27/06/2022 - 16:35

កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ ធ្វើ​ជា​បង្អែក​សម្រាប់​នេសាទ​ករ​ចេញ​នេ​សាទ​ ច្បាម​សមុទ្រ​

បញ្ជា​ការ​ដ្ឋាន​តំ​បន់​ ២ នៃ​កង​ទ័ព​ជើង​ទឹក​ ទើប​សហការ​ជា​មួយ​នឹង​គណៈ​ឃោសនា​ការ​អប់រំ​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​ មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ត្រា​វិញ​ រៀប​ចំ​កម្ម​វិធី​ “កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ ធ្វើ​ជា​បង្អែក​សម្រាប់​នេសាទ​ករ​ចេញ​នេ​សាទ​ច្បាម​សមុទ្រ​” នៅ​ទីប្រ​ជុំ​ជន​ឌិញ​អាង​ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​។​

យុទ្ធ​ជន​បញ្ជា​ការ​ដ្ឋាន​តំ​បន់​ ២ នៃ​កង​ទ័ព​ជើង​ទឹក​ ពិនិត្យ​ជំងឺ​និង​ជូន​ថ្នាំ​ពេទ្យ​ដោយ​ឥត
គិតថ្លៃដល់ប្រជាជននៅទីប្រជុំជនឌិញអាង។

បញ្ជា​ការដ្ឋាន​តំ​បន់​ ២ នៃ​កង​ទ័ព​ជើង​ទឹក​ បាន​ពិនិត្យ​ជំងឺ​ ជូន​ថ្នាំ​ពេទ្យ​ដោយ​ឥត​គិត​ថ្លៃ​ និង​ពិគ្រោះ​សុខ​ភាព​ជូន​នេសាទ​ករ​និង​មុខ​សញ្ញា​ចំ​ណុះ​ក្រប​ខ័ណ្ឌ​គ្រួ​សារ​ក្រី​ក្រ ប្រ​កៀក​បន្ទាត់​ក្រ ចំ​នួន​ ១៥០ នាក់​ លើ​ភូមិ​សាស្រ្ត​ទី​ប្រ​ជុំ​ជន​ឌិញ​អាង​ ព្រម​ទាំង​ជូន​ទង់​ជាតិ​ចំ​នួន​ ៥០០ អាវ​ពោង​ចំ​នួន​ ១៥០ និង​អំ​ណោយ​ចំ​នួន​ ១៥ ចំ​ណែក​ដល់​នេសាទ​ករ​ទាំង​ឡាយ​។​

កម្ម​វិធី​”កង​ទ័ព​ជើង​ទឹក​វៀត​ណាម​ ធ្វើ​ជា​បង្អែក​សម្រាប់​នេសាទ​ករ​ចេញ​នេសាទ​ច្បាម​សមុទ្រ​” បាន​អនុវត្ត​នៅ​តាម​ខេត្ត​ ក្រុង​ប្រប​មាត់​សមុទ្រ​នៅ​ភូមិ​ភាគ​ខាង​ត្បូង​ ចាប់​ពី​ខេត្ត​ប៊ិញ​ធ្វឹង ​រហូត​ដល់​ខេត្ត​សុក​ត្រាំង​ សំ​ដៅ​ចែក​រំលែក​បាន​ទាន់​ពេល​នូវ​ការ​លំ​បាក​ ក៏​ដូច​ជា​លើក​ទឹក​ចិត្ត​នេសាទ​ករ​បន្ត​ចេញ​នេសាទ​ ច្បាម​សមុទ្រ​ ទាញ​យក​ផល​សមុទ្រ​បណ្ដើរ​ និង​ចូល​រួម​ការ​ពារ​អធិបតេយ្យ​កោះ​សមុទ្រ​បណ្ដើរ​៕​

                                                សឺនម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