ទម្រង់ “ស្វ័យគ្រប់គ្រង ២” (ស្វ័យគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿងញៀន និងស្វ័យគ្រប់គ្រង”ផ្ដល់ប្រាក់កម្ចីខុសច្បាប់”) បានបង្កើតកាលពីដើមឆ្នាំ ២០១៩ នៅភូមិថាញ់ភូ ឃុំហ្វាលឺវ ក្រុងវីថាញ ខេត្តហូវយ៉ាង ទប់ស្កាត់ទាន់ពេលនូវបាបគ្រោះនិងបទល្មើសទាំងនេះ។
![ប្រសិទ្ធភាពនៃទម្រង់ “ស្វ័យគ្រប់គ្រង ២ ” នៅហូវយ៉ាង](https://baocantho.com.vn/image/fckeditor/upload/2022/20220801/images/khmer/32.jpg)
នគរបាលឃុំហ្វាលឺវ តែងទៅសួរសុខទុក្ខ លើកទឹកចិត្តចំពោះមុខសញ្ញាធ្លាប់ញៀនគ្រឿងញៀន សព្វថ្ងៃបានផ្ដាច់ញៀន និងមានជីវភាពលំនឹង។
ក្នុងឆ្នាំ ២០១៨ មានគ្រាមួយជួបជុំមិត្តភក្ដិ ដើម្បីបង្ហាញពី”ភាពឡូយឆាយ” N.V.N សាកល្បងជក់គ្រឿងញៀនម្ដងលមើល រួចហើយក៏ញៀនទៅ។ ដើមឆ្នាំ ២០១៩ នគរបាលឃុំហ្វាលឺវបានបង្កើតទម្រង់ ”ស្វ័យគ្រប់គ្រង ២” N.V.N បានចូលរួមហើយត្រូវបានបង្កលក្ខណសម្បត្តិទៅផ្ដាច់ការញៀន។ ចាប់ពីដើមឆ្នាំ ២០២០ មកទល់ឥឡូវ N.V.N បានបោះបង់ចោលគ្រឿងញៀន សព្វថ្ងៃជាកម្មករធ្វើការក្នុងក្រុមហ៊ុនមួយនៅក្រុងវីថាញ។ តាម N.V.N ឱ្យដឹង ដើម្បី”និយាយថាទេនឹងគ្រឿងញៀន” ទាំងអស់នេះក៏អាស្រ័យបាននគរបាល គណៈ ផ្នែក អង្គការមហាជនភូមិភាគជួយនិងណែនាំវិលមករួមរស់ក្នុងសហគមន៍ ព្រមទាំងរកការងារឱ្យធ្វើ។
យោងតាមនគរបាលឃុំហ្វាលឺវ ឱ្យដឹង ឆ្នាំ ២០១៩ ឃុំបានបង្កើតទម្រង់នេះនៅភូមិថាញ់ភូ ពីព្រោះកាលនោះ មានយុវជនមួយចំនួនញៀនគ្រឿងញៀន; ព្រមទាំងមានស្ថានភាពបិទពង្រាយខិត្តប័ណ្ណផ្សព្វផ្សាយផ្ដល់ប្រាក់កម្ចី ដោយរូបភាព “ផ្ដល់ប្រាក់កម្ចីខុសច្បាប់” កើតមានយ៉ាងច្រើន។ ដើម្បីញុាំងឱ្យសកម្មភាព ទម្រង់មានប្រសិទ្ធភាព គណៈចង្អុលការទម្រង់ បានបង្កើតបញ្ជីឈ្មោះអ្នកញៀនគ្រឿងញៀនក្នុងភូមិ រួចធ្វើការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀនទៅលើខ្លួនគ្រួសារ និងសង្គម; សហការជាមួយគ្រួសារ បង្កលក្ខណសម្បត្តិឱ្យទៅផ្ដាច់ការញៀន; ធ្វើតេស្ដរហ័សជាប្រចាំចំពោះមុខសញ្ញាដែលញៀន; ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការ”ផ្ដល់ប្រាក់កម្ចីខុសច្បាប់”; ណែនាំប្រជាជន ប្រសិនបើតម្រូវការប្រាក់ទុន គប្បីទំនាក់ទំនងបុលទុននៅធនាគារដែលមានទំនុកចិត្ត; រៀបចំដើរបក សម្អាតខិត្តប័ណ្ណផ្សព្វផ្សាយដែលបិទនៅតាមបង្គោលភ្លើង ដើមឈើ; សហការជាមួយនឹងធនាគារមួយចំនួនលើភូមិសាស្រ្តខេត្ត ដើម្បីផ្សព្វផ្សាយអំពីរូបភាពបុលទុន ក៏ដូចជាគោលនយោបាយអាទិភាពផ្សេងៗ។ ក្រៅពីនោះ នគរបាលយោធាឃុំ តែងដើរល្បាតលើភូមិសាស្រ្ត សំដៅប្រទះឃើញវិនិច្ឆ័យបទល្មើស បាបគ្រោះគ្រឿងញៀន ក៏ដូចជាការបិទខិត្តប័ណ្ណផ្សព្វផ្សាយ ”ផ្ដល់ប្រាក់កម្ចីខុសច្បាប់” បានទាន់ពេល។ រក្សាបានការប្រជុំរាល់ត្រីមាសម្តង ប្រយោជន៍ដើម្បីវាយតម្លៃពីប្រសិទ្ធភាពនៃទម្រង់សំដៅពង្រឹងពង្រីកឱ្យបានទាន់ពេល។
អនុសេនីយ៍ឯក ង្វៀងហ៊ឺវង៉ឹង ប្រធាននគរបាលឃុំហ្វាលឺវ ឱ្យដឹង៖ “ចាប់តាំងពីទម្រង់ ”ស្វ័យគ្រប់គ្រង ២” បានបង្កើត មិនត្រឹមតែអ្នកញៀនបោះបង់គ្រឿងញៀនប៉ុណ្ណោះទេ ថែមទាំងគ្មានមនុស្សញៀនគ្រឿងញៀនទៀតផង; គ្មានករណីប្រជាជនជាប់ពាក់ព័ន្ធនឹង ”ផ្ដល់ប្រាក់កម្ចីខុសច្បាប់” ស្ថានភាពសន្ដិសុខសណ្ដាប់ធ្នាប់លើភូមិសាស្រ្តបានលំនឹង។ យើងខ្ញុំបន្តផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀននិង”ផ្ដល់ប្រាក់កម្ចីខុសច្បាប់” ជូនមាមីង ព្រមជាមួយនោះ បង្កើនវិធានការវិជ្ជាជីវៈដើម្បីក្ដាប់ដឹងអ្នកញៀនគ្រឿងញៀន និងសកម្មភាពឥណទានដោយរូបភាព ”ផ្ដល់ប្រាក់កម្ចីខុសច្បាប់” ដើម្បីវិនិច្ឆ័យ ធ្វើឱ្យជ្រះស្អាតភូមិសាស្រ្តបានទាន់ពេល”៕
យោងតាម៖ កាសែតនគរបាលប្រជាជន - ថាច់ធី