គណៈកម្មាធិការប្រជាជនខេត្តកាម៉ាវ ទើបដាក់ចេញផែនការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍគ្រួសារតំបន់ជនជាតិភាគតិចដល់ឆ្នាំ ២០៣០ ដើម្បីអនុវត្តសេចក្តីសម្រេចលេខ ២២៣៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផ្តល់សច្ចានុមតិលើយុទ្ធសាស្រ្តគ្រួសារវៀតណាមដល់ឆ្នាំ ២០៣០ និងសេចក្តីសម្រេចលេខ ៨៥ របស់រដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិ ផ្តល់សច្ចានុមតិលើយុទ្ធសាស្រ្តអភិវឌ្ឍគ្រួសារជនជាតិភាគតិចនិងតំបន់ភ្នំដល់ឆ្នាំ ២០៣០ ដំណាក់កាល ១ ចាប់ពីឆ្នាំ ២០២២-២០២៥។
គ្រួសារលោកយ៉ីបសារឿន (នៅអនុសង្កាត់ ២ សង្កាត់ ១ ក្រុងកាម៉ាវ) រៀបនំ ផ្លែឈើ និងអុជធូបរំលឹកដល់បុព្វការីជនក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី។
ឆ្លងតាមរយៈនោះ គណៈកម្មាធិការប្រជាជនខេត្ត បានកំណត់ទិសដៅរួម អភិវឌ្ឍគ្រួសារតំបន់ជនជាតិភាគតិចដល់ឆ្នាំ ២០៣០។ នោះគឺ៖ ព័ត៌មានផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ចំណេះដឹង និងបំណិនជូនគ្រួសារជនជាតិភាគតិច ស្តីពីការកសាងគ្រួសារសុភមង្គល អនុវត្តសមភាពយេនឌ័រក្នុងគ្រួសារ; បង្ការប្រឆាំងអំពើហិង្សាគ្រួសារ; បង្ការ ប្រឆាំងការរំលោភបំពានលើកុមារក្នុងគ្រួសារ; ទប់ស្កាត់ការរៀបការមិនទាន់គ្រប់អាយុ និងរៀបការជាប់សែលោហិតជាមួយគ្នា។
ទិសដៅជាក់ស្តែងដល់ឆ្នាំ ២០២៥ ខេត្តខិតខំមាន ៩០% ចំនួនស្ថាប័នបំពេញការងារទាក់ទងដល់ជនជាតិថ្នាក់ខេត្ត ស្រុក កសាងផែនការផ្សព្វផ្សាយអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍគ្រួសារតំបន់ជនជាតិភាគតិចដល់ឆ្នាំ ២០៣០ លើភូមិសាស្រ្តខេត្ត។ គ្រួសារជនជាតិភាគតិចលើភូមិសាស្រ្តខេត្ត ៩០% បានផ្តល់ព័ត៌មាន ចំណេះដឹងអំពីវប្បធម៌ប្រតិបត្តិ បំណិនអប់រំសីលធម៌ ផ្នត់រស់នៅប្រពៃណីវប្បធម៌ជនជាតិ; បង្ការទប់ស្កាត់ហានិភ័យ បាបគ្រោះសង្គម អំពើហិង្សាគ្រួសារ បំផុតគឺយកចិត្តទុកដាក់ដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ គ្រួសារជនជាតិភាគតិច។ ៨០% តំបន់មានជនជាតិភាគតិចរស់នៅកុះករ មានទម្រង់ផ្សាយដំណឹង អប់រំពីប្រពៃណីជនជាតិ ប្រពៃណីវប្បធម៌ ប្រពៃណីគ្រួសារ កសាងគ្រួសារសុភមង្គល អភិវឌ្ឍប្រកបដោយចីរភាព។ ប្រធានភូមិ អនុសង្កាត់ អ្នកមានប្រជាប្រិយទាំង ១០០% នៅតាមឃុំមានជនជាតិភាគតិចរស់នៅកុះករ បានផ្សព្វផ្សាយខ្លឹមសារនៃការអប់រំសីលធម៌ ផ្នត់រស់នៅនិងអប់រំពីតម្លៃគ្រួសារក្នុងយុគសម័យថ្មី។ ល។
ខេត្តកាម៉ាវ ខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីភូមិភាគចាប់ពី ៩០-១០០% កសាងបានកិច្ចព្រមព្រៀងច្បាប់ភូមិស្រុករបស់សហគមន៍ជនជាតិភាគតិច ត្រូវបានអនុម័តិដោយគ្មានការរើសអើងយេនឌ័រ បានឧបត្ថម្ភផ្គត់ផ្គង់សេវាកម្មចាំបាច់; មានទម្រង់ធ្វើអន្តរាគមន៍ បង្ការនិងទប់ស្កាត់អំពើហិង្សាគ្រួសារ សំដៅកាត់បន្ថយផលប៉ះពាល់នៃអំពើហិង្សាគ្រួសារ ពិសេសគឺចំពោះស្រ្តី អ្នកទន់ខ្សោយ និងកុមារជាជនជាតិភាគតិច៕
យោង៖ dantocmiennui.vn-វិមាន