បី​បន្ត​ការ​រក្សា​ ពង្រីក​ទម្រង់​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​នាំ​មក​ប្រ​សិទ្ធ​ភាព​ខ្ពស់​ក្នុង​ការ​ប្រ​ជា​ចលនា​។​ ទន្ទឹម​នឹង​នោះ​ ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ផ្លាស់​ថ្មី​របៀប​ចលនា​ ផ្សព្វ​ផ្សា​យឱ្យ​សម​ស្រប​ទៅ​នឹង​ភូមិ​សាស្រ្ត​នីមួយ​ៗ​ បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ប្រ​ជា​ជន​សកម្ម​ចូល​រួម​បង្ការ​ ប្រ​ឆាំង​បទ​ល្មើស​ លុប​បំ​បាត់​បាប​គ្រោះ​សង្គម​៕​

 កេវ​ជិញ-លីសៀ

ចែករំលែកអត្ថបទ