មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

07/06/2022 - 09:29

បំ​ណង​ប្រាថ្នា​របស់​យុវ​សិស្ស​ក្រី​ក្រ

“ប្អូន​នឹង​ខិត​ខំ​រៀន​ឱ្យ​ពូកែ​ ដើម្បី​ក្លាយ​ជាគ្រូ​ពេទ្យ​ ថែទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន​ ពិសេស​គឺ​មាមីង​ខ្មែរ​នៅ​ភូមិ​ស្រុក​”-នោះ​គឺ​ជា​ការ​សំ​ណេះ​សំ​ណាល​របស់​យុវ​សិស្ស​ក្រី​ក្រ ត្រឹង​ហ្វាង​ធីសិស្ស​ ថ្នាក់​ទី ១២C1 សាលា​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វាសិក​បាក​លីវ​ ខេត្ត​បាក​លីវ​។​

ប្អូន​ត្រឹង​ហ្វាង​ធី

ដោយ​ជីវ​ភាព​គ្រួ​សារ​ក្រលំ​បាក​ ម៉្លោះ​ហើយ​ឪ​ពុក​ម្តាយ​បាន​យក​ប្អូន​ទៅ​ផ្ញើ​ជា​មួយ​យាយ​តា​តាំង​ពីតូច​ម៉្លេះ​ ដើម្បី​ទៅ​ធ្វើ​កម្ម​ករ​នៅ​ទីក្រុង​ហូជី​មិញ​។​ អស់​រយៈ​កាល​ជាច្រើន​ឆ្នាំ​មក​នេះ​ ទោះ​បីគ្មាន​ឪ​ពុក​ម្តាយ​នៅ​ក្បែរ​ក៏​ដោយ​ ប៉ុន្តែ​ប្អូន​ធី មាន​យាយ​តា​គិត​គូរ​ដល់​ការ​រៀន​សូត្រ​។​ ប្អូន​ធី រៀប​រាប់​៖ “ជារៀង​រាល់​ខែ ឪ​ពុក​ម្តាយ​តែង​ផ្ញើ​ប្រាក់​ឱ្យ​រៀន​សូត្រ​និង​ទូរ​ស័ព្ទ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ប្អូន​ឱ្យ​ខិត​ខំ​រៀន​សូត្រ​។​ ឪ​ពុក​ម្តាយ​ធ្វើ​កម្ម​ករ​នឿយ​ហត់​ណាស់​ ម៉្លោះ​ហើយ​ មាន​បំ​ណង​ចង់​ឱ្យ​ប្អូន​រៀន​មហា​វិទ្យា​ល័យ​ដើម្បី​មាន​អនា​គត​ល្អ​”។​ ជា​មួយ​នឹង​ការ​លើក​ទឹក​ចិត្ត​របស់​គ្រួ​សារ​និង​ការ​ជំនួយ​ពីលោក​គ្រូ​អ្នក​គ្រូ​និង​មិត្ត​ភក្តិ​ ប្អូន​ធី កាន់​តែមាន​ភាព​ជឿជាក់​និង​កម្លាំង​ចិត្ត​ដើម្បី​រៀន​សូត្រ​បាន​ល្អ​។​ មិន​ធ្វើ​ឱ្យ​គ្រួ​សារ​អស់​សង្ឃឹម​ ក្នុង​រយៈ​ពេល​ ១១ ឆ្នាំ​បន្ត​បន្ទាប់​ ប្អូន​ធីជា​សិស្ស​សម្រេច​និទ្ទេស​បង្គួរ​និង​ពូកែ​ បាន​មិត្ត​ភក្តិ​និង​លោក​គ្រូ​អ្នក​គ្រូ​អា​ណិត​ស្រ​ឡាញ់​។​ មធ្យម​ភាគ​វិញ្ញា​សា​ដែល​ប្អូន​សម្រេច​បាន​គឺ​ពិន្ទុ​ចាប់​ពី ៨.០ ឡើង​ទៅ​។​ និយាយ​ពីវិធី​សាស្ត្រ​រៀន​សូត្រ​ ប្អូន​ឱ្យ​ដឹង​៖ “មុន​ពេល​ចូល​ថ្នាក់​ ប្អូន​មើល​មេរៀន​ជា​មុន​ ដូច្នេះ​ នៅ​ពេល​គ្រូ​ពន្យល់​មេរៀន​គឺ​ចាំ​បាន​យូរ​។​ ចំ​ណុច​ណា​មិន​ទាន់​យល់​ ប្អូន​សួរ​លោក​គ្រូ​អ្នក​គ្រូ​ ឬ​ក៏​ប្តូរ​យោ​បល់​នឹង​មិត្ត​ភក្តិ​ក្នុង​ក្រុម​។​ ត្រឡប់​មក​បន្ទប់​ ប្អូន​ធ្វើ​លំ​ហាត់​ក្នុង​សៀវ​ភៅ​ទាំង​អស់​ ដើម្បី​បង្កើន​ចំ​ណេះ​ដឹង​។​ ក្រៅ​ពីនេះ​ ប្អូន​នៅ​ទាំង​ខ្ចី​សៀវ​ភៅ​នៅ​បណ្ណា​ល័យ​ បើក​ប្រ​ព័ន្ធ​អុីន​ធឺ​ណិត​ស្រាវ​ជ្រាវ​ធ្វើ​លំ​ហាត់​កម្រិត​ខ្ពស់​។​ បច្ចុប្បន្ន​ ប្អូន​កំ​ពុង​រៀន​ដើម្បី​ត្រៀម​ប្រ​ឡង​ បញ្ចប់​វិទ្យា​ល័យ​ដូច្នេះ​ ក្រៅ​ពីរៀន​ក្នុង​ថ្នាក់​ ក្នុង​ម៉ោង​រៀន​ខ្លួន​ឯង​ ប្អូន​សាក​សួរ​លោក​គ្រូ​ អ្នក​គ្រូ​ណែនាំ​បន្ថែម​”។​

