គណៈឃោសនាអប់រំមជ្ឈិម សហការជាមួយនឹងក្រសួងការបរទេស គណៈកម្មាធិការបក្សខេត្តជាប់ព្រំដែនចំនួន ២៥ វៀតណាម-ចិន វៀតណាម-លាវ វៀតណាម-កម្ពុជា និងស្ថាប័នពាក់ព័ន្ធមួយចំនួនរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការងារព្រំដែនដីគោកឆ្នាំ ២០២២។
ទិដ្ឋភាពនៃអង្គកិច្ចប្រជុំ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)។
កិច្ចប្រជុំត្រូវបានរៀបចំឡើងតាមរូបភាពផ្ទាល់ គួបផ្សំនឹងប្រព័ន្ធអនឡាញសម្រាប់តំណាងថ្នាក់ដឹកនាំនៃគណៈ ក្រសួង ផ្នែកមជ្ឈិមមួយចំនួន; កងជួរកម្មាភិបាលមន្ទីរ គណៈ ផ្នែក ថ្នាក់ដឹកនាំប៉ុស្ដិ៍ការពារព្រំដែន កម្មាភិបាលស្នូល នៅតាមបណ្ដាស្រុក ឃុំតំបន់ព្រំដែន។ល។ មានទីតាំងភ្ជាប់បណ្ដាញថ្នាក់ខេត្ត ស្រុក ឃុំ ចំនួន ៩១៥ ដោយមានអ្នកតំណាងចូលរួមជាង ២៣.០០០ រូប។
ក្នុងកិច្ចប្រជុំ អ្នកតំណាងបានស្ដាប់និងពិភាក្សាអំពីខ្លឹមសារពាក់ព័ន្ធចំនួន ៣៖ ទំនាក់ទំនងវៀតណាម-លាវ វៀតណាម-ចិន វៀតណាម-កម្ពុជា ក្នុងអំឡុងពេលថ្មីៗនេះ និងទិសដៅសហប្រតិបត្តិការក្នុងរយៈពេលខាងមុខ; ការងារព្រំដែនដីគោករវាងវៀតណាមជាមួយនឹងប្រទេសជិតខាងនិងព្រំដែនជាតិ ការពារព្រំដែនជាតិបច្ចុប្បន្ន។
អ្នកធ្វើរបាយការណ៍ទាំងឡាយបានគូសបញ្ជាក់ ការងារព្រំដែនដីគោករវាងវៀតណាម ជាមួយនឹងប្រទេសជិតខាង គប្បីច្បាមទិសដៅ អភិវឌ្ឍប្រទេសជាតិ ដំណាក់កាល ២០២១-២០៣០ ដែលមហាសន្និបាតលើកទី XIII របស់បក្សបានអនុម័តិ; បង្កើនការផ្សព្វផ្សាយស្ដីពីគោលការណ៍ឯកភាពក្នុងការដោះស្រាយបញ្ហាព្រំដែន ទឹកដីរបស់វៀតណាម; ផ្សព្វផ្សាយអប់រំ ស្ដីពីអត្ថន័យ ខ្លឹមសារក៏ដូចជាសមិទ្ធផលផ្សព្វផ្សាយការងារគ្រប់គ្រងព្រំដែន ឯកសារច្បាប់ស្ដីពីព្រំដែនរវាងវៀតណាមជាមួយនឹងប្រទេសជិតខាងចំនួន ៣។ ឆ្លងតាមរយៈនោះ រួមចំណែកបង្ហាញឱ្យឃើញនូវគោលមាគ៌ា គោលការណ៍ដ៏ត្រឹមត្រូវរបស់បក្ស រដ្ឋយើងក្នុងការងារដោះស្រាយបញ្ហាព្រំដែន លើកឡើង។
ក្នុងកិច្ចប្រជុំ អ្នកតំណាងចូលរួមបានសន្និដ្ឋាន កម្លាំងសមត្ថកិច្ច ជាក់ស្ដែងគឺភូមិភាគនៅតាមតំបន់ព្រំដែន គប្បីម្ចាស់ការក្ដាប់ស្ថានភាពពីដំបូង ពីចម្ងាយ ធ្វើសេនាធិការបានទាន់ពេល លើកសំណើជូនរដ្ឋអំណាចភូមិភាគ អំពីគោលការណ៍យុទ្ធសាស្រ្ត វិនិច្ឆ័យប្រកបដោយប្រសិទ្ធភាពរាល់ហេតុការណ៍ដែលកើតមានឡើងនៅព្រំដែន យកចិត្តទុកដាក់ចំពោះភូមិសាស្រ្តសំខាន់ៗ មិនឱ្យបាត់ភាពម្ចាស់ការ ភាពចៃដន្យកើតមានឡើង។ រៀបចំការគ្រប់គ្រង ការពារព្រំដែនត្រូវតាមឯកសារច្បាប់ដែលបានចុះហត្ថលេខា បន្តរក្សាសន្ដិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន តាមច្រកទ្វារ; តស៊ូបង្ការប្រឆាំងឧក្រិដ្ឋកម្មប្រកបដោយប្រសិទ្ធភាព ជាពិសេសគឺអង្គការចាត់តាំងឧក្រិដ្ឋកម្មទ្រង់ទ្រាយធំ ធ្វើសកម្មភាពឆ្លងដែន ឧក្រិដ្ឋកម្មគ្រឿងញៀនមានប្រដាប់អាវុធ។ល។ ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិនិងកិច្ចការបរទេសខាងការពារប្រទេស កិច្ចការបរទេសខាងការពារព្រំដែន; បន្តកិច្ចចរចា ខ័ណ្ឌសីមា បោះបង្គោលព្រំដែន ១៦% ដែលមិនទាន់សម្រេចនៅតាមព្រំដែនដីគោកវៀតណាម-កម្ពុជា៕
ប្រភព៖ TTXVN- បកប្រែ៖ ថាច់ធី