14/06/2022 - 09:40

ចូរប្រ​យ័ត្ន​ចំ​ពោះ​ល្បិច​បោក​ប្រាស់​ ខណៈ​បុល​លុយ​តាម​ប្រ​ព័ន្ធ​ app ឬ​តាម​កាត​ ATM

យោង​តាម​មជ្ឈ​មណ្ឌល​ VNCERT/CC មាន​មនុស្ស​ជា​ច្រើន​បាន​លើក​ថា​ ពួក​គាត់​រង​ការ​បោក​ប្រាស់​ ខណៈ​បុល​លុយ​តាម​ប្រ​ព័ន្ធ​ app ឬ​តាម​រយៈ​កាត​ ATM។​

 មាន​មនុស្ស​ជាច្រើន​បាន​លើក​ឡើង​ថា​ រង​ការ​បោក​ប្រាស់​ ខណៈ​ពេល​បុល​លុយ​តាម​ប្រ​ព័ន្ធ​ app ឬ​តាម​កាត​ ATM (រូប​ជា​ឧទាហរណ៍​)។​

មជ្ឈមណ្ឌល​សង្គ្រោះ​បន្ទាន់​ប្រ​ព័ន្ធ​អីុន​ធឺ​ណិត​វៀត​ណាម​ (VNCERT/CC) នាយក​ដ្ឋាន​សុវត្ថិ​ភាព​ព័ត៌​មាន​បាន​ធ្វើ​ការ​កត់​សម្គាល់​ពីស្ថាន​ភាព​ខាង​លើ​ ឆ្លង​តាម​រយៈ​នៃ​ការ​តាម​ដាន​ស្ថិតិ​លើ​ប្រ​ព័ន្ធ​សេវា​ទទួល​សារ​ ឆ្លុះ​បញ្ចាំង​ពីសារ​ក្នុង​ធុង​សំ​រាម​ ការ​ខល​ទូរ​ស័ព្ទ​បន្លំ​ (តាម​ប្រ​ព័ន្ធ​លេខ​ ៥៦៥៦)។​

ខាង​ក្រោម​នេះ​ គឺ​ល្បិច​បោក​ប្រាស់​មួយ​ចំ​នួន​ពេល​បុល​លុយ​តាម​ប្រ​ព័ន្ធ​ app ត្រូវ​បាន​ប្រ​ជា​ជន​លើក​ឡើង​ដូច​ត​ទៅ​៖

ចុះ​ឈ្មោះ​បុល​ ប៉ុន្តែ​មិន​ទទួល​បាន​លុយ​បែរ​ជា​ជាប់​បំ​ណុល​

មុខ​សញ្ញា​ទាំង​ឡាយ​តែង​អូស​ទាញ​ឱ្យ​បុល​ទុន​ដោយ​មាន​ការ​អនុគ្រោះ​ជា​ច្រើន​ ដូច​៖ ជួយ​ឱ្យ​បុល​បាន​លុយ​រួម​ទាំង​ករណី​ដែល​កំ​ពុង​ជាប់​បំ​ណុល​ធនាគារ​ សំ​ណុំ​បែប​បទ​សាមញ្ញ​មិន​បាច់​មាន​ក្រដាស​ស្នាម​ច្រើន​ រំសាយ​ថវិកា​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ កម្រិត​សាច់​ប្រាក់​ឱ្យ​បុល​ចំ​នួន​ច្រើន​ ប្រាក់​ការ​ទាប​។​ល។​ ដើម្បី​ទាក់​ទាញ​អតិថិ​ជន​។​

បន្ទាប់​មក​ សំ​ណូម​ពរ​ឱ្យ​អតិថិ​ជន​បញ្ចូល​កម្ម​វិធី​កម្ចី​លើ​ប្រ​ព័ន្ធ​អន​ឡាញ​ ដើម្បី​ចុះ​ឈ្មោះ​សំ​ណុំ​លិខិត​បុល​ប្រាក់​ រួច​ផ្ញើ​សេចក្តី​ប្រ​កាស​ផ្តល់​សច្ចា​ប័ន​ឱ្យ​បុល​ប្រាក់​ (ដោយ​ប្រើ​ប្រាស់​ ត្រា​ក្លែង​ក្លាយ​របស់​ធនាគារ​នានា​)។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ បន្ទាប់​ពីអតិថិ​ជន​បាន​ចុះ​ឈ្មោះ​បុល​ប្រាក់​រួច​ មុខ​សញ្ញា​ទាំង​នេះ​នឹង​ជូន​ដំណឹង​ថា​មាន​កំ​ហុស​បច្ចេក​ទេស​លើ​ការ​រំសាយ​ថវិកា​ រួច​សំ​ណូម​ពរឱ្យ​បង់​លុយ​ដើម្បី​ដោះ​ស្រាយ​ទៅ​លើ​ការ​បុល​ប្រាក់​។​

ករណី​ដែល​អតិថិ​ជន​មិន​ព្រម​បង់​លុយ​ដោះ​ស្រាយ​ការ​បុល​ប្រាក់​ទេ អាច​នឹង​រង​ការ​គំ​រាម​ កំ​ហែង​គឺ​ថា​សំ​ណុំ​បែប​បទ​បុល​ប្រាក់​បាន​ផ្តល់​សច្ចា​ប័ន​រួច​ហើយ​ ទោះ​បីមិន​ទាន់​ទទួល​បាន​ប្រាក់​ ក៏​នៅ​តែជាប់​បំ​ណុល​លើ​ប្រ​ព័ន្ធ​ដដែល​ ជា​ហេតុ​នាំ​ឱ្យ​អតិថិ​ជន​មាន​ក្តី​បារម្ភ​ ហើយ​បាន​វេរ​លុយ​ទៅ​ឱ្យ​ដើម្បី​ដោះ​ស្រាយ​។​

សំ​ណូម​ពរ​ទូទាត់​កម្រៃ​សំ​ណុំ​លិខិត​ ឬ​ធានា​រ៉ាប់​រង​លើ​ការ​បុល​ប្រាក់​។​

មុខ​សញ្ញា​បោក​ប្រាស់​អាច​នឹង​សំ​ណូម​ពរឱ្យ​អតិថិ​ជន​វេរ​លុយ​ទៅ​មុន​ខ្លះ​ៗ​ដើម្បី​បង់​កម្រៃ​ សំ​ណុំ​លិខិត​ឬ​ធានា​រ៉ាប់​រង​លើ​ការ​បុល​ប្រាក់​។​ ប៉ុន្តែ​ក្រោយ​ពីបង់​លុយ​រួច​ហើយ​អតិថិ​ជន​មិន​ទទួល​បាន​ការ​រំសាយ​ថវិកា​ដែល​បុល​ឡើយ​ រីឯ​មុខ​សញ្ញា​បោក​ប្រាស់​នឹង​កឹប​កេង​ទឹក​ប្រាក់​ទាំង​នោះ​ រួច​ផ្តាច់​រាល់​ការ​ទាក់​ទង​។​

លួង​បញ្ឆោត​ឱ្យ​បុល​លុយ​តាម​ប្រ​ព័ន្ធ​ app ជា​ច្រើន​

មុខ​សញ្ញា​បោក​ប្រាស់​លួច​ព័ត៌​មាន​របស់​អតិថិ​ជន​ បន្ទាប់​មក​ទំ​នាក់​ទំ​នង​ដើម្បី​ឧទ្ទេស​នាម​ពីប្រ​ព័ន្ធ​ app បុល​លុយ​ផ្សេង​ៗ​ដោយ​ការ​រាក់​ទាក់​គួរ​ជា​ទី​ចាប់​អា​រម្មណ៍៖ ដូច​ជា​បាន​លើក​លែង​ប្រាក់​ការ​បុល​លើក​ដំបូង​ បុល​លុយ​ដោយ​មិន​ចាំ​បាច់​បញ្ជាក់​ពីកម្រិត​ប្រាក់​ចំ​ណូល​ មិន​បាច់​ដាក់​ប្រាតិភោគ។​ល។​

ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ក្រោយ​ពីរំសាយ​ថវិកា​ អតិថិ​ជន​មិន​អាច​នឹង​ទទួល​បាន​ទឹក​ប្រាក់​ទាំង​ស្រុង​ទេ គឺ​គ្រាន់​តែ​ទទួល​បាន​មួយ​ចំ​ណែក​ ឬ​គ្មាន​ទទួល​បាន​មួយ​រៀល​ណា​ទាំង​អស់​។​ ខណៈ​អតិថិ​ជន​គ្មាន​លទ្ធ​ភាព​សង​ នោះ​គឺ​ពួក​វាផ្ញើ​ តំ​ណភ្ជាប់​ link បញ្ចូល​ទៅ​ប្រ​ព័ន្ធ​ app ផ្សេង​ទៀត​ ដើម្បី​បន្ត​បុល​លុយ​សង​បំ​ណុល​។​ ការ​បុល​បន្ត​យ៉ាង​នេះ​ ធ្វើ​ឱ្យ​អតិថិ​ជន​វិល​វល់​រកច្រក​ចេញ​មិន​ឃើញ​និង​បំ​ណុល​វ័ណ្ឌក​កាន់​តែ​ច្រើន​ឡើង​ៗ​។​

ដើម្បី​ចៀស​វាង​ការ​បោក​ប្រាស់​ជា​ហេតុ​នាំ​ឱ្យ​បាត់​បង់​ទ្រព្យ​សម្បត្តិ​ ក្រុម​ឯក​ទេស​នៃ​មជ្ឈ​មណ្ឌល​ VNCERT/CC ក៏​បាន​ផ្តល់​អនុ​សាសន៍​ដល់​ប្រ​ជា​ជន​ គប្បី​ជ្រើស​រើស​អង្គ​ភាព​ផ្គត់​ផ្គង់​សេវា​ហិរញ្ញ​វត្ថុ​ដែល​គួរ​ទំ​នុក​ចិត្ត​ មាន​ព័ត៌​មាន​គ្រប់​គ្រាន់​លើ​ website ដូច​៖ ឈ្មោះ​ក្រុម​ហ៊ុន​ លេខ​កូដ​អា​ជីវ​កម្ម​ អា​សយដ្ឋាន​ រាល់​គោល​នយោ​បាយ​ជាក់​ស្តែង​អំ​ពី​ប្រាក់​ការ​ (សង​បំ​ណុលមុន​ពេល​កំ​ណត់​ សង​យឺត​។​ល។​) លិខិត​ចុះ​កិច្ច​សន្យា​ ការ​ទទួល​ខុស​ត្រូវ​នៃ​សមាស​ភាព​ ចូល​រួម​បុល​លុយ​។​ល។​

ខណៈ​ដែល​ប្រ​ជា​ជន​មាន​តម្រូវ​ការ​បុល​លុយ​គប្បី​ទៅ​កាន់​ធនាគារ​នានា​ ឬ​ក្រុម​ហ៊ុន​ហិរញ្ញ​វត្ថុ​ដែល​គួរ​ទំ​នុក​ចិត្ត​ ដើម្បី​ទទួល​បាន​ជំនួយ​ធ្វើ​បែប​បទ​បុល​ត្រូវ​តាម​ការ​កំ​ណត់​នៃ​ច្បាប់​ ដើម្បី​ចៀស​វាង​ជន​ទុច្ចរិត​បោក​ប្រាស់​។​

 “ខណៈ​ពេល​សង្ស័យ​រង​ការ​បោក​ប្រាស់​ គប្បី​ជូន​ដំណឹង​ភ្លាម​ដល់​ស្ថាប័ន​នគរ​បាល​ជិត​បំ​ផុត​ ដើម្បី​ដោះ​ស្រាយ​បាន​ទាន់​ពេល​” មជ្ឈ​មណ្ឌល​ VNCERT/CC គូស​បញ្ជាក់​ដូច្នេះ​៕​

     យោង​៖ VTC New- ប្រែសម្រួល​៖ លីសៀ

ចែករំលែកអត្ថបទ