អ្នក​គ្រូ​ង៉ោ​ធីលី គ្រូ​អចិន្ត្រៃយ៍​ថ្នាក់​ទី ១២C1 វាយ​តម្លៃ​៖ “ប្អូន​ត្រឹង​ហ្វាង​ធី ចេះ​ស្តាប់​បង្គាប់​ ចេះ​ជម្នះ​នូវ​ការ​លំ​បាក​ដើម្បី​រៀន​ពូកែ​។​ ក្នុង​ម៉ោង​រៀន​ ប្អូន​តែង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​លោក​គ្រូ​អ្នក​គ្រូ​ពន្យល់​និង​ត្រៀម​បម្រុង​មេរៀន​មុន​ពេល​ចូល​ថ្នាក់​។​ ក្រៅ​ពីនេះ​ ប្អូន​គឺ​ជាប្រ​ធាន​ថ្នាក់​គំ​រូ​ម្នាក់​ ចេះ​គួរ​សម​ចំ​ពោះ​លោក​គ្រូ​អ្នក​គ្រូ​ ជិត​ស្និទ្ធ​នឹង​មិត្ត​ភក្ដិ​។​ ចូល​រួម​យ៉ាង​សកម្ម​រាល់​ការ​ចលនា​ដែល​សម្ព័ន្ធ​យុវ​ជន​សាលា​បំ​ផុស​។​ ជា​មួយ​ស្មារតី​ជម្នះ​លំ​បាក​រៀន​សូត្រ​ ខ្ញុំ​ជឿ​ជាក់​ថា​ ប្អូន​នឹង​អនុវត្ត​បំ​ណង​ប្រាថ្នា​របស់​ខ្លួន​បាន​ជោគ​ជ័យ​”៕​

                                   លីធាន​-លេង​មី

ចែករំលែកអត្ថបទ