11/07/2022 - 16:29

គោល​នយោ​បាយ​ជា​ច្រើន​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រ​សិទ្ធ​ភាព​

ចាប់​ពីដើម​ឆ្នាំ​ ២០២២ មក​ទល់​ពេល​នេះ​ ខេត្ត​សុក​ត្រាំង​ បាន​អនុវត្ត​នូវ​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជាច្រើន​ ដើម្បី​អភិវឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​

លោក​ថាច់​វ៉ែន នៅ​ឃុំ​ថាញ់​ភូ​ សប្បាយ​រីក​រាយ​ពេល​បាន​ឧបត្ថម្ភ​សង់​ផ្ទះ​។

គម្រោង​ឥណ​ទាន​អនុគ្រោះ​ដល់​គ្រួ​សារ​ក្រី​ក្រ ខេត្ត​បាន​ឱ្យ​បុល​ទុន​ឥណ​ទាន​អនុគ្រោះ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ ៥.៣១៨ លើក​គ្រួ​សារ​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ១៥៨,៥ ពាន់​លាន​ដុង​ ដែល​ជា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ សម្រាប់​វិនិយោគ​ក្នុង​ការ​ផលិត​ទិញ​ពូជ​សត្វ​ចិញ្ចឹម​ ចំ​ណី​សត្វ​; ឧបត្ថម្ភ​ជាង​ ១.៣០០ លើក​គ្រួ​សារ​កសាង​សំ​ណង់​ទឹក​ស្អាត​ និង​អនា​ម័យ​បរិស្ថាន​ជន​បទ​; មាន​គ្រួ​សារ​ជាង​ ៥៦០ បាន​បុល​ទុន​សម្រាប់​ផលិត​និង​ធ្វើ​អា​ជីវ​កម្ម​នៅ​តំ​បន់​លំ​បាក​ ដោយ​ទឹក​ប្រាក់​សរុប​ជាង​ ៤៥ ពាន់​លាន​ដុង​។​ គម្រោង​បណ្ដុះ​បណ្ដាល​មុខ​របរ និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​របស់​ខេត្ត​ បាន​បណ្ដុះ​បណ្ដាល​ដល់​ពលករ​ជាង​ ២.៩១០ នាក់​; ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពលករ​ជាង​ ៤.៧៣៤ នាក់​។​

ខេត្ត​នៅ​ទាំង​អនុវត្ត​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជា​ច្រើន​ទៀត​ មាន​ដូច​៖ ផ្ដល់​ជូន​ប័ណ្ណ​ធានា​រ៉ាប់​រង​សុខា​ភិបាល​ឥត​គិត​ថ្លៃ​ដល់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ; គម្រោង​ដំឡើង​នាឡិ​កា​ទឹក​ប្រើ​ប្រាស់​ជូន​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​ជន​បទ​និង​ផ្គត់​ផ្គង់​អគ្គិ​សនី អគ្គិ​សនី​ឧបនីយ​កម្ម​ជូន​ជន​រួម​ជាតិ​ភាគ​តិច​។​ល។​ តាម​ប្រ​សាសន៍​ លោក​ផាង​ម៉ាញ​លៀក ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដាយ​អឹង ២ អា​ស្រ័យ​មាន​គោល​នយោ​បាយ​ដាច់​ដោយ​ឡែក​ជូន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ម្ល៉ោះ​ហើយ​មាន​កម្ម​វិធី​ គម្រោង​ជាច្រើន​ត្រូវ​បាន​វិនិយោគ។​ ផ្ដើម​ពី​នោះ​ ឃុំ​បាន​គួប​ផ្សំ​នូវ​គោល​នយោ​បាយ​ កម្ម​វិធី​ គម្រោង​វិនិ​យោគ​ទាំង​នោះ​ ដើម្បី​ឧបត្ថម្ភ​គ្រួ​សារ​ក្រី​ក្រ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​។​ ហេតុ​នោះ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​មាន​លក្ខណ​សម្បត្តិ​អភិវឌ្ឍន៍​ផលិត​កម្ម​ ធ្វើ​អា​ជីវ​កម្ម​ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួ​សារ​ក្រី​ក្រ​ទូទាំង​ឃុំ​ចុះ​នៅ​ក្រោម​ ៣%។​

លោក​ឡឹម​សិទ្ធ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “ខេត្ត​កំ​ពុង​ផ្សព្វ​ផ្សាយ​និង​បែង​ចែក​ភារ​កិច្ច​ដល់​មន្ទីរ​ ផ្នែក​ ដើម្បី​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ដំណាក់​កាល​ ២០២១ -២០៣០ ដំណាក់​កាល​ទី ១៖ ចាប់​ពីឆ្នាំ​ ២០២១ ដល់​ឆ្នាំ​ ២០២៥។​ នេះ​ជា​កម្ម​វិធី​អភិវឌ្ឍន៍​គ្រប់​វិស័យ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ តាម​ការ​គ្រោង​ទុក​ចំ​នួន​ទុន​សរុប​អនុវត្ត​ដំណាក់​កាល​ ១ គឺ​ ២.៩២១.៦៧៦ លាន​ដុង​។​ កម្ម​វិធី​បាន​ផ្សព្វ​ផ្សាយ អនុវត្ត​ គឺ​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​បក្ស​ រដ្ឋ​ ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច​”។​ ទន្ទឹម​នឹង​នោះ​ គម្រោង​ “បង្កើន​កិច្ច​សហការ​អន្តរ​ជាតិ​ជំនួយ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” រហូត​ដល់​ឆ្នាំ​ ២០២៥ កំ​ពុង​បាន​ខេត្ត​ផ្សព្វ​ផ្សាយ​អនុវត្ត​ដោយ​ថវិកា​សរុប​ជិត​ ៦៧៥ ពាន់​លាន​ដុង​។​ យោង​តាម​នោះ​ មាន​គម្រោង​ចំ​នួន​ ១១ ត្រូវ​បាន​ផ្សព្វ​ផ្សាយ​វិនិ​យោគ​លើ​វិស័យ​នានា​ ដូច​ជា​៖ អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សុខា​ភិបាល​ ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​សម្អាត​បរិស្ថាន​ ទប់​ទល់​ការ​ប្រែប្រួល​អា​កាស​ធាតុ​។​ល។​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​របស់​ជន​រួម​ជាតិ​ភាគ​តិច​៕

​  យ្វី​អាញ- ថាច់​ធី

ចែករំលែកអត្ថបទ