21/06/2022 - 09:05

ពង្រីក​ប្រ​សិទ្ធ​ភាព​ទម្រង់​ស្វ័យ​គ្រប់​គ្រង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​នៅ​ខេត្ត​បាក​លីវ​

នគរ​បាល​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត​បាក​លីវ​ តែង​កសាង​ ពង្រឹង​ និង​លើក​កម្ពស់​គុណ​ភាព​សកម្ម​ភាព​នៃ​ទម្រង់​ ហើយ​អង្គ​ការ​មហា​ជន​ត្រូវ​បាន​ចាត់​ទុក​ជា​ “ជំនួយ​ការ​” រួម​ចំ​ណែក​ធានា​សន្តិ​សុខ​សណ្តាប់​នៅ​លើ​ភូមិ​សាស្រ្ត​មូល​ដ្ឋាន​។​

 ​ ឧត្តមសេនីយ៍​ទោ ឡេក្វឹក​ហុង​ សមាជិក​មជ្ឈិម​បក្ស​ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​នគរ​បាល​
ជូន​វត្ថុ​អនុស្សាវ​រីយ៍​ដល់​គណៈ​ប្រ​ធាន​ “ក្លិប​ ៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​”
នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​។​

គិត​មក​ដល់​ដើម​ឆ្នាំ​ ២០២២ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ បាន​កសាង​និង​បើក​ទូលាយ​ទម្រង់​ស្វ័យ​ការ​ពារ​ស្វ័យ​គ្រប់​គ្រង​ និង​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​បាន​ចំ​នួន​ ១៧៧ ទម្រង់​ ដោយ​មាន​សមា​ជិក​ ១៧.០០០ នាក់​។​ ពិសេស​ មាន​ទម្រង់​ចំ​នួន​ ៧ បាន​ក្រសួង​នគរ​បាល​ទទួល​ស្គាល់​ និង​បើក​ទូលាយ​ទូទាំង​ប្រ​ទេស​ រួម​មាន​៖  “ក្លិប​អ្នក​កែប្រែ​ខ្លួន​ល្អ​ឡើង​វិញ​”; “ក្រុម​ស្វ័យ​គ្រប់​គ្រង​វង្ស​ត្រកូល​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ក្រុម​គ្រិស្ត​សាស​និក​ស្វ័យ​គ្រប់​គ្រង​ ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”;​ “ដងប្រ​ឡាយ​សុវត្ថិ​ភាព​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ក្រុម​នេសាទ​ករ​ស្វ័យ​គ្រប់​គ្រង​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​លំ​ហសមុទ្រ​”; “ក្រុម​កម្ម​ករ​សេវា​កម្ម​ទីក្រុង​ស្វ័យ​គ្រប់​គ្រង​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; និង​“ក្លិប​ ៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​”។​ ទម្រង់​មួយ​ចំ​នួន​មាន​លក្ខណៈ​ពិសេស​ដោយ​ឡែក​លើ​វិស័យ​ជន​ជាតិ​ សាសនា​ ក៏​ពង្រីក​បាន​ប្រ​សិទ្ធ​ភាព​យ៉ាង​សកម្ម​ក្នុង​រយៈ​ពេល​កន្លង​ ដូច​ជា​៖ “ក្លិប​ ៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​”; “ក្រុម​គ្រិស្ត​សាស​និក​ស្វ័យ​គ្រប់​គ្រង​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​”; “ក្រុម​ស្វ័យ​គ្រប់​គ្រង​ជន​ជាតិ​ចិន​”; “ក្រុម​ស្វ័យ​គ្រង់​គ្រង​វង្ស​ត្រកូល​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​” និង​ “ក្រុម​ស្វ័យ​គ្រប់​គ្រង​ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់​វត្ត​ហឹង​ទៀង​។​

នគរ​បាល​ខេត្ត​ ចលនា​សប្បុរ​ស​ជន​សាង​សង់​ផ្ទះ​មេត្តា​ធម៌​ជូន​បង​យ័ញ​ម៉ុកញ៉ា សមាជិក​
“ក្លិប​ ៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​” នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​។​

ពេល​ដឹង​ថា​ បង​យ័ញ​ម៉ុក​ញ៉ា ជា​សមាជិក​ “ក្លិប​ ៣ សកម្ម​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​” នៅ​ឃុំ​ហឹង​ហោយ​ ស្រុក​វិញ​ឡើយ​ មាន​ស្ថាន​ភាព​សេដ្ឋ​កិច្ច​លំ​បាក​ នគរ​បាល​ខេត្ត​ក៏​បាន​ចលនា​សប្បុរស​ជន​ឧបត្ថម្ភ​សង់​ផ្ទះ​មេត្តា​ធម៌​ ដោយ​តម្លៃ​ជាង​ ៧០ លាន​ដុង​ ព្រម​ទាំង​ជូន​អំ​ណោយ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ជាច្រើន​ទៀត​ ដូច​ជា​៖ ភួយ ខ្នើយ​ កង្ហារ​ និង​គ្រឿង​ឧប​ភោគ​បរិភោគ​មួយ​ចំ​នួន​ទៀត​។​ ឆ្លង​តាម​រយៈ​នោះ​ បង្ក​លក្ខណៈ​ដើម្បី​គ្រួ​សារ​បង​ឈាន​ឡើង​ចាក​ផុត​ពីភាព​ក្រី​ក្រ ស្ងប់​ចិត្ត​ពលកម្ម​ផលិត​ សកម្ម​ចូល​រួម​តស៊ូ​បង្ការ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម​ រួម​ចំ​ណែក​កសាង​ភូមិ​ស្រុក​កាន់​តែសម្បូរ​សប្បាយ​ពីមួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​៕​

                   យោង​៖ baophapluat.vn -ប្រែសម្រួល​៖ វិមាន​

ចែករំលែកអត្ថបទ