មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/07/2022 - 16:29

ប្រ​ធាន​សមាគម​អស់​ពីចិត្ត​

បង​ហ្វិញ​មិញ​ភូ ប្រ​ធាន​គណៈ​កម្មា​ធិការ​សង្កាត់​ទ្រឿង​ឡាក ខណ្ឌ​អូរ​ម៉ូង​ ក្រុង​កឹង​ធើ វាយ​តម្លៃ​ខ្ពស់​ចំ​ពោះ​ការ​ខ្នះ​ខ្នែង​អស់​ពីចិត្ត​របស់​បង​លី​មិញ​ហាយ​ ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​សង្កាត់។​

បង​លីមិញ​ហាយ​។

ក្រោយ​ពីចេញ​ពីជួរ​ទ័ព​នៅ​ឆ្នាំ​ ១៩៩៦ បង​ហាយ​បាន​ត្រឡប់​មក​ស្រុក​កំ​ណើត​រៀប​ការ​និង​ជួល​ដី​ស្រែ​ដើម្បី​ពង្រីក​សេដ្ឋ​កិច្ច​។​ ពេល​ទំ​នេរ​ បង​ហាយ​ តែង​ចូល​រួម​ធ្វើ​កិច្ច​ការ​នៅ​មណ្ឌល​។​ ជួន​កាល​ជួយ​មនុស្ស​ចាស់​គ្មាន​ទីពឹង​ ពេល​ខ្លះ​រួម​ជា​មួយ​មាមីង​លើក​ដី​ប៉ះ​ផ្លូវ​ជន​បទ​ក្នុង​មណ្ឌល​ ។​ ដោយ​ឃើញ​គាត់​ខ្នះ​ខ្នែង​អស់​ពីចិត្ត​ ម៉្លោះ​ហើយ​ភូមិ​ភាគ​ក៏​ចលនា​គាត់​ឱ្យ​ធ្វើ​នគរ​បាល​ភូមិ​។​ ក្រោយ​រយៈ​ពេល​ ១ ឆ្នាំ​ចេញ​ពី​ជួរ​ទ័ព​ គាត់​មាន​កិត្តិ​យស បាន​ឧទ្ទេស​នាម​ចូល​ក្នុង​កង​ជួរ​បក្ស​។​ បង​ហាយ​ រំលឹក​៖ “ឆ្នាំ​ ១៩៩៧ ខ្ញុំ​ជា​មុខ​សញ្ញា​បក្ស​ម្នាក់​ក្នុង​ចំ​ណោម​ចំ​នួន​តិច​ដែល​កំ​ពុង​បម្រើ​ការ​នៅ​ក្នុង​ភូមិ​ (ឃុំ​ទ្រឿង​ឡាក​ចាស់​) បាន​ចូល​ក្នុង​កង​ជួរ​បក្ស​ ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ណាស់​”។​ ក្រោយ​មក​គាត់​ក៏​បាន​ឡើង​ធ្វើ​ជា​នគរ​បាល​ឃុំ​ទ្រឿង​ឡាក ព្រោះ​គាត់​ធ្វើ​ការ​មាន​ប្រ​សិទ្ធ​ភាព​។​ លុះ​ពេល​នគរ​បាល​ក្រុង​បញ្ជូន​នគរ​បាល​រៀប​រយ​មក​បម្រើ​ការ​នៅ​មូល​ដ្ឋាន​ សង្កាត់​ទ្រឿង​ឡាក​ក៏​សម្រេច​ចិត្ត​បញ្ជូន​បង​ហាយ​មក​ទទួល​បន្ទុក​ផ្នែក​ខាង​សមាគម​អតីត​យុទ្ធ​ជន​សង្កាត់​។​

ក្នុង​នាម​ជា​ប្រ​ធាន​សមាគម​អតីត​យុទ្ធ​ជន​សង្កាត់​ទ្រឿង​ឡាក បង​ហាយ​ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​អភិវឌ្ឍ​របស់​សមាជិក​។​ បង​ហាយ​ ឱ្យ​ដឹង​៖ “ប្រ​ការ​ដែល​ខ្ញុំ​រំភើប​ចិត្ត​បំ​ផុត​នោះ​គឺ​ រហូត​មក​ទល់​ពេល​នេះ​ សមាជិក​អតីត​យុទ្ធ​ជន​ទាំង​អស់​របស់​សង្កាត់​ សុទ្ធ​សឹង​មាន​ផ្ទះ​សម្បែង​លំ​នឹង​។​ អា​ស្រ័យ​កម្ម​វិធី​ផ្ទះ​មិត្ត​រួម​កង​ ផ្ទះ​មហា​សាម​គ្គី​ ផ្ទះ​ឧបការ​គុណ​ ទើប​សមាជិក​មាន​កន្លែង​នៅ​សុខ​ស្រួល​ ឥឡូវ​គិត​តែពីខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​រកស៊ី​ប៉ុណ្ណោះ​” ។​ តាម​ប្រ​សាសន៍​ បង​ហាយ​ សមាគម​អតីត​យុទ្ធ​ជន​សង្កាត់​តែង​សហការ​ជា​មួយ​សមាគម​ អង្គ​ការ​មហា​ជន​នានា​នៅ​មូល​ដ្ឋាន​ ដើម្បី​យក​ចិត្ត​ទុក​ដាក់​ ជួយ​ឧបត្ថម្ភ​ដល់​សមាជិក​។​ ក្នុង​នោះ​ ពិសេស​គឺ​សហការ​ជា​មួយ​សមាគម​កសិករ​សង្កាត់​ ដើម្បី​កសាង​ទម្រង់​សេដ្ឋ​កិច្ច​កសិកម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​។​ បង​ដាវ​កឿង​ ជា​សមាជិក​កសិករ​នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​សមាគម​កសិករ​ឧទេ្ទស​នាម​ឱ្យ​បុល​ទុន​អា​ទិភាព​ ទើប​ខ្ញុំ​ហ៊ាន​បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​ផ្តល់​ទិន្ន​ផលទាប​មក​លើក​ចម្ការ​ដាំ​មៀន​ Ido ។​ ឥឡូវ មៀន​ប្រ​មូល​ផល​បាន​ពីរ​បី​រដូវ​ហើយ​ ឃើញ​ថា​ជីវ​ភាព​គ្រួ​សារ​ខ្ញុំ​មាន​ភាព​ប្រ​សើរ​ជាង​មុន​ច្រើន​។​ ក្នុង​ការ​ដាំ​មៀន​ ដោយ​ជា​អ្នក​នៅ​ក្នុង​ភូមិ​ស្រុក​ ម៉្លោះ​ហើយ​ បង​ហាយ​ តែង​មក​លើក​ទឹក​ចិត្ត​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ខ្ញុំ​”។​

ដោយ​ឃើញ​តំ​ណែង​កាក​បាទ​ក្រហម​ នៅ​មណ្ឌល​មិន​ទាន់​មាន​អ្នក​ទទួល​បន្ទុក​ ខណៈ​ពេល​អ្នក​ត្រូវ​ការ​ជំនួយ​នៅ​មាន​ច្រើន​ ដូច្នេះ​ បង​ហាយ​ មក​ផ្ទះ​លើក​ទឹក​ចិត្ត​ប្រ​ពន្ធ​ឱ្យ​ចូល​រួម​ការ​ងារ​សង្គម​។​ បង​ស្រី​ដាវ​ធីហុង​ធឹម ប្រ​ពន្ធ​បង​ហាយ​ រៀប​រាប់​៖ “ដំបូង​មិន​ទាន់​ធ្លាប់​ ប៉ុន្តែ​ពេល​ជួយ​មនុស្ស​បាន​ច្រើន​ ដោយ​ឃើញ​ទង្វើ​នេះ​មាន​អត្ថន័យ​ ខ្ញុំ​ក៏​សប្បាយ​ៗ​ធ្វើ​រហូត​មក​តែម្តង​”៕​

                                      ហាថាញ-មុនី​

ចែករំលែកអត្ថបទ