14/06/2022 - 09:40

បែង​ចែក​ថវិកា​ជាង​ ៩២.០០០ ពាន់​លាន​ដុង​ សម្រាប់​អនុវត្ត​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​

ប្រ​ធាន​រដ្ឋ​សភា​ វឿង​ឌិញ​ហ្វែ ទើប​នឹង​ចុះ​ហត្ថ​លេខា​និង​ប្រ​កាស​ឱ្យ​ប្រើ​សេចក្តី​សម្រេច​ចិត្ត​លេខ​ ៥១៧/NQ-UBTVQH15 បែង​ចែក​ថវិកា​ ៩២.០៥៧.៨៦១ ពាន់​លាន​ដុង​ សម្រាប់​ផែន​ការ​ដើម​ទុន​ វិនិ​យោគ​អភិវឌ្ឍន៍​ប្រ​ភព​ថវិកាមជ្ឈិម​ដំណាក់​កាល​ ២០២១-២០២៥ សម្រាប់​មូល​ដ្ឋាន​នានា​អនុវត្ត​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​។​

  ​ បែង​ចែក​ថវិកា​ជាង​ ៩២.០០០ ពាន់​លាន​ដុង​ ដើម្បី​អនុវត្ត​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​ ។​

ជាក់​ស្តែង​៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​មាន​ចំ​នួន​ ៤៧.០៥៧,៨១៦ ពាន់​លាន​ដុង​; កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រដោយ​ចីរ​ភាព​ គឺ​ ១៨.០០០ ពាន់​លាន​ដុង​; កម្ម​វិធី​ទិស​ដៅ​ជាតិ​កសាង​ជន​បទ​ថ្មី​គឺ​ ២៧.០០០ ពាន់​លាន​ដុង​។​ ចំ​ពោះ​ទុន​វិនិ​យោគ​អភិវឌ្ឍន៍​ចំ​នួន​ ៧.៩៤២.១៣៩ ពាន់​លាន​ដុង​ពីថវិកា​មជ្ឈិម​ គឺ​មិន​ទាន់​គ្រប់​លក្ខណៈ​បែង​ចែក​នៅ​ឡើយ​ រដ្ឋា​ភិបាល​កំ​ពុង​ប្រ​ញឹក​ក្នុង​ការ​ពិនិត្យ​ បង្ហើយ​នូវ​មូល​ដ្ឋាន​ច្បាប់​ ផែន​ការ​បែង​ចែក​ និង​ធ្វើ​របាយ​ការណ៍​ជូន​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ ដើម្បី​ធ្វើ​ការ​ពិចារ​ណា និង​សម្រេច​ចិត្ត​។​

ក្នុង​សេច​ក្តី​សម្រេច​ចិត្ត​ដូច​ពោល​ខាង​លើ​ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ក៏​បាន​បែង​ចែក​ថវិកា​មជ្ឈិម​ ឆ្នាំ​ ២០២២ គឺ ​៣៤.០៤៩ ពាន់​លាន​ដុង​ (រួម​ទាំង​ទុន​វិនិ​យោគ​អភិវឌ្ឍន៍​ចំ​នួន​ ២៤ ពាន់​ពាន់​លាន​ដុង​ និង​ដើម​ទុន​បុព្វ​ហេតុ​ចំ​នួន​ ១០.០៤៩ ពាន់​លាន​ដុង​) ដល់​ក្រសួង​ ស្ថាប័ន​មជ្ឈិម​និង​មូល​ដ្ឋាន​ រួម​មា​ន៖ កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​គឺ​ ១៤.៤២៩ ពាន់​លាន​ដុង​; កម្ម​វិធី​ទិស​ដៅ​ជាតិ​កាត់​បន្ថយ​ភាព​ក្រី​ក្រប្រ​កប​ដោយ​ចីរភាព​ គឺ​ ៨.៦២០ ពាន់​លាន​ដុង​; កម្មវិធី​ទិស​ដៅ​ជាតិ​សម្រាប់​កសាង​ជន​បទ​ថ្មី​គឺ​ ១១.០០០ ពាន់​លាន​ដុង​។​

នាយក​រដ្ឋ​មន្ត្រី​ ប្រ​គល់​ផែន​ការ​ដើម​ទុន​អភិវឌ្ឍន៍​ថវិកា​មជ្ឈិម​ដំណាក់​កាល​ ២០២១-២០២៥ និង​គ្រោង​ថវិកា​មជ្ឈិម​ឆ្នាំ​ ២០២២ ដល់​ក្រសួង​ ស្ថាប័ន​មជ្ឈិម​ និង​មូល​ដ្ឋាន​នានា​ស្រប​តាម​សេចក្ដី​កំ​ណត់​នៃ​ច្បាប់​វិនិ​យោគ​សាធា​រណៈ​ ច្បាប់​ថវិកា​រដ្ឋ​ និង​សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ មុន​ថ្ងៃ​ទី ១ ខែមិថុនា​ ឆ្នាំ​ ២០២២។​ ប្រ​គល់​ឱ្យ​រដ្ឋា​ភិបាល​ចង្អុល​ការ​ដល់​ក្រសួង​ ស្ថាប័ន​មជ្ឈិម​និង​មូល​ដ្ឋាន​ បែង​ចែក​ប្រ​គល់​ផែន​ការ​ដើម​ទុន​ថវិកា​មជ្ឈិម​ដំណាក់​កាល ​ ២០២១-២០២៥ និង​គ្រោង​ថវិកា​មជ្ឈិម​ឆ្នាំ​ ២០២២ និង​បែង​ចែក​ទុន​ បដិភាគ​ពីថវិកា​មូល​ដ្ឋាន​ស្រប​តាម​ច្បាប់​វិនិ​យោគ​សាធា​រណៈ​ ច្បាប់​ថវិកា​រដ្ឋ​ បណ្តា​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​ សេចក្តី​សម្រេច​ចិត្ត​របស់​គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ និង​ច្បាប់​ដែល​ពាក់​ព័ន្ធ​មុន​ថ្ងៃ​ទី ១ ខែកក្កដា​ ឆ្នាំ​ ២០២២។​ ប្រ​ញឹក​អនុវត្ត​បណ្តា​ដំណោះ​ស្រាយ​ ដើម្បី​ពន្លឿន​ការ​អនុវត្ត​ ៣ កម្ម​វិធី​ទិស​ដៅ​ជាតិ​ ស្រប​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​រដ្ឋ​សភា​ ធានា​ការ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ស្រប​តាម​ច្បាប់​ ចំ​គោល​ដៅ​សម្រេច​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​ ប្រ​ញឹក​រាយ​ការណ៍​ជូន​គណៈ​កម្មា​ធិការ​អចិ​ន្ត្រៃយ៍​នៃ​រដ្ឋ​សភា​ អំ​ពី​វិធាន​ការ​បែង​ចែក​ទុន​វិនិ​យោគ​អភិវឌ្ឍន៍​ចំ​នួន​ ៧.៩៤២.១៣៩ ពាន់​លាន​ដុង​ពីថវិកា​មជ្ឈិម​ ដំណាក់កាល​ ២០២១-២០២៥ សល់​ពីនោះ​គឺ​មិន​ទាន់​បែង​ចែក​មុន​ថ្ងៃ​ទី ១ ខែក​ញ្ញា​ ឆ្នាំ​ ២០២២។​

គណៈ​កម្មា​ធិការ​ហិរញ្ញ​វត្ថុ​ ថវិកា​ ក្រុម​ប្រឹក្សា​ជន​ជាតិ​និង​គណៈ​កម្មា​ធិការ​ផ្សេង​ៗ​ទៀត​នៃ​រដ្ឋ​សភា​ គណៈ​ប្រតិភូ​រដ្ឋ​សភា​ តំ​ណាង​រដ្ឋ​សភា​ ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​គ្រប់​លំ​ដាប់​ថ្នាក់​ និង​សវន​កម្ម​រដ្ឋ​ ក្នុង​វិសាល​ភាព​នៃ​តួនាទី​ សិទ្ធិ​អំ​ណាច​ ត្រួត​ពិនិត្យ​ និង​សវនកម្ម​លើ​ការ​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នេះ​៕​

                          យោង​ baodantoc.vn - ប្រែសម្រួល​៖ វ៉ាន់​តឹន

ចែករំលែកអត្ថបទ