21/06/2022 - 09:05

គៀង​យ៉ាង​ បង្កើន​ការ​បង្រៀន​ភាសា​វៀត​ដល់​កុមារ​មតេ្តយ្យ​ សិស្ស​បឋម​សិក្សា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​គៀង​យ៉ាង​ ទើប​ប្រ​កាស​ឱ្យ​ប្រើ​ផែន​ការ​លេខ​៨០/KH- UBND ស្តីពី​ការ​បន្ត​ផ្សព្វ​ផ្សាយ​ដំណាក់​កាល​ ២ នៃ​គម្រោង​” បង្កើន​ការ​បង្រៀន​ភាសា​វៀត​ដល់​កុមារ​មតេ្តយ្យ​ និង​សិស្ស​បឋម​សិក្សា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ដល់​ឆ្នាំ​ ២០២៥”។​ ឆ្លង​តាម​រយៈ​នោះ​ ទិស​ដៅ​ជាក់​ស្តែង​ដល់​ឆ្នាំ​ ២០២២ គឺ​មាន​កុមារ​ជន​ជាតិ​ភាគ​តិច​ក្នុង​កម្រិត​អា​យុ​មតេ្តយ្យ​ ៤០% ក្នុង​នោះ​ កុមារ​មតេ្តយ្យ​អា​យុ ៥ ឆ្នាំ​ដែល​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​ អប់រំ​មតេ្តយ្យ​ទាំង​ ១០០% ត្រូវ​បាន​បង្កើន​ការ​បង្រៀន​ភាសា​វៀត​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​រៀន​ថ្នាក់​ទី ១។​ ដល់​ឆ្នាំ​ ២០២៥ មាន​កុមារ​ជន​ជាតិ​ភាគ​តិច​តិច​បំ​ផុត​ ៥០% ក្នុង​កម្រិត​អា​យុ​មតេ្តយ្យ​ ក្នុង​នោះ​ កុមារ​មតេ្តយ្យ​អា​យុ​ ៥ ឆ្នាំ​ដែល​រៀន​នៅ​តាម​គ្រឹះ​ស្ថាន​អប់រំ​កម្រិត​មតេ្តយ្យ​ ទាំង​ ១០០% ត្រូវ​បាន​បង្កើន​ការ​បង្រៀន​ភាសា​វៀត​ដើម្បី​ត្រៀម​លក្ខណៈ​ចូល​រៀន​ថ្នាក់​ទី ១; ការ​កៀរ​គរ​សិស្ស​បឋម​សិក្សា​ជាជន​ជាតិ​ភាគ​តិច​ ចូល​រៀន​ត្រូវ​តាម​កម្រិត​អា​យុ​សម្រេច​ ១០០%; រៀង​រាល់​ឆ្នាំ​ សិស្ស​បឋម​សិក្សា​ជាជន​ជាតិ​ភាគ​តិច​ទាំង​ ១០០% ត្រូវ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​បង្រៀន​ភាសា​វៀត​; កម្មា​ភិបាល​គ្រប់​គ្រង​ គ្រូ​បង្រៀន​មតេ្តយ្យ​ និង​បឋម​សិក្សា​ដែល​បង្រៀន​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ទាំង​ ១០០% បាន​បំ​ពាក់​បំ​ប៉ន​ចំ​ណេះ​ដឹង​ បំ​ណិន​វិធី​សាស្រ្ត​រៀប​ចំ​សកម្ម​ភាព​បង្កើន​ការ​បង្រៀន​ភាសា​វៀត​; គ្រឹះ​ស្ថាន​អប់រំ​កម្រិត​មតេ្តយ្យ​និង​បឋម​សិក្សា​ទាំង​ ១០០% មាន​សិស្ស​ត្រូវ​ការ​បង្កើន​ការ​បង្រៀន​​ភាសា​វៀត​ ត្រូវ​បាន​បំ​ពេញ​បន្ថែម​មូល​ដ្ឋាន​សម្ភារៈ​ បំ​ពាក់​ឧបករណ៍​ប្រើ​ប្រាស់​ ប្រ​ដាប់​ក្មេង​លេង​ ឯក​សារ​ សិក្ខូប​ករណ៍​ផ្នែក​ទន់ បម្រើ​ដល់​ការ​បង្ហាត់​បង្រៀន​។​

ម៉ោង​រៀន​ភាសា​វៀត​នៅ​សាលា​បឋម​សិក្សា​ទីប្រ​ជុំ​ជន​មិញ​លឿង​ ស្រុក​ចូវ​ថាញ់។​

អនុវត្ត​ដំណាក់​កាល​ ១ របស់​គម្រោង​ ចាប់​ពីឆ្នាំ​២០១៦-២០២០ ខេត្ត​គៀង​យ៉ាង​ មាន​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច​ ៩៤,៤៦% ចូល​រៀន​ថ្នាក់​ទី ១ បាន​ឆ្លង​កាត់​ការ​រៀន​ថ្នាក់​មតេ្តយ្យ​អា​យុ ៥ ឆ្នាំ​; សិស្ស​ជន​ជាតិ​ភាគ​តិច​សម្រេច​កម្រិត​បឋម​សិក្សា​ប្រ​មាណ​ ៩៦,៣៧%។​ រៀង​រាល់​ឆ្នាំ​ មាន​សិស្ស​បឋម​សិក្សា​ជាជន​ជាតិ​ភាគ​តិច​ទាំង​ ១០០% ត្រូវ​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​បង្កើន​ការ​បង្រៀន​ភាសា​វៀត​។​ សិស្ស​បាន​រៀន​តាម​ឯក​សារ​បង្កើន​ភាសា​វៀត​ដល់​កុមារ​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​ កុមារ​កម្រិត​មតេ្តយ្យ​ ត្រូវ​បាន​បង្ក​បរិយា​កាស​ភាសា​វៀត​ក្នុង​ថ្នាក់​រៀន​ ដូច​ជា​៖ រូប​ភាព​ ប្រ​ដាប់​លេង​ សិក្ខូប​ករណ៍​; រៀប​ចំ​សកម្ម​ភាព​កម្សាន្ត​សប្បាយ​ ទំ​នាក់​ទំ​នង​សន្ទនា​ភាសា​វៀត​ជា​រឿង​ៗ​ក្នុង​សកម្ម​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ចំ​នួន​ពេល​បង្រៀន​នៅ​បឋម​សិក្សា​កើន​ឡើង​ ថ្នាក់​ទី ១ ដែល​មិន​ទាន់​បាន​រៀន​ ២ ពេល​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​អនុញ្ញាត​ ឱ្យ​កែ​តម្រូវ​ខ្លឹម​សារ​ ចំ​នួន​ពេល​បង្រៀន​វិញ្ញា​សាផ្សេង​ៗ​ ដើម្បី​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្រៀន​ភាសា​វៀត​និង​គណិត​វិទ្យា​៕​

                                    យ័ញ​ភុក-វិមាន

 

ចែករំលែកអត្ថបទ